អត្ថបទក្រុមហ៊ុន

ស្រាបៀរ Heineken® អបអរខួប ១៥០ ឆ្នាំនៃពេលវេលាដ៏រីករាយ ពី Amsterdam រហូតដល់កម្ពុជា


ស្រាបៀរ Heineken® ជាម៉ាកយីហោស្រាបៀរលំដាប់ពិភពលោក ដ៏ល្បីមួយ កំពុងអបអរ ដល់ព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន គឺខួប ១៥០ ឆ្នាំនៃការផ្ដល់នូវ បទពិសោធន៍ដែលមិនអាចបំភ្លេចបាន នៅទូទាំងពិភពលោក។
ស្រាបៀរ Heineken® អបអរខួប ១៥០ ឆ្នាំនៃពេលវេលាដ៏រីករាយ ពី Amsterdam រហូតដល់កម្ពុជា
ដោយ

ស្ថាបនិករបស់ក្រុមហ៊ុនស្រាបៀរ Heineken® លោក Freddy Heineken ​ធ្លាប់​បានលើកឡើងថា៖ យើងមិនត្រឹមតែលក់ស្រាបៀរទេ យើងលក់ gezelligheid ជាឃ្លាមួយនៃភាសាហូឡង់ដែលប្រែមកថា «អារម្មណ៍នៃពេលវេលាដ៏រីករាយ»។ ទស្សនវិជ្ជានេះបានបង្កប់យ៉ាងជ្រៅក្នុងក្រអៅបេះដូងនៃម៉ាកយីហោស្រាបៀរ Heineken® ពោលគឺ ពេលវេលាដ៏រីករាយ និងបង្កើតទំនាក់ទំនងពិតប្រាកដ ពេលពិសាស្រាបៀរជុំគ្នា ទើបជាអ្វីដែលសំខាន់បំផុត។

ស្រាបៀរ Heineken® អបអរខួប ១៥០ ឆ្នាំនៃពេលវេលាដ៏រីករាយ ពី Amsterdam រហូតដល់កម្ពុជា

ជាការពិត និយមន័យនៃពេលវេលាដ៏រីករាយ បានផ្លាស់ប្តូរក្នុងដំណើរ ១៥០ ឆ្នាំរបស់ស្រាបៀរ Heineken® ហើយនឹងបន្តដំណើរដូចនេះទៀត។ ប៉ុន្តែ សារៈសំខាន់នៃពេលវេលាបែបនេះ នៅក្នុងជីវិតរបស់មនុស្សនៅតែរឹងមាំដដែល។ ដោយមានការទទួលស្គាល់ដូចនេះហើយ និងជាផ្នែកមួយនៃការអបអរការគម្រប់ខួប ​Heineken® បានធ្វើការជាមួយស្ថាប័នសិក្សា និងអ្នកវិទ្យាសាស្ត្រផ្នែកអាកប្បកិរិយា ដើម្បីបង្កើត 'សន្ទស្សន៍ពេលវេលាដ៏រីករាយ' ដែលជាគំរូនៃការវាស់វែងថ្មីរបស់ម៉ាកយីហោ ដែលផ្តល់ពិន្ទុដល់ការរួមចំណែករបស់ម៉ាកយីហោនោះ ក្នុងការបង្កើតលក្ខខណ្ឌឥតខ្ចោះសម្រាប់ពេលវេលាដ៏រីករាយ ចាប់ពីការបើកចំហចិត្ត និងការរួបរួមគ្នា ទៅដល់ការភ្ជាប់ទំនាក់ទំនងមនុស្សនិងមនុស្ស។

ជាមួយនឹងការបង្កើតសន្ទស្សន៍ពេលវេលាដ៏រីករាយនេះ វាជាចំណុចសំខាន់មួយនៅក្នុងប្រវត្តិសាស្រ្តរបស់ម៉ាកយីហោនេះ៖ ស្រាបៀរHeineken® នឹងក្លាយជាម៉ាកយីហោស្រាបៀរដំបូងគេដែល «ផ្តល់ពេលវេលាដ៏រីករាយជាផ្លូវការ ដែលជាការវាស់វែងភាពជោគជ័យនៅកម្រិតសកល - តាមរយៈការផ្តោតមិនត្រឹមតែលើបរិមាណនៃស្រាបៀរដែលលក់នោះទេ ប៉ុន្តែក៏គិតដល់ពេលវេលាដ៏រីករាយ ដែលផ្តល់ជូនអតិថិជនរបស់ខ្លួន នៅជាង ១៩០ ប្រទេសជុំវិញពិភពលោកផងដែរ។

ស្រាបៀរ Heineken® អបអរខួប ១៥០ ឆ្នាំនៃពេលវេលាដ៏រីករាយ ពី Amsterdam រហូតដល់កម្ពុជា

លោក Loic de Laubriere នាយកផ្នែកទីផ្សារនៃក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖​ «Heineken® មិនមែនគ្រាន់តែជាភេសជ្ជៈមួយមុខប៉ុណ្ណោះទេ ស្រាបៀរនេះតំណាងឱ្យបែបបទជីវិត ដែលពោរពេញទៅដោយភាពសម្បូរបែបនៃការភ្ជាប់ទំនាក់ទំនងដ៏រីករាយ។ ទោះបីជាបែបបទជីវិតនៃ ពេលវេលារីករាយរបស់យើង ចេះតែប្រែប្រួល តម្រូវការសម្រាប់ពេលវេលាដ៏រីករាយនៅតែដដែល និងមិនប្រែប្រួលដូចនឹងស្រាបៀររបស់យើងដូច្នោះដែរ។ ពិតជាកិត្តិយសដ៏ធំធេងរបស់យើងខ្ញុំក្នុងការបន្តផ្តល់នូវស្មារតីនៃពេលវេលាដ៏រីករាយ ដល់អតិថិជនរបស់យើង អស់រយៈពេលដ៏ថ្លៃថ្លា ១៥០ ឆ្នាំពេញ របស់យើង។ យើង​នឹង​បន្តស្មារតីនេះ មិនថាតាមវិធីណាក្តី ឱ្យបាន​រយៈ​ពេល ១៥០ ឆ្នាំបន្ទាប់​ទៀត និង​លើស​ពី​នេះក៏ថាបាន។»

អបអរសាទរពេលវេលាដ៏រីករាយនៅកម្ពុជា នៅខែមិថុនា និងកក្កដានេះ!

នៅកម្ពុជា «ស្រាបៀរ Heineken បានសន្យាក្នុងការផ្តល់ជូននូវពេលវេលាដ៏រីករាយ ដែលថ្មីៗនេះត្រូវបាន លេចចេញជារូបរាង ក្នុងខែនេះនៅក្នុងព្រឹត្តិការណ៍ EDM Raveground ២០២៣ ដែលជា ព្រឹត្តិការណ៍តន្ត្រីរាំតាមភ្លេងអេឡិចត្រូនិចដ៏ធំបំផុតនៅកម្ពុជា។ អ្នកគាំទ្ររាប់ម៉ឺននាក់បានរីករាយជាមួយពេលរាត្រី ដ៏រស់រវើក ដោយ Heineken® បានផ្តល់នូវចំណីអារម្មណ៍ផ្តាច់មុខនៅក្នុងបទពិសោធន៍ខួប ១៥០ ឆ្នាំរបស់ខ្លួន ដើម្បីឱ្យអ្នកគាំទ្រទទួលយកបទពីសោធន៏ដ៏រីករាយជាមួយនឹងម៉ាកយីហោនេះ រួមជាមួយនឹងឌីជេ (DJs) អន្តរជាតិ និងតារាកិត្តិយសពិសេសក្នុងស្រុក។ ដើម្បីឱ្យសក្តិសមនឹងកម្រិតសាកលរបស់ខ្លួន ព្រឹត្តិការណ៍នេះក៏បានបង្ហាញពីឈ្មោះហៅក្រៅ ជាច្រើនអនេកដែលត្រូវបានដាក់ឱ្យម៉ាកយីហោជាទីស្រលាញ់មួយនេះ ក្នុងរយៈពេលជាច្រើនឆ្នាំមកហើយ និងនៅទូទាំងពិភពលោកផង។

ដើម្បីបន្តផ្សព្វផ្សាយពីស្មារតីនៃពេលវេលាដ៏រីករាយ ម៉ាកយីហោ Heineken® នឹងបង្ហាញការអបអរពិធីគម្រប់ខួបជាច្រើនទៀត នៅទូទាំងប្រទេសកម្ពុជាចាប់ពីខែមិថុនា ដល់ខែកក្កដា ឆ្នាំ ២០២៣​ នេះ ដើម្បីថ្លែងអំណគុណចំពោះអតិថិជនដែលបាន អមដំណើរជាមួយម៉ាកយីហោនេះក្នុងប្រវត្តិអស្ចារ្យរបស់ខ្លួន។

សូមបញ្ជាក់ថា ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​ឈាន​មុខ​គេ​មួយ​នៅ​កម្ពុជា ដែល​​បង្កើត​ឡើង​​​ក្នុង​ឆ្នាំ​១៩៩៤។ ជំរុញ​ដោយគោល​ បំណង​បង្កើត​ភាពសប្បាយ​រីក​រាយ​រួមគ្នា ក្រុមហ៊ុន​បង្កើត​បទ​ពិសោធ​​ដ៏​អស្ចារ្យ​សម្រាប់អ្នក​ពិសា និង​អតិថិជនដែលត្រូវ​ការ​ស្រាបៀរម៉ាក​ យីហោ​អន្តរជាតិ​គុណ​ភាព​​​​ខ្ពស់​​​ដូច​ជា​​ស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និង​ស្រាបៀរ Gold Crown។ ជា​មួយនឹងការ​គ្រប​ដណ្តប់​នៅ​ទូទាំង​​ប្រទេស និងដោយ​មាន​រោងចក្រ​បច្ចេក​វិទ្យា​ទំនើប​​ស្ថិត​នៅ​​រាជធានី​​ភ្នំពេញក្រុមហ៊ុន ​​​មាន​បុគ្គលិក​ ៧០០​ នាក់​ និង​ផ្ដល់​ការងារ​ដោយ​ប្រយោល​ជូន​ប្រជាជន​​កម្ពុជា​ចំនួន ១២០,០០០​​ នាក់​នៅ​ទូទាំង​​ចង្វាក់​ផលិតកម្មរបស់ខ្លួន។

សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបទទួលបានបទពិសោធន៍ ១៥០ឆ្នាំនៃពេលវេលាល្អជាមួយ Heineken® នៅកម្ពុជា សូមតាមដានតាមរយៈបណ្ដាញសង្គមខាក្រោមនេះ៖




អត្ថបទបន្ទាប់


ថាមពលហ្វូស៊ីលនៅតែត្រួតត្រាទីផ្សារពិភពលោក និងបន្តបំភាយឧស្ម័នពុលខ្លាំង ទោះបីជាមានកំណើនថាមពលកកើតឡើងវិញ

ព័ត៌មាន
តម្រូវការថាមពលសកលបានកើនឡើង ១% កាលពីឆ្នាំមុន ហើយកំណើនថាមពលកកើតឡើងវិញ ដែលដល់កម្រិតខ្ពស់បំផុត ពុំបានផ្លាស់ប្តូរភាពលើសលុបនៃឥន្ធនៈហ្វូស៊ី…

ក្រុមហ៊ុនរបស់អ្នកឧកញ៉ាគួច ម៉េងលី សម្រេចចុះបញ្ជីបោះផ្សាយលក់មូលបត្រជាផ្លូវការហើយ ដោយប្រមូលបានដើមទុន៥លានដុល្លារពីទីផ្សារ

ព័ត៌មាន
នៅទីបំផុត ក្រុមហ៊ុន ម៉េងលី ជេគួច អេខ្យូខេសិន បានក្លាយជាក្រុមហ៊ុនក្នុងវិស័យអប់រំដំបូងគេ ដែលបានចុះបញ្ជីបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាផ្លូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ