អត្ថបទ​ពាណិជ្ជកម្ម

គ្រាន់តែ​ទូទាត់​ប្រាក់​កម្ចី ឬ​ផ្ទេរ​ប្រាក់​រវាង​ធនាគារ​ស្ថាបនា និងវីង ឈ្នះ​ទឹក​ប្រាក់​សន្ធឹក​សន្ធាប់


ឥឡូវនេះលោកអ្នកអាចធ្វើការបង់ប្រាក់កម្ចីរបស់ ធនាគារ ស្ថាបនាតាមរយៈវីង ឬផ្ទេរប្រាក់រវាងគណនី ធនាគារ ស្ថាបនា និង វីង បានយ៉ាងងាយស្រួល ថែមទាំងអាចឈ្នះទឹកប្រាក់ជាច្រើនលានរៀលប្រចាំសប្តាហ៏និងប្រចាំខែទៀតផង។
គ្រាន់តែ​ទូទាត់​ប្រាក់​កម្ចី ឬ​ផ្ទេរ​ប្រាក់​រវាង​ធនាគារ​ស្ថាបនា និងវីង ឈ្នះ​ទឹក​ប្រាក់​សន្ធឹក​សន្ធាប់។
ដោយ

ងាយៗ រាល់អតិថិជន ធនាគារ ស្ថាបនា ទាំងអស់គ្រាន់តែធ្វើការទូទាត់សងប្រាក់កម្ចីរបស់ ធនាគារ ស្ថាបនា តាមរយៈកម្មវិធីស្មាតហ្វូនវីង (Wing Money App) ឬតាមភ្នាក់ងារវីងណាមួយនោះ លោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ទឹកប្រាក់ចំនួន ៨លានរៀលមួយរង្វាន់ជារៀងរាល់ខែ និងទឹកប្រាក់១លានរៀលពីររង្វាន់ប្រចាំសប្តាហ៏ បានយ៉ាងស្រួល។

លើសពីនេះទៀត លោកអ្នកក៏អាចមានឱកាសឈ្នះទឹកប្រាក់៤០ម៉ឺនរៀលចំនួន៥រង្វាន់ រៀងរាល់សប្តាហ៍ផងដែរ ដោយគ្រាន់តែផ្ទេរប្រាក់ពីគណនី ធនាគារ ស្ថាបនា មកវីង តាមរយៈ Sathapana Mobile  ឬពីគណនីវីងទៅគណនី ធនាគារ ស្ថាបនា តែប៉ុណ្ណោះ។ 

ក្រុមការងាររបស់វីង នឹងធ្វើការចាប់ឆ្នោតជ្រើសរើសអតិថិជនដែលមានសំណាងក្លាយជា ម្ចាស់ទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះជារៀងរាល់សប្តាហ៍ និងប្រចាំខែ តាមរយៈទំព័រហ្វេសបុកផ្លូវការរបស់ធនាគារឯកទេសវីង និង ធនាគារ ស្ថាបនា។ 

គួរបញ្ជាក់ផងដែរថាអតិថិជនរបស់ ធនាគារ ស្ថាបនា និងវីង អាចធ្វើការផ្ទេរប្រាក់ទៅវិញ​ទៅមក និងទូទាត់ប្រាក់កម្ចីបានយ៉ាងងាយស្រួលនិងឆាប់រហ័សតាមរយៈកម្មវិធីស្មាតហ្វូនវីង ឬ USSD *989# ឬទៅកាន់ភ្នាក់ងារវីងជាង ៧៥០០ កន្លែងនៅទូទាំងប្រទេស។

សម្រាប់ព័ត៌មានបន្ថែមបំរើសេវាអតិថិជន វីង សូមទំនាក់ទំនងមកលេខ លេខទូរស័ព្ទ ០២៣៩៩៩៩៨៩ / ០១២៩៩៩៤៨៩ ឬសេវាបំរើអតិថិជន ធនាគារ ស្ថាបនា សូមទំនាក់ទំនងលេខទូរស័ព្ទ ០២៣ ៩៩៩ ០១០/ ០៨១ ៩៩៩ ០១០




អត្ថបទបន្ទាប់


ហាង​លក់​ទំនិញ​ដ៏ល្បីល្បាញ​របស់​អាមេរិក 7-Eleven គ្រោង​បើក​នៅកម្ពុជា នៅឆ្នាំក្រោយនេះហើយ

ព័ត៌មាន
ក្រុមហ៊ុន​លក់រាយ​ដ៏ធំ​បំផុត​នៅ​លើ​ពិភពលោក 7-Eleven ដែលមានមូលដ្ឋាន​នៅសហរដ្ឋ​អាមេរិក និង​មានហាង​ទំនិញ​ជាង ៧ម៉ឺន​ហាង នៅជុំវិញពិភព​…

ទុរេនកំពតប្រមូលផលបានជាង ៦ម៉ឺនតោនហើយ នៅ៤ខែមកនេះ ខណៈតម្លៃក៏ថ្លៃជាងឆ្នាំមុនដែរ

ព័ត៌មាន
ទុរេនកំពត បានចាប់ផ្តើមប្រមូលផលតាំងពីដើមឆ្នាំមកម្ល៉េះ ដោយក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២០នេះ កសិករប្រមូលផលបានប្រហែល៥០%ហើយ ដែលស្មើនឹងប្រមាណជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ