ភ្លើងឆេះព្រៃនៅកោះហាវ៉ៃបានផ្តាច់យកជីវិតមនុស្ស៩៣នាក់

ហេតុការភ្លើងឆេះព្រៃនៅកោះហាវ៉ៃបានផ្តាច់យកជីវិតមនុស្សជិតមួយរយនាក់ ខណៈអ្នកផ្សេងទៀតកំពុងបន្តបាត់ខ្លួន


យោងតាមការធ្វើបច្ចុប្បន្នភាពបឋមចុងក្រោយកាលពីថ្ងៃអាទិត្យនេះ ភ្លើងឆេះព្រៃ Maui បានឆក់យកជីវិតមនុស្ស៩៣នាក់ ខណៈមនុស្សជាច្រើននាក់ផ្សេងទៀតបន្តបាត់ខ្លួន តែសង្ឃឹមខ្ពស់ថាពួកគេទាំងនោះអាចនឹងនៅមានជីវិតរស់រាន។ អភិបាលរដ្ឋហាវ៉ៃលោក Josh Green កាលពីថ្ងៃអាទិត្យបានប្រដូចទីក្រុងកោះ Lahaina ដូចទៅនឹង«តំបន់សង្គ្រាម»តែមួយពព្រិចភ្នែក ដោយសារតែអណ្តាតភ្លើងបូករួមជាមួយនឹងខ្យល់បក់ ធ្វើឱ្យទីក្រុងរមណីយដ្ឋានប្រវត្តិសាស្ត្រមួយនេះស្ទើរប្រែក្លាយជាផេះទាំងស្រុង។
ភ្លើងឆេះព្រៃនៅកោះហាវ៉ៃបានផ្តាច់យកជីវិតមនុស្ស៩៣នាក់
ដោយ

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រាប់កាសែតនៅថ្ងៃអាទិត្យនោះដែរថា លោកនឹងធ្វើដំណើរទៅកោះ Maui ប៉ុន្មានថ្ងៃខាងមុខទៀត។ យោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នសហព័ន្ធ (FEMA) បានឱ្យដឹងថា ទីក្រុង Lahaina ត្រូវការទឹកប្រាក់ប្រមាណ៥,៥ពាន់លានដុល្លារ ដើម្បីកសាងទីក្រុងនេះឡើងវិញ ព្រោះភ្លើងបានផុតបំផ្លាញហេដ្ឋារចនាសម្ព័ន្ធប្រមាណ២,២០០អគារ និងខូចខាតផ្ទៃដីជាង៨៥០ហិកតា។




អត្ថបទបន្ទាប់


ស្របពេលទីផ្សារចលនទ្រព្យមិនសូវល្អ អ្នកឧកញ៉ា សៀ ឬទ្ធី ស្នើឲ្យអ្នករកស៊ីងាកទៅវិនិយោគលើវិស័យផ្សេង

ស្របពេលវិស័យអចលនទ្រព្យនៅកម្ពុជាកំពុងស្ថិតនៅក្នុងស្ថានភាពមិនសូវល្អប្រសើរ អ្នកឧកញ៉ា សៀ ឬទ្ធី អនុប្រធានសមាគមឧកញ៉ាកម្ពុជាលើកទឹកចិត្តឲ្យសមាជិកសម…

ក្រុមហ៊ុននៅប្រទេសជប៉ុនចំនួនជិត៤០%បានជួលបុគ្គលិកដែលមានអាយុលើសពី៧០ឆ្នាំ

ក្រុមហ៊ុនជប៉ុនមួយចំនួនកំពុងពឹងលើបុគ្គលិកវ័យចាស់កាន់តែច្រើនដើម្បីបំពេញកង្វះកម្លាំងពលកម្ម និងធ្វើឱ្យអាជីវកម្មកាន់តែប្រកួតប្រជែងដោយកាលពីឆ្នា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ