ការទិញ-លក់មាសនៅភ្នំពេញ

ការទិញ-លក់មាសនៅភ្នំពេញហាក់ស្ងាត់ជាថ្មីទៀតហើយតែតម្លៃគ្មានការធ្លាក់ចុះទេ


លោកជំទាវ ស៊ាង លីម ម្ចាស់អាជីវកម្មហាងប្តូរប្រាក់ និង លក់គ្រឿងអលង្ការ លី ហួរ ដ៏ធំមួយនៅរាជធានីភ្នំពេញបានប្រាប់ សារព័ត៌មាន ឌីជីថល ខេមបូណូមីស ថា ថ្មីៗនេះហាងលក់មាសរបស់លោកស្រីមានការថមថយភ្ញៀវជាងមុនច្រើន ទាំងអ្នកមកទិញ ក៏ដូចជាអ្នកមកលក់មាសផងដែរ។ ទោះជាបែបនេះក្ដី លោកជំទាវ ស៊ាង លីម បានគូសបញ្ជាក់ថា ហាងឆេងតម្លៃមាសមិនមានការប្រែប្រួលធ្លាក់ចុះ ឬ ឡើងថ្លៃខ្ពស់នោះទេ ពោលគឺមាស១តម្លឹង លក់ចេញក្នុងតម្លៃ ២,១២០ដុល្លារ និង ទិញចូល១តម្លឺងតម្លៃ ២,១០០ដុល្លារអាមេរិក។
រូបតំណាង
ដោយ

ទោះ​យ៉ាងណា បើ​មើលទៅ​លើ​តម្លៃ​ហាងឆេង​មាស​លើ​ទីផ្សារ​សកល​វិញ គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី ២៥ ខែមីនា មានការ​កើនឡើង​តិចតួច​ប៉ុណ្ណោះ ដោយ​មាស​១​អោន​តម្លៃ​ជាង​១.៧៣០​ដុល្លារ​អា​មេ​រិ​ក (១​អោន​ស្មើនឹង​ជាង ៨​ជី​មាស រង្វាស់​ខ្នាត​ខ្មែរ​)​។ ក៏​ប៉ុន្ដែ បើ​មើលទៅ​លើ​តួលេខ ១​ខែ​ចុង​ក្រោយ​នេះ ឃើញ​ថា​តម្លៃ​មាស​សកល​មានការ​ធ្លាក់​ចុះ​ជាង​៤%​។ អ្នកជំនាញ​បាន​លើក​ឡើង​ថា ទីផ្សារ​ហាងឆេង​មាស​នៅ​កម្ពុជា ឡើង​ឬ​ចុះ វា​អាស្រ័យ​ទៅ​លើ​តម្លៃ​ទីផ្សារ​ហាងឆេង​មាស​អន្តរជាតិ​តែ​ប៉ុណ្ណោះ​។

ខណៈ​ដែល​មាន​ហាង​លក់​មាស​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ បាន​បិទទ្វារ និង ផ្អាក​រកស៊ី​នៅ​អំឡុង​ពេល​កូ​វី​ដ​-១៩ រាតត្បាត​ខ្លាំង​នេះ លោក​ជំទាវ ស៊ា​ង លី​ម ម្ចាស់​ហាង​ប្ដូរ​ប្រាក់ និង​លក់​គ្រឿងអលង្ការ លី ហួរ បាន​បញ្ជាក់​ថា ហាង​របស់​លោកស្រី​នៅ​តែ​បន្ដ​បើក​លក់​រៀងរាល់ថ្ងៃ មិន​ដែល​បិទទ្វារ​នោះ​ទេ ប៉ុន្ដែ​ក៏​មានការ​អនុវត្ត​យ៉ាង​ហ្មត់ចត់​នូវ​វិធានការ​ការពារ​ជំងឺ​កូ​វី​ដ​-១៩ របស់​ក្រសួងសុខាភិបាល​ផង​ដែរ​។

សូម​ជម្រាប​ផង​ដែរ​ថា នៅ​ក្នុង​រយៈពេល​ជាង​១​ខែ នៃ​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ កន្លង​មកនេះ ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ នៅ​កម្ពុជា​នៅ​មិន​ទាន់​ស្រាកស្រាន្ត​នៅឡើយ​ទេ ដោយ​ចំនួន​អ្នក​ឆ្លង​ថ្មី​ៗ​បាន​រក​ឃើញ​ជា​បន្ដបន្ទាប់​។ គិត​ត្រឹម​ថ្ងៃ​ទី ២៥ ខែមីនា ឆ្នាំ​២០២១ អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ សរុប​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ មាន​ចំនួន​ជាង​១​ពាន់​៣​រយ​នាក់​ហើយ និង​ស្លាប់មាន​ចំនួន​៧​នាក់​៕

None



អត្ថបទបន្ទាប់


មុខទំនិញកម្ពុជា៣១បន្ទាត់ពន្ធគយបន្តទទួលបានភាពអនុគ្រោះពន្ធសូន្យភាគរយនាំចេញទៅវៀតណាម

ដ្ឋាភិបាលប្រទេសកម្ពុជា និងវៀតណាមបានឯកភាពគ្នាបន្តសុពលភាពនៃកិច្ចព្រមព្រៀងសម្របសម្រួលជំរុញពាណិជ្ជកម្មទេ្វភាគីរវាងកម្ពុជា និងវៀតណាម សម្រាប់ ឆ្នា…

វ៉ាក់សាំងចិន Sinovac ចំនួន១,៥លានដូសតម្លៃ១៥លានដុល្លារ បានដឹកមកដល់កម្ពុជាហើយ!

វ៉ាក់សាំងចិន Sinovac ចំនួន១,៥លានដូស ដែលកម្ពុជាបានទិញពីប្រទេសចិន ត្រូវបានដឹកមកដល់កម្ពុជាហើយនៅព្រឹកថ្ងៃទី ២៦ ខែមីនាឆ្នាំ២០២១នេះ ដោយវ៉…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ