Advertisement
Advertisement
Advertisement
ស្ថានភាព​ចរាចរណ៍​ទំនិញ​តាមច្រក​ព្រំដែន​កម្ពុជា-ថៃ

ការ​ដឹក​ទំនិញ​ឆ្លង​កាត់​ច្រក​ព្រំដែន​អន្តរជាតិ​រវាង​កម្ពុជា​-ថៃ ថយ​ចុះ​ខ្លាំង ចន្លោះ​ពី​៦០ ទៅ​៧០%


អ្នក​ជំនាញ​និង​អ្នក​ជំនួញ​នៅ​ក្នុង​វិស័យ​ដឹក​ជញ្ជូន​កម្ពុជា បាន​បញ្ជាក់​ថា បន្ទាប់ពី​មាន​ការ​ប្រកាស​បិទ​ច្រក​ព្រំដែន​រវាង​កម្ពុជា​និង​ថៃ​ជា​បណ្តោះ​អាសន្ន ចូល​ជា​ធរមាន​រួច​មក សកម្មភាព​ដឹក​ជញ្ជូន​ទំនិញ​ទៅ​មក​រវាង​កម្ពុជា​និង​ថៃ មាន​ការ​ថមថយ​ជា​ខ្លាំង ពី ៦០ ទៅ ៧០​ភាគរយ ធៀប​នឹង​ថ្ងៃ​ធម្មតា។
រូបភាព​ឯកសារ​ នៃ​ច្រក​ព្រំដែន​អន្តរជាតិ​កម្ពុជា-ថៃ​មួយ នៅ​តំបន់​អូរស្មាច់។ រូបភាព៖ ហេង ភារម្យ
ដោយ
Advertisement

លោក ស៊ិន ចន្ធី ប្រធាន​សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា បាន​អះអាង​ថា នៅតាម​ច្រក​ព្រំដែន​អន្តរជាតិ​រវាង​កម្ពុជា​និង​ថៃ ដូចជា ច្រក​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ និង​​ច្រក​​ចាំយាម ខេត្ត​កោះកុង ការ​ដឹក​ជញ្ជូន​ទំនិញ​នៅតែ​ដំណើរការ​ជា​ធម្មតា មិន​មាន​ការហាម​ឃាត់​នោះទេ គ្រាន់តែ​ការ​ត្រួត​ពិនិត្យ​មាន​សភាព​តឹងរ៉ឹង​ជាងមុន ដោយ​អនុញ្ញាត​ឲ្យ​ក្នុង​រថយន្ត​ដឹក​ទំនិញ​មួយ គឺ​មាន​តែ​អ្នក​បើកបរ​តែ​ម្នាក់​ប៉ុណ្ណោះ។

លោក ចន្ធី បាន​បញ្ជាក់​ទៀត​ថា បើ​ទោះ​បី​ការ​ដឹក​ជញ្ជូន​ទំនិញ​អាច​ចរាចរ​ទៅ​មក​បាន​រវាង​កម្ពុជា​និង​ថៃ​ក៏​ពិត​មែន តែ​បរិមាណ​នៃ​ការ​ដឹក​ជញ្ជូន​មាន​ការថយ​ចុះ​ជា​ខ្លាំង ធៀប​នឹង​ថ្ងៃ​ធម្មតា ដោយ​ការដឹក​ជញ្ជូន​នោះ​ភាគ​ច្រើន​មានតែ​ប្រភេទ​ទំនិញ​ទាក់ទង​នឹង​ម្ហូប​អាហារ​និង​ភេជ្ជៈ និង​បន្លែ​ដែល​ជា​តម្រូវការ​ចាំបាច់​ប្រចាំ​ថ្ងៃ​តែ​ប៉ុណ្ណោះ។ 

លោក​បន្ត​ថា  ដោយឡែក ចំពោះ​ទំនិញ​បម្រើ​ឲ្យ​ការងារ​វិនិយោគ​សាងសង់​សំណង់​ធំៗ​មាន​ចំនួន​តិចតួច​បំផុត ស្របពេល​ដែល​សកម្មភាព​សាងសង់​បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​ក្នុង​សភាព​ស្ងប់ស្ងាត់ ដោយសារ​បញ្ហា​វីរុស​កូវីដ១៩។

ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ បាន​ឲ្យ​ដឹង​ថា គិត​មក​ដល់​ថ្ងៃ​នេះ (ថ្ងៃទី២៣ មីនា ២០២០) ការ​ដឹក​ជញ្ជូន​ទំនិញ​តាម​រថយន្ត​ធុន​ធ្ងន់​ដឹកតាម​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត នៅ​ដំណើរការ​ជា​ធម្មតា ដោយឡែក​មាន​តែ​រថយន្ត​ក្រុង​ទេសចរណ៍ រទេះ​អូស​ទំនិញ និង​មនុស្ស​ចេញ​ចូល គឺ​ត្រូវ​បាន​បិទ ដោយ​មិន​អនុញ្ញាត​ឲ្យ​មាន​ការចេញ​ចូល​ឡើយ។ 

ឯកឧត្តម​​អភិបាល​ខេត្ត​បញ្ជាក់​ថា ដូចដែលបានបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ   អញ្ជឹង គឺក្នុងខេត្តបន្ទាយមាន មានច្រក០៣ ច្រកចំនួន០២គឺបិទទាំងអស់ ដោយច្រកប៉ោយប៉ែត គឺអនុញ្ញាតតែរថយន្តដឹកទំនិញធំៗ និងមនុស្ស២នាក់ប៉ុណ្ណោះ ក្រៅពីនេះបិទទាំងអស់។

ឯកឧត្តម អ៊ុំ រាត្រី ក៏​បាន​ប្រាប់​អ្នក​សារព័ត៌មាន ខេមបូណូមីស តាម​ប្រព័ន្ធ​តេឡេក្រាម ថា «ខាង​ថៃ​មិន​មាន​បំណង ឬ​មិន​មាន​ការ​ចាប់​បញ្ជូន​ពលករ​ខ្មែរ​មក​វិញ​ទេ គេ​បាន​ណែនាំ​ថា បើ​បង​ប្អូន​ធ្វើការ​កន្លែង​ណា គឺ​ឲ្យ​ធ្វើការ​នៅ​កន្លែង​ហ្នឹង គឺ​មាន​ន័យថា គេថែទាំ​បាន​ល្អ​ហើយ កាលណា​ពេល​ដែល​ចេញ​ពី​កន្លែង​ធ្វើការ​ហ្នឹង​ត្រលប់​មក​ស្រុក​ខ្មែរ ពេល​ទៅ​វិញ ត្រូវតែ​រក្សា​ដូច​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​អ៊ីចឹ​ង គឺ​មុន​ចូល​ទៅ​កន្លែង​ធ្វើការ​ត្រូវ​សម្រាក១៤​ថ្ងៃ​សិន ហើយ​ត្រូវមាន​ការ​ត្រួត​ពិនិត្យ​ជាក់លាក់​ថា មិន​មាន​បញ្ហា​ជំងឺ​ឆ្លង​នេះ​ទេ ទើប​ឲ្យ​ចូល​ធ្វើការ​វិញ។ ដូចនេះ​ការ​សម្រេច​ចិត្ត​ចាកចេញ ឬ​នៅ​ប្រទេស​ថៃ​បន្ត​ទៀត របស់​ពលករ​ខ្មែរ គឺ​ជា​សិទ្ធិ​របស់​ពួកគាត់»។

Advertisement

ដោយឡែក​នៅ​ច្រក​ចាំយាម ខេត្ត​កោះកុង ឯណោះ​វិញ លោក ជំទាវ មិថុនា ភូថង អភិបាល​ខេត្ត​កោះកុង បាន​គូស​បញ្ជាក់​ផងដែរ​ថា នៅ​ច្រក​ចាំយាម សកម្មភាព​ដឹក​ទំនិញ​របស់​ឡាន​ដឹក​ទំនិញ​ធំៗ រវាង​កម្ពុជា និង​ថៃ គឺ​បាន​ដំណើរការ​ធម្មតា ប៉ុន្តែ ហាក់​ដូចជា​មាន​ភាព​ស្ងប់ស្ងាត់​ជាង​ថ្ងៃ​ធម្មតា​សម្រាប់​ថ្ងៃ​នេះ។ 

លោក​ជំទាវ​បញ្ជាក់ថា ពេល​វេលា​បិទ​ច្រក​ទើបតែ​ចាប់​ផ្តើម​តែ​ប៉ុណ្ណោះ ដូច្នេះ​យើង​មិន​ទាន់​អាច​វាយ​តម្លៃ​បាន​ថា ការ​ដឹក​ជញ្ជូន​ទំនិញ​មាន​ការ​ថមថយ ឬ​កើន​ឡើង​ក្នុង​កម្រិត​ណា​នោះ​ដែរ ខណៈ​ការរឹតបន្តឹង​នៅតែ​បន្ត​តាម​ចំណាត់ការ។

យ៉ាងណាក៏ដោយចុះ ជុំវិញ​ទៅ​នឹង​ការចាក​ចេញ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ធ្វើការ​នៅ​ថៃ ដែល​បាន​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​វិញ ត្រូវ​បាន​មជ្ឈដ្ឋាន​សាធារណៈ​ទូទៅ ទ​ទូច​ស្នើសុំឲ្យ​មាន​ការយក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​ពួកគាត់ ដោយ​ត្រូវ​ត្រួត​ពិនិត្យ​សុខភាព​ឲ្យ​បាន​ច្បាស់លាស់​មុន​ចូល​មក​កាន់​កម្ពុជា​វិញ៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម៖ កញ្ចប់ហិរញ្ញប្បទានពិសេស ៥០ លានដុល្លារ នឹងជួយដល់សហគ្រាសជាង ៥០០ នៅកម្ពុជា

ព័ត៌មាន
កញ្ចប់ហិរញ្ញប្បទានពិសេសរបស់រដ្ឋ ៥០ លានដុល្លារអាមេរិក ដែលនឹងផ្ដល់ជាទុនកម្ចីសម្រាប់គាំទ្រដល់សហគ្រាស ធុនតូច និងមធ្យមក្នុងវិស័យកែច្នៃផលិតផល...

ក្នុងខែកុម្ភៈ ថៃធ្លាក់ចុះចំនួនទេសចរអន្តរជាតិជិត ៤៣%

ព័ត៌មាន
ចំនួនទេសចរបរទេសដែលធ្វើដំណើរចូលប្រទេសថៃ បានធ្លាក់ចុះជិត ៤៣% គិតក្នុងខែកុម្ភៈកន្លងទៅនេះ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន បន្ទាប់ពី...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ