សេដ្ឋកិច្ចថៃ

ថៃកំពុងខ្នះខ្នែងទប់ស្កាត់តម្លៃទំនិញដែលកំពុងកើនឡើង ចំពេលមានសម្ពាធអតិផរណកាន់តែខ្លាំង


ក្រសួងពាណិជ្ជកម្មថៃបានប្តេជ្ញាថា នឹងខិតខំឲ្យអស់ពីសមត្ថភាព ដើម្បីគ្រប់គ្រងការកើនឡើងតម្លៃទំនិញប្រើប្រាស់នៅពេលដែលតម្លៃលក់រាយប្រេងម៉ាស៊ូតត្រូវបានអនុញ្ញាតឱ្យកើនឡើងជាថ្មីទៀតចាប់ពីថ្ងៃទី ០១ ខែឧសភា។
ពាណិជ្ជកម្មថៃ
ដោយ

មន្ត្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម​ថៃ កាលពី​ថ្ងៃអាទិត្យ​បាន​និយាយ​ថា រដ្ឋាភិបាល​នឹង​អនុញ្ញាត​ឱ្យ​តម្លៃ​ប្រេងម៉ាស៊ូត​កើនឡើង​លើស​ពី ៣០​បាត ឬ​ប្រហែល ៣,៦០០​រៀល ក្នុង​មួយ​លី​ត្រ ដែល​ជំរុញ​ឱ្យ​មានការ​ព្រួយបារម្ភ​ជា​សាធារណៈ​ថា តម្លៃ​ទំនិញប្រើប្រាស់​ប្រចាំ​ថ្ងៃ​នឹង​កើនឡើង​ថែម​ទៀត​ផង​ដែរ ហើយ​បញ្ហា​នេះ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ប្រជាពលរដ្ឋ ពិសេស​ពលរដ្ឋ​ដែល​មាន​ប្រាក់​ចំណូល​ទាប​តែ​ម្ដង​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ដោយសារ​ព័ត៌មាន បាងកក ប៉ុស្តិ៍​។

លោក ប៊ូ​ន​នី​យ៉ា​រិ​ទ្ធ កល្យាណ​ណា​មី​ត (Boonyarit Kalayanamit) លេខាធិកា​អចិន្ត្រៃយ៍​នៃ​ក្រសួងពាណិជ្ជកម្ម​ថៃ បាន​អះអាង​ថា ក្រសួង​បាន​វិភាគ​លើ​តម្លៃ​ទំនិញ​លើ​ទីផ្សារ បើ​ទោះជា​តម្លៃ​ប្រេងម៉ាស៊ូត​ឡើងថ្លៃ​ក៏​ដោយ នេះ​មិនមែន​មាន​ន័យ​ថា តម្លៃ​ផលិតផល​នីមួយ​ៗ​សុទ្ធតែ​នឹង​ត្រូវ​កើនឡើង​ថ្លៃ​ទាំង​អស់នោះ​ទេ​។ លោក​បន្ត​ថា នាយកដ្ឋាន​ពាណិជ្ជកម្ម​ផ្ទៃក្នុង​បាន​វិភាគ​លើ​តម្លៃ​ទំនិញ​គ្រប់​ប្រភេទ ហើយ​ក្រសួង​នឹង​តាមដាន​តម្លៃ​ទំនិញ​យ៉ាង​ដិត​ដល់​ផង​ដែរ មិន​ឲ្យ​មានការ​ឆ្លៀតឱកាស​ឡើងថ្លៃ​តាម​អំពើ​ចិត្ត​នោះ​ឡើយ​។

ដោយឡែក លោក សា​ណា​ន អាំង​គូ​ប៊ុល​គុណ (Sanan Angubolkul) ប្រធាន​សភាពាណិជ្ជកម្ម​ថៃ​បាន​និយាយ​ថា គណៈកម្មាធិការ​អចិន្ត្រៃយ៍ ពាណិជ្ជកម្ម ឧស្សាហកម្ម និង​ធនាគារ នឹង​ជួប​ប្រជុំ​គ្នា​នៅ​ខែ​ក្រោយ ដើម្បី​វាយតម្លៃ​ផល​ប៉ះពាល់​នៃ​ជម្លោះ​រុ​ស្ស៊ី​-​អ៊ុយ​ក្រែ​ន​លើ​តម្រូវការ​ទំនិញ​សកល និង​ការ​ជះ​ឥទ្ធិពល​នៃ​សង្គ្រាម​នេះ ទៅ​លើ​ផលិតកម្ម តម្លៃ​ប្រេង និង​ការ​ដឹក​ជញ្ជូន​។

លោក​បាន​បញ្ជាក់​ថា ប្រសិនបើ​តម្លៃ​ប្រេង​ពិភពលោក​បន្ត​កើនឡើង នោះ​តម្លៃ​លក់រាយ​ប្រេងម៉ាស៊ូត​ក្នុងស្រុក អាច​ឡើង​ដល់ ៣៥-៣៦​បាត ឬ​ប្រហែល ៤,២០០ ទៅ​៤,៣០០​រៀល នៅ​ក្នុង​មួយ​លី​ត្រ​នៅ​ខែ​ក្រោយ​នេះ ។ លោក សា​ណា​ន បាន​និយាយ​ថា តម្លៃ​ទំនិញប្រើប្រាស់​ច្បាស់​ណាស់​នឹង​កើនឡើង ហើយ​រាជរដ្ឋាភិបាល​ត្រូវ​តែ​បង្កើត​វិធានការ​ដើម្បី​ដោះស្រាយ​ស្ថានការណ៍​នេះ​។

សូម​បញ្ជាក់​ថា បន​ញ​ទាប់​ពី​មើលឃើញ​អំពី​សម្ពាធ​អតិផរណា​មានការ​កើនឡើង ដោយសារ​តែ​តម្លៃ​ថា​ម​ពេល និង​ទំនិញ​នៅ​ទូ​ទាំង​ពិភពលោក​កើនឡើង​នោះ ធនាគារកណ្ដាល​របស់​ថៃ បាន​សម្រេច​កែប្រែ​ការ​វាយតម្លៃ គោលដៅ​អត្រា​អតិផរណា​របស់​ខ្លួន​មក​ដល់ ជិត​៥% នៅ​ឆ្នាំ​២០២២​នេះ កើនឡើង​ខ្ពស់​ជាង​អ្វី​ដែល​បាន​ដៅ​ទុក​ចន្លោះ​កាលពីមុន​ដែល​ថា​នឹង​មាន​ត្រឹម​ចន្លោះ​ពី ១%​ទៅ​៣%​។

ធនាគារកណ្ដាល​ថៃ ក៏​បាន​បន្ទាប​ការ​ព្យាករ​កំណើនសេដ្ឋកិច្ច​របស់​ខ្លួន​នៅ​ឆ្នាំ​២០២២​នេះ ពី​កំណើន​៣,៤% មក​នៅ​ត្រឹម​៣,២%​វិញ​ផង​ដែរ ខណៈ​ដែល​នៅ​ឆ្នាំ​២០២៣ បន្ទាប​ការ​ព្យាករ​ពី ៤,៧% មក​នៅ​ត្រឹម​៤,៤%៕

អត្ថបទ​៖ ម៉ុ​ន សុ​កែវ

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញ៖ ការអភិវឌ្ឍន៍គម្រោងខុនដូថ្មី បានដាំក្បាលចុះយ៉ាងគំហុក នៅមួយរយៈចុងក្រោយ

ព័ត៌មាន
អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានអះអាងថា វិស័យខុនដូនៅតែបន្តរងផលប៉ះពាល់ដោយសារការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ បើទោះបីបច្ចុប្បន្នការឆ្លងថ្មីនៅ…

IMF ព្រមានផលប៉ះពាល់ចំពោះសេដ្ឋកិច្ចវៀតណាម ជុំវិញការកើនឡើងសម្ពាធអតិផរណា

ព័ត៌មាន
សេដ្ឋកិច្ចវៀតណាមកំពុងងើបឡើងវិញជាបណ្ដើរៗពីវិបត្តិកូវីដ១៩ ប៉ុន្តែអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្រមានថា បញ្ហា អតិផរណា និងហានិភ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ