Advertisement
វិស័យ​កាត់ដេរ

រដ្ឋាភិបាល​ខាត​​​៤០លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ដើម្បី​ជួយ​​​កម្មករ​បាន​ឡើង​ប្រាក់​ឈ្នួល


ប្រមុខ​រាជ​រដ្ឋាភិបាល​ សម្ដេច​តេជោ ហ៊ុន សែន មាន​ប្រសាសន៍ថា រដ្ឋាភិបាល​​សុខ​ចិត្ត​ខាត​បង់​ទឹក​ប្រាក់​​ជា​ចំណូល​ជាតិ​ជាង ៤០​លាន​ដុល្លារ​​ក្នុង​១​ឆ្នាំ​​ដើម្បី​ដំឡើង​ប្រាក់​​ឈ្នួល​អប្បបរមា​ឲ្យ​បាន​​ដល់ ១៧០​ដុល្លារ​នៅ​ក្នុង​ឆ្នាំ​២០១៨ សម្រាប់​កម្មករ​កម្មការិនី​រោងចក្រ​កាត់ដេរ។
វិស័យ​កាត់ដេរ​កម្ពុជា ផ្ដល់​ការងារ​ដោយ​ផ្ទាល់​ដល់​ប្រជាជន​ប្រមាណជាង ៦០​ម៉ឺ​ន​នាក់។
ដោយ
Advertisement

ប្រាក់​ចំណូល​ដែល​ត្រូវ​ខាត​បង់​ជាង​៤០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ​នេះ គឺ​ដោយ​សារ​​​តែ​រាជ​រដ្ឋាភិបាល​ពន្យារ​ការ​យក​ពន្ធ​កាត់​ទុក និង​ការ​មិន​យក​ប្រាក់​កម្រៃ​លើ​ការ​នាំ​ចេញ​របស់​ម្ចាស់​រោងចក្រ​ជាដើម។

ទន្ទឹម​នឹង​ប្រាក់​ឈ្នួល​កម្មករ​និយោជិត​​មាន​ការ​កើន​ឡើង​ជា​បន្ត​បន្ទាប់ ធនាគារ​ពិភពលោក​បាន​​ចង្អុល​បង្ហាញ​ថា កម្ពុជា​ត្រូវតែ​ធ្វើ​ពិពិធកម្ម​​សម្រាប់​ការ​ផលិត​របស់​ខ្លួន​ផង​ដែរ ពោល​គឺ​ត្រូវ​ស្វែងរក​ផលិត​សម្លៀក​បំពាក់ និង​​ស្បែក​ជើង ដែល​មាន​តម្លៃ​បន្ថែម​ខ្ពស់​ជាង​​ផលិតផល​ដែល​ធ្លាប់​មាន​លក់​កាល​ពី​មុន។

លោក ខេន លូ អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា បាន​ប្រាប់​អ្នក​សារព័ត៌មាន​​នៅ​ឯ​កិច្ច​ប្រជុំ​កំពូល​វាយនភណ្ឌ​កម្ពុជា ឆ្នាំ​២០១៧​ ថា​ កម្ពុជា​បាន​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​១៧០​ដុល្លារ​រួច​ហើយ។ លោក​មិន​ទាន់​អាច​វាយ​តម្លៃ​ពី​កំណើន​នៃ​វិស័យ​កាត់ដេរ​មួយ​នេះបាន​​នៅ​ឡើយ​ទេ ប៉ុន្តែ លោក​រំពឹង​ថា កម្ពុជា​នឹង​មាន​ផលិតភាព​ខ្ពស់​ខ្លាំ​ង ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ជិត​ខាង។

ទិន្នន័យ​ពី​ក្រសួង​ពាណិជ្ជកម្ម​បាន​បង្ហាញ​ថា វិស័យ​កាត់ដេរ​នៅ​កម្ពុជា​បាន​ចំណាយ​ប្រាក់​ប្រមាណ​ជាង ១,១​ពាន់​លាន​ដុល្លារ​ប្រចាំ​ឆ្នាំ​ដើម្បី​បើក​ប្រាក់​ខែ ជូន​កម្មករ​រោងចក្រ​កាត់​ដេរ​ប្រមាណ ៦៥​ម៉ឺន​នាក់៕




អត្ថបទបន្ទាប់


កាសែត​ឌឹ​ខេមបូឌា​ដេលី​ចាប់​ផ្តើម​ចេញ​ផ្សាយ​​ឡើង​វិញ​ ប៉ុន្តែ​អនឡាញ​!

ព័ត៌មាន
កាសែត ឌឹ ខេមបូឌា ដេលី បាន​ប្រកាស​ថា ខ្លួន​​ចាប់​ផ្តើម​ផ្សព្វផ្សាយ​ឡើង​វិញ ហើយ​តាម​អនឡាញ ដោយ​មាន​ទីតាំង​នៅ​ក្រៅ​ប្រទេស​បន្ទាប់​ពី​បា...

៩​ខែ​ឆ្នាំ​នេះ ការ​​នាំ​ចេញ​ជ័រ​កៅស៊ូ​របស់​កម្ពុជា​​​កើន​ឡើង​៣៣%

ព័ត៌មាន
គិត​ពី​ខែ​មករា ដល់​ខែ​កញ្ញា ឆ្នាំ​២០១៧ កម្ពុជា​បាន​នាំចេញ​ជ័រ​កៅស៊ូ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ជាង ១១ម៉ឺន ៤​ពាន់​តោន ដែល​ចំនួន​ន...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ