ទីផ្សារមាស

តម្លៃដុំមាសនៅទីផ្សារប្រទេសវៀតណាម ហក់ឡើងដល់ជិតដល់៣ពាន់២រយដុល្លារអាម៉េរិកក្នុងមួយតម្លឹង


និយាយដល់តម្លៃមាសទីផ្សារប្រទេសវៀតណាម ដែលនៅជាប់ភូមិផងរបងជាមួយកម្ពុជា តែងតែបង្កការភ្ញាក់ផ្អើលជាញឹកញាប់ នោះក៏ដោយសារតែមាសនៅក្នុងទីផ្សារនេះមានតម្លៃខ្ពស់ជាងគេគួរឱ្យកត់សម្គាល់បើធៀបនឹងទីផ្សារទាំងក្នុងតំបន់ និងពិភពលោក។ ហើយតួយ៉ាង ហាងឆេងដុំមាសនៅវៀតណាម ក្នុងថ្ងៃនេះមានតម្លៃដល់ទៅជិត៣ពាន់២រយដុល្លារអាម៉េរិកឯណោះក្នុងមួយតម្លឹង។ នេះបើយោងតាមការចផ្សាយរបស់សារព័ត៌មានវៀតណាម VN Express។
ទីផ្សារមាស
ដោយ

តម្លៃដុំមាសរបស់ក្រុមហ៊ុនគ្រឿងអលង្ការសៃហ្គន (Saigon Jewelry Company) ដែលជាក្រុមហ៊ុនលក់មាស និងគ្រឿងអលង្ការដ៏ធំមួយនៅប្រទេសវៀតណាម បានហក់ឡើងតិចតួចក្នុងអត្រា០,០៦%កាលពីព្រឹកថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឈានដល់៣ពាន់១៧៧ដុល្លារអាម៉េរិក ក្នុងមួយតម្លឹង។ ទោះជាយ៉ាងណា តម្លៃមាសជាគ្រឿងអលង្ការ រួមមាន ចិញ្ចៀនមាសជាដើម បានធ្លាក់ថ្លៃបន្តិចក្នុងអត្រា០,៣១%​ មកនៅត្រឹម២ពាន់៦៣០ដុល្លារអាម៉េរិក ក្នុងមួយតម្លឹង។

យោងតាមវេបសាយទិន្នន័យហិរញ្ញវត្ថុ អេហ្វអ៊ិចស្ទ្រីត (FXStreet) បង្ហាញថា តម្លៃមាសជាសកលបានធ្លាក់ថ្លៃបន្តិចកាលពីថ្ងៃអង្គារ មកនៅត្រឹម២ពាន់១៨ដុល្លារ ក្នុងមួយអោន (Ounce) ឬ២ពាន់៧០០ដុល្លារ ក្នុងមួយតម្លឹងអំឡុងម៉ោងជួញដូរនៅអាស៊ី។

ជាទូទៅតម្លៃមាសប្រឈមនឹងសម្ពាធនៅពេលដែលប្រាក់ដុល្លារអាម៉េរិក ហក់ឡើងថ្លៃ ដែលភាគច្រើនដោយសារកំណើនទិន្នផលសញ្ញាប័ណ្ណ ឬមូលបត្របំណុលរបស់សហរដ្ឋអាម៉េរិក។ ការកើនឡើងនៃទិន្នផលសញ្ញាប័ណ្ណ ឬមូលបត្របំណុលនេះបានដាក់សម្ពាធលើទ្រព្យសកម្មនានាដូចជាមាសជាដើម៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


ក្រុមហ៊ុន NagaCorp ទទួលបានប្រាក់ចំណេញជិត១៧៨លានដុល្លារនៅក្នុងឆ្នាំ២០២៣

ក្រុមហ៊ុនអភិវឌ្ឍន៍ និងប្រតិបត្តិការកាស៊ីណូ NagaCorp ទទួលបានប្រាក់ចំណេញសុទ្ធជិត១៧៨លានដុល្លារ នៅឆ្នាំ២០២៣ កន្លងទៅ កើនឡើងជាង៦៥% បើធៀបនឹង…

រាជរដ្ឋាភិបាលគ្រោងចំណាយ៣៦ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ចូននៅកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមកញ្ចប់ថវិកាចំនួនជាង ៣៦ពាន់លានដុល្លារ ដោយផ្ដោតសំខាន់លើ ផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក កំពង់ផែ ភស្តុភារកម្ម ផ្លូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ