ការបន្ថែមទណ្ឌកម្មថ្មីទៅលើរុស្ស៊ី

ជប៉ុន និងអូស្ត្រាលី បន្ថែមទណ្ឌកម្មថ្មីទៅលើរុស្ស៊ីទៀត


ប្រទេសជប៉ុន និងអូស្ត្រាលី បានបញ្ជាក់ថា ពួកគេបានសម្រេចដាក់ទណ្ឌថ្មីបន្ថែមទៀតហើយ ទៅលើប្រទេសរុស្ស៊ី ក្នុងការឆ្លើយតបប្រឆាំងនឹងសង្គ្រាមឈ្លានពាននៅអ៊ុយក្រែន។ ក្នុងនោះ ប្រទេសជប៉ុនបានអះអាងថា ខ្លួននឹងដាក់ទណ្ឌកម្មទៅលើមន្ត្រីរុស្ស៊ីចំនួន ១៥ នាក់ និងស្ថាប័នចំនួន ៩ រួមទាំងមន្ត្រីការពារជាតិ និងក្រុមហ៊ុននាំចេញអាវុធរបស់រុស្ស៊ីជាដើម ដោយទណ្ឌកម្មថ្មីនេះគឺមានរួមបញ្ចូលទាំងការបង្កកទ្រព្យសម្បត្តិផងដែរ។ ខណៈដែលអូស្ត្រាលីវិញ ក៏បានបន្ដដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនមហាសេដ្ឋីរុស្ស៊ីមួយចំនួនទៀតផងដែរ។
ការបន្ថែមទណ្ឌកម្មថ្មីទៅលើរុស្ស៊ី

ទណ្ឌកម្មថ្មីរបស់រដ្ឋាភិបាលជប៉ុននៅថ្ងៃសុក្រនេះ គឺចង់សំដៅទៅរកអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីគឺលោកស្រី ម៉ារី ហ្សាខារ៉ូវ៉ា (Maria Zakharova) និងក្រុមហ៊ុនផលិតឧបករណ៍យោធារុស្ស៊ីជាច្រើនរួមទាំងក្រុមហ៊ុន United Aircraft Corp ដែលផលិតយន្តហោះចម្បាំងផងដែរ។

មកទល់ពេលនេះ ប្រទេសជប៉ុនបានដាក់ទណ្ឌកម្មលើបុគ្គលនៅប្រទេសរុស្ស៊ីចំនួន ៧៦ នាក់ ធនាគារចំនួន ៧  កន្លែង និងអង្គភាពចំនួន ១២ ។ នេះបើយោងតាមក្រសួងហិរញ្ញវត្ថុរបស់ជប៉ុនបានឱ្យដឹងនៅថ្ងៃសុក្រនេះ។

ទោះយ៉ាងណា ជប៉ុន ត្រូវបានគេមើលឃើញថា ហាក់មិនទាន់ដាក់ទណ្ឌលើអាជីវកម្មប្រេងរបស់រុស្ស៊ីនៅឡើយទេ បើទោះបីជាកន្លងមក អាមេរិក និងអង់គ្លេស បានប្រកាសនឹងឈប់នាំចូលប្រេងពីរុស្ស៊ីក៏ដោយ។

តួយ៉ាង ជប៉ុន នៅតែរក្សាបានភាគហ៊ុននៅក្នុងគម្រោងផលិតឧស្ម័ន និងប្រេងនៅកោះ សាខាលីន (Sakhalin) របស់រុស្ស៊ី បើទោះបីជា ក្រុមហ៊ុន Shell (SHEL.L) របស់ចក្រភពអង់គ្លេស និងក្រុមហ៊ុន Exxon Mobil (XOM.N) នៅអាមេរិកបានដកខ្លួនចេញពីគម្រោងទាំងនេះ។

ទោះជាបែបនេះក្ដី នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) មិនបានបង្ហាញច្បាស់លាស់ពីជោគវាសនា នៃការវិនិយោគរបស់ជប៉ុននៅក្នុងគម្រោងផលិតប្រេង និងឧស្ម័ននៅរុស្ស៊ីនោះទេ ដ្បិតថាការនាំចូលប្រេង និងឧស្ម័នពីរុស្ស៊ី ក៏សារៈសំខាន់សម្រាប់សន្តិសុខថាមពលរបស់ទីក្រុងតូក្យូផងដែរ។ 

ដោយឡែក ប្រទេសអូស្ត្រាលីឯណោះវិញ ក៏មិននៅស្ងៀមដែរ ដោយប្រទេសនេះបានសម្រេចដាក់ទណ្ឌកម្មថ្មីថែមទៀត ទៅលើប្រទេសរុស្ស៊ីដូចគ្នានៅថ្ងៃសុក្រនេះ ដោយកំណត់ទិសដៅត្រង់ទៅរកក្រុមមហាសេដ្ឋីរុស្ស៊ីតែម្ដង។

នៅថ្ងៃសុក្រនេះ ប្រទេសអូស្ត្រាលីបានដាក់ទណ្ឌកម្មទៅលើមហាសេដ្ឋីរុស្សីចំនួន ២ នាក់ដែលមានទំនាក់ទំនងជាមួយឧស្សាហកម្មរុករករ៉ែនៅអូស្ត្រាលី។

រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី ម៉ារីស ផេន (Marise Payne) បាននិយាយថា ប្រទេសអូស្ត្រាលីកំពុងធ្វើការក្នុងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយដៃគូអន្តរជាតិដើម្បីបង្កើនសម្ពាធដាក់ទណ្ឌកម្មលើអ្នកជំនួញ ដែលជិតស្និទ្ធនឹងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដោយសារការឈ្លានពានទៅលើអ៊ុយក្រែន។

លោកស្រី Payne មហាសេដ្ឋីរុស្ស៊ីទាំងពីរនាក់ដែលទើបតែរងទណ្ឌកម្មនេះ រួមមាន លោក អូឡិក ដេរីផាស្កា (Oleg Deripaska) និងលោក វីកតូ វេកសេលប៊ឺក (Viktor Vekselberg)។

បើតាម រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានបន្ថែមទៀតថា វិធានការនេះគឺជាការបន្ថែមទៅលើការដាក់ទណ្ឌកម្មដែលបានដាក់កន្លមកលើជនជាតិ រុស្ស៊ីចំនួន ៤១ នាក់ និងសមាជិកគ្រួសាររបស់ពួកគេ ដែលប្រឈមមុខនឹងការដាក់ទណ្ឌកម្មហិរញ្ញវត្ថុ និងបម្រាមធ្វើដំណើរចូលក្នុងប្រទេសអូស្ត្រាលីផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រោងចក្រកែច្នៃសាច់មាន់ជាង១០របស់ថៃ ទទួលបានសិទ្ធិនាំចេញសាច់មាន់ទៅអារ៉ាប់ប៊ីសាអូឌីត

ព័ត៌មាន
មានក្រុមហ៊ុនរោងចក្រកែច្នៃសាច់មាន់របស់ថៃជាង១០រោងចក្រ ក្នុងនោះ ក៏មានក្រុមហ៊ុន CP Foods ផងដែរនឹងចាប់ផ្តើមការនាំចេញសាច់មាន់ទៅកាន់ប្រទេសអ…

សេតវិមានអាមេរិក កំពុងកំណត់ពេលវេលាថ្មី សម្រាប់កិច្ចប្រជុំពិសេសអាស៊ាន-អាមេរិក

ព័ត៌មាន
សេតវិមានអាមេរិក បានប្រកាស ថា ខ្លួនកំពុងពិភាក្សាអំពីកាលបរិច្ឆេទថ្មី សម្រាប់រៀបចំកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក នៅទីក្រុងវ៉ាស៊ីនត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ