អត្ថបទពាណិជ្ជកម្ម

ក្រុមហ៊ុនរបស់អ្នកឧកញ៉ាគួច ម៉េងលី សម្រេចចុះបញ្ជីបោះផ្សាយលក់មូលបត្រជាផ្លូវការហើយ ដោយប្រមូលបានដើមទុន៥លានដុល្លារពីទីផ្សារ


នៅទីបំផុត ក្រុមហ៊ុន ម៉េងលី ជេគួច អេខ្យូខេសិន បានក្លាយជាក្រុមហ៊ុនក្នុងវិស័យអប់រំដំបូងគេ ដែលបានចុះបញ្ជីបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាផ្លូវការ នៅផ្សារមូលបត្រកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។ តាមរយៈការបោះផ្សាយលក់មូលបត្រនេះ បានជួយឲ្យក្រុមហ៊ុនក្នុងស្រុកមួយនេះប្រមូលបានដើមទុនប្រមាណជាង ៥លានដុល្លារអាមេរិកពីទីផ្សារ ដើម្បីប្រើប្រាស់ក្នុងការពង្រីកប្រតិបត្តិការអាជីវកម្មរបស់ខ្លួនឲ្យកាន់តែទូលំទូលាយនៅកម្ពុជា។
ក្រុមហ៊ុនរបស់អ្នកឧកញ៉ាគួច ម៉េងលី សម្រេចចុះបញ្ជីបោះផ្សាយលក់មូលបត្រជាផ្លូវការហើយ ដោយប្រមូលបានដើមទុន៥លានដុល្លារពីទីផ្សារ
ដោយ

ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា បានបង្ហាញនូវសុទិដ្ឋិនិយមចំពោះវិស័យផ្សារមូលបត្រកម្ពុជាថា ការជួញដូរភាគហ៊ុននៅកម្ពុជា នឹងកាន់តែមានភាពមមាញឹកមួយកម្រិតបន្ថែមទៀត ក្រោយការចូលរួមបោះផ្សាយលក់មូលបត្រកម្មសិទ្ធរបស់ក្រុមហ៊ុន ម៉េងលី ជេគួច អេខ្យូខេសិន។ ស្របពេលជាមួយគ្នានេះ ថ្នាក់ដឹកនាំ CSX ក៏បានបង្ហាញនូវភាពជោគជ័យរបស់ក្រុមហ៊ុន ម៉េងលី ជេគួច អេខ្យូខេសិន ដែលបានបោះផ្សាយមូលបត្ររបស់ខ្លួន ដោយបានគៀរគរទុនចំនួនប្រមាណ ៥លានដុល្លារអាមេរិក ជាមួយនឹងថ្លៃភាគហ៊ុន ២,០៨០រៀល ក្នុងមួយភាគហ៊ុន ដោយមានការធានាភាគលាភ​ក្នុងអត្រា ៦% នៅក្នុងមួយឆ្នាំ ក្នុងរយៈពេល២ឆ្នាំ។

ឯកឧត្តម ហុង សុហួរ បានសង្កត់ធ្ងន់ថា ការបោះផ្សាយលក់ភាគហ៊ុន​បានក្នុងតម្លៃ​៥លានដុល្លារ​របស់ក្រុមហ៊ុន​ ម៉េងលី ជេគួច អេខ្យូខេសិន គឺជាទំហំមួយច្រើនគួរសម បើគិតនៅក្នុង​បរិការណ៍ដែលសេដ្ឋកិច្ចពិភពលោក​កំពុងមានភាពមិនច្បាស់លាស់ដូចបច្ចុប្បន្ននេះ។ ឯកឧត្តម បន្ថែមថា តម្លៃភាគហ៊ុន​របស់ក្រុមហ៊ុននេះ ក៏មិនជាថ្លៃនោះដែរ ដ្បិតថាក្រុមហ៊ុន​នៅតែបន្ដមានកំណើនសក្ដានុពលជាបន្ដបន្ទាប់ ខណៈបច្ចុប្បន្ន ក្រុមហ៊ុន​របស់អ្នកឧកញ៉ា គួច ម៉េងលីមួយនេះ មានតម្លៃសរុប​ប្រមាណ ១៧០លានដុល្លារ។

អ្នកឧកញ៉ា គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេគួច អេឌ្យូខេសិន បានកត់សម្គាល់ឃើញថា ដ្បិត ពិភពលោកបាន និងកំពុងជួបប្រឈមនូវវិបត្តិសាកលជាបន្តបន្ទាប់ តែសម្រាប់សេដ្ឋកិច្ចកម្ពុជា​នៅតែល្អប្រសើរ ដែលអនុញ្ញាតឲ្យក្រុមហ៊ុនម៉េងលី ជេគួច អេឌ្យូខេសិន អាចបោះជំហានចូលទៅក្នុងទីផ្សារមូលបត្រកម្ពុជា ​ជាផ្លូវការ។ អ្នកឧកញ៉ា គួច ម៉េងលី បានគូសបញ្ជាក់ថា គោលបំណង​នៃការឈានជើងចូលផ្សារភាគហ៊ុន​របស់ក្រុមហ៊ុន ម៉េងលី ជេគួច អេឌ្យូខេសិន គឺដើម្បី​គាំទ្ររាជរដ្ឋាភិបាល​ក្នុងការកៀរគរទុន​សម្រាប់ពង្រីក​វិសាលភាពអប់រំនៅកម្ពុជាឲ្យកាន់តែទូលំទូលាយបន្ថែមទៀត ដែលជាគោលដៅថ្នាក់ដឹកនាំក្រុមហ៊ុននេះគ្រោងពង្រីកឲ្យបានគ្រប់២៥រាជធានីខេត្ត។ អ្នកឧកញ៉ា ជឿជាក់ថា តាមរយៈការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុនអ្នកឧកញ៉ា នឹងធ្វើវិស័យអប់រំ និងផ្សារមូលបត្រកម្ពុជា កាន់តែរីកចម្រើនបន្ថែមទៀត ខណៈបច្ចុប្បន្ន ក្រុមហ៊ុន ម៉េងលី ជេគួច បានក្លាយជាក្រុមហ៊ុនធំទី២ ដែលមានវិនិយោគិនចូលរួមវិនិយោគច្រើនជាងគេ ក្នុងវិស័យផ្សារមូលបត្រកម្ពុជា។

បើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំ CSX នៅក្នុងរយៈពេល ៥ខែ កន្លងមកនេះ ការជួញដូរភាគហ៊ុននៅកម្ពុជា មានទំហំចន្លោះពី ២០ម៉ឺនដុល្លារ ទៅ ៣០ម៉ឺនដុល្លារ ក្នុងមួយថ្ងៃ មានការធ្លាក់ចុះបន្តិចបើធៀបនឹងការជួញដូរ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានចន្លោះពី ៤០ម៉ឺន ទៅ ៥០ម៉ឺនដុល្លារអាមេរិកក្នុងមួយថ្ងៃ។ បច្ចុប្បន្ន មានក្រុមហ៊ុនចំនួន២០ បានចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុននៅផ្សារមូលបត្រកម្ពុជា ក្នុងនោះ ១១ក្រុមហ៊ុនបានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និង៩ក្រុមហ៊ុនបោះផ្សាយលក់សញ្ញាបណ្ណ ឬមូលបត្របំណុល៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ស្រាបៀរ Heineken® អបអរខួប ១៥០ ឆ្នាំនៃពេលវេលាដ៏រីករាយ ពី Amsterdam រហូតដល់កម្ពុជា

ព័ត៌មាន
ស្រាបៀរ Heineken® ជាម៉ាកយីហោស្រាបៀរលំដាប់ពិភពលោក ដ៏ល្បីមួយ កំពុងអបអរ ដល់ព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន គឺខួប …

តម្លៃប្រេងបានហក់ឡើងខ្ពស់បន្តិច ដោយសារកង្វល់ពីអស្ថិរភាពនយោបាយនៅរុស្ស៊ី និងតម្រូវការជាសកលកើនឡើង

ព័ត៌មាន
តម្លៃប្រេងបានកើនឡើងខ្ពស់បន្តិចនៅថ្ងៃអង្គារ ទី២៧ ខែមិថុនានេះ ដោយសារតែមានការព្រួយបារម្ភអំពីអស្ថិរភាពនយោបាយនៅក្នុងប្រទេសរុស្ស៊ី និងការរំខាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ