អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ផ្តល់ជូនអំពូលថាមពលពន្លឺព្រះអាទិត្យសម្រាប់បំភ្លឺផ្លូវក្នុងខណ្ឌច្បារអំពៅ


ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានផ្តល់អំពូលភ្លើងបំភ្លឺផ្លូវដំណើរការដោយ ថាមពលពន្លឺព្រះអាទិត្យចំនួន ២៤០ដើម ជូនដល់សង្កាត់ព្រែកឯងនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញដែលស្ថិតនៅក្នុងតំបន់ រោងចក្ររបស់យើង ។ ពិធីប្រគល់នេះបានធ្វើឡើងក្រោមអធិបតីភាពលោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌ ច្បារអំពៅ មន្ត្រីនិងអាជ្ញាធរមូលដ្ឋាន ព្រមទាំងសមាជិកសហគមន៍មូលដ្ឋាន។
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ផ្តល់ជូនអំពូលថាមពលពន្លឺព្រះអាទិត្យសម្រាប់បំភ្លឺផ្លូវក្នុងខណ្ឌច្បារអំពៅ

ការ​ផ្តល់ជូនអំពូល​​ភ្លើង​បំភ្លឺ​ផ្លូវ​​នេះ​ គឺជាផ្នែក​មួយ​នៃ​គំនិតផ្តួច​ផ្តើម​របស់​ក្រុមហ៊ុន​ ដើម្បី​គាំទ្រ​សហគមន៍​បៃតង។ កន្លងមក ក្រុមហ៊ុន​បាន​​​​ដាំដើម​ឈើ​ជាង ៨ ០០០ ដើមនិង បរិច្ចាគ​អំពូល​ភ្លើង​បំភ្លឺ​ផ្លូវ​ថាមពល​ពន្លឺព្រះអាទិត្យ​ (សូឡា) ចំនួន​ ៧៩០ ​ដើមជូន​ដល់​សហគមន៍​ចំនួន​៤ ព្រមទាំងបាន​ជួយ​ដល់​ប្រជាពល​រដ្ឋដែល​ខ្វះខាត​ចំនួន ១៨០០ គ្រួសារ​នៅ​ក្នុង​ខណ្ឌច្បារ​អំពៅ ​បើគិត​​រហូត​មក​ដល់​បច្ចុប្បន្ន។ អំពូល​​​សូឡា​ទាំង​នេះ​នឹងផ្តល់ជូន​ភ្លើង​ដែលត្រូវការ​ជាចំបាច់​ដើម្បី​​បំភ្លឺ​តាមដង​ផ្លូវ​នៅក្នុង ​​​សង្កាត់​ព្រែក​ឯង​ដែល​នឹង​​ជួយពង្រឹង​ឡើង​នូវ​សុវត្ថិភាព និង​សន្តិសុខ​សម្រាប់​​ប្រជាពលរដ្ឋនៅក្នុងភូមិ ក៏​ដូច​ជា​អ្នក​ធ្វើដំណើរ​ តា​ម​ដងផ្លូវ។

លោក ចេង មុនីរ៉ា អភិបាល​នៃគណៈ​អភិបាលខណ្ឌ​ច្បារ​អំពៅ​​បាន​មាន​ប្រសាសន៍​ថា៖ «យើង​សូម​ថ្លែង​អំណរគុណ​ចំពោះ​ អំណោយ​សប្បុរសជា​​អំពូល​ភ្លើង​​បំភ្លឺ​ផ្លូវ​​សូឡាដែល​​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បាន​ផ្តល់​ជូនដល់​សហគមន៍​ព្រែកឯង។ នេះ​ជាឧទាហរណ៍ដ៏ល្អមួយ​ដែល​វិស័យឯកជន​អាច​ធ្វើ​ការ​រួមគ្នា​ជា​មួយ​រដ្ឋាភិបាល និង​សហគមន៍​មូលដ្ឋានដើម្បី​​​គាំទ្រដល់​ការ ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព​​ក្នុង​មូលដ្ឋាន​​ផ្ទាល់។ អំពូល​ភ្លើង​បំភ្លឺ​ផ្លូវ​​សូឡាទាំង​នេះ​នឹង​មិន​ត្រឹមតែ​លើក​កម្ពស់​​សុវត្ថិភាព និង​សន្តិសុខ​សម្រាប់​ប្រជាពលរដ្ឋ​​​​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំងរួម​ចំណែក​ដល់​សុខុមាលភាព​ទូទៅ​របស់​សហគមន៍​ផង​ដែរ។ សូម​អរគុណ​​ដល់​ក្រុមហ៊ុន ហ៊ិននីគែន ចំពោះការប្តេជ្ញាចិត្ត​​បង្កើត​ឱ្យមាន​លទ្ធផល​ជា​វិជ្ជមាន ហើយយើង​នឹង​​បន្ត​សហការ ​គ្នាថែមទៀត​​ដើម្បី​ប​ង្កើត​អនាគតដ៏ត្រចះ​ត្រចង់​សម្រាប់សហគមន៍​យើង​ទាំង​អស់​គ្នា»។

ក្នុង​ពិធី​ប្រគល់​អំពូលភ្លើង​នេះ នាយិកា​​​ផ្នែកកិច្ចការ​សាជីវកម្ម​​​នៃក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គឺ​លោក​ស្រី Anne de Graaf តាំងនាម​ឱ្យក្រុមហ៊ុន​បាន​​​សម្តែង​​ក្តី​សង្ឃឹម​​ក្នុង​ការ​បន្ត​កិច្ចសន្ទនា​ជា​មួយគ្នា​អំពី​របៀប​ធ្វើ​ឱ្យ​បរិស្ថាន​របស់​យើ​ង​មានភាព​ប្រសើរ ឡើង ហើយលោកស្រី​ក៏សង្ឃឹម​ផងដែរ​ថា គម្រោង​នេះ​ពិត​ជា​នឹង​បង្កើត​​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ​យ៉ាង​ពិតប្រាកដ​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ​របស់​ពលរដ្ឋ​នៅក្នុង​សហគមន៍​​ព្រែកឯង។

លោក​ស្រី Anne de Graaf មានប្រសាសន៍ថា៖ «នៅ​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា យើង​ជឿជាក់​ថា យើង​អាចរីក​ចម្រើន ​បាន​លុះត្រាតែ​សហគមន៍​នៅ​ជុំវិញ​យើង​រីក​ចម្រើន​​ដែរ។ នេះ​ហើយគឺ​​ជា​មូល​ហេតុ​​ដែល​​យើង​​ផ្តល់ជូន​អំពូល​ភ្លើង​នៅ​​ថ្ងៃ​​នេះ ដើម្បី​​ចូល​រួម​​ចំណែក​​ដល់ការ​​​អភិវឌ្ឍ​​ប្រកប​​ដោយ​​ចីរភាព​​របស់​​សហគមន៍​​ព្រែកឯង។ ដោយ​សារ​យើងបានធ្វើសកម្មភាពជាមួយ​​សហគមន៍ និង​សេដ្ឋកិច្ច​ ចំណុចនេះហើយដែល​យើងជា​ផ្នែក​មួយនៃ​សហគមន៍​និង ​សេដ្ឋកិច្ច​នេះ ​វា​ជាកាតព្វកិច្ច​របស់​យើង​ក្នុង​ការ​ធ្វើ​អាជីវកម្ម​របស់​យើង​ប្រកប​ដោយ​និរន្តរភាព និង​ការ​ទទួលខុស​ត្រូវ។ ដូច្នេះ​យើង ​អាច​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​កាន់​តែ​ប្រសើរ​សម្រាប់​មនុស្ស​​បច្ចុប្បន្ន​និងជំនាន់ក្រោយ​»។

មហិច្ឆតា​រយៈ​ពេល​វែង “ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​កាន់តែ​ប្រសើរ (Brew a Better Cambodia)” របស់​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានគោល​បំណង​លើក​ម្ពស់​ស្តង់ដារ​ក្នុងការ​​​រួម​ចំណែក​ជា​វិជ្ជមាន​តាម​រយៈ​សសរស្តម្ភ​សំខាន់​​ចំនួន​បី​របស់​ក្រុមហ៊ុន ​​រួមមាន​និរន្តរភាពបរិស្ថាន និរន្តរភាព​សង្គម និងការពិសារ​​ដោយការ​ទទួល​ខុស​ត្រូវ រួម​ជាមួយ​នឹង​​​​គោលដៅឆ្ពោះទៅរក​ការ​ចូលរួម ​ចំណែក​ធ្វើ​ឱ្យ​​ពិភពលោក​​មានអព្យាក្រឹតកាបូនសូន្យ កាន់តែ​ស្មើភាព និង​កាន់តែ​មានសុខភាព​ល្អ។

រោងចក្រផលិត​ស្រាបៀរ​របស់​ក្រុមហ៊ុន​ដែលស្ថិត​នៅ​ខណ្ឌ​ច្បារអំពៅ ថ្មីៗនេះ​បាន​ឈាន​ដល់​ដំណាក់​កាល​សំខាន់មួយ​ក្នុង​ដំណើរ​ ផ្លាស់ប្តូរ​ឆ្ពោះ​ទៅ​ប្រើប្រាស់​ថាមពល​កកើត​ឡើង​វិញ។ ស្ថិត​ក្រោម​ភាពជា​ដៃគូជា​មួយ​ក្រុមហ៊ុន Berkeley Energy Commercial Industrial Solutions (BECIS) ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានសម្ពោធ​ជា​ផ្លូវ​ការ​នូវ​រោងចក្រ ​ជីវម៉ាស់​ថ្មីមួយ​នៅ​ខែ​កញ្ញា ឆ្នាំ២០២២ ដែល​ជារោងចក្រ​ជីវថាមពល​​ធំដំបូង​គេ​នៅ​កម្ពុជា។ ជាមួយ​នឹង​រោងចក្រ​​ជីវម៉ាស​ថ្មីនេះ រោងចក្រ​ផលិត​ស្រាបៀរ​របស់​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា នា​​ពេល​បច្ចុប្បន្ន​​​ដំណើរ​ការ​ដោយ​ប្រើប្រាស់​​ថាមពល​កម្ដៅ​កកើត ​​ឡើង​វិញ​ ១០០% តាម​រយៈ​ការ​ប្រើ​អង្កាម​ពី​រោងម៉ាស៊ីន​កិន​ស្រូវ និង​កសិករ​ក្នុង​ស្រុក។ ការ​ប្រើប្រាស់​អង្កាម​ជា​ប្រភព​ឥន្ធនៈ​ ជួយ​ប្រែក្លាយ​កាក​សំណល់​កសិកម្ម និង​សរីរាង្គ​ដែលត្រូវ​បាន​​បោះចោល​ទៅ​ជា​ប្រភព​ចំណូល​បន្ថែម​សម្រាប់​សហគមន៍​កសិកម្ម។

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ប្រើប្រាស់​ស្រូវ​​ក្នុងប្រទេស​កម្ពុជា​ ១០០​% ក្នុង​​​ការ​​ផលិត​ស្រាបៀរ​មួយ​​ចំនួន​​ដូចជា សា្របៀរអានឆ័រ (Anchor) និង​ស្រាបៀរ​ Tiger ជា​ដើម។ ដើម្បីបង្កើន​ប្រសិទ្ធភាព​វិលជុំ​​បន្ថែម​ទៀត​នៅ​ក្នុង​ខ្សែសង្វាក់​ តម្លៃ​ស្រូវ ក្រុមហ៊ុន​ក៏បាន​ធ្វើការងារ​រួម​គ្នា​ជា​មួយ​​​​អង្គការ​ភាព​ជាដៃគូ​ដើម្បី​ចីរភាព​​វិស័យ​កសិកម្មកម្ពុជា (CPSA) ដើម្បី​គាំទ្រ​​​​កសិករ​ក្នុង​ស្រុកតាមរយៈ​ការ​កសាង​​​​សមត្ថភាព៕




អត្ថបទបន្ទាប់


រាជរដ្ឋាភិបាលមានផែនការកាត់បន្ថយការប្រើប្រាស់ថាមពលយ៉ាងតិចឲ្យបាន១៩% ត្រឹមឆ្នាំ២០៣០

តាមរយៈគោលនយោបាយជាតិស្ដីពីប្រសិទ្ធភាពថាមពលឆ្នាំ ២០២២-២០៣០ បានកំណត់ចក្ខុវិស័យរបស់ខ្លួន កែប្រែការប្រើប្រាស់ថាមពលនៅកម្ពុជាឲ្យកាន់តែមានប្រសិទ្…

បុរី មេគង្គ លែន បានរៀបចំ ពិធីប្រគល់សោរផ្ទះជូនអតិថិជន ជាលើកទី2 ចំនួន 200គ្រួសារ ក្នុងគម្រោង ហ្គោលឌិនអាវិននូ ម្តងទៀត

យើងសង្កេតឃើញថា នៅក្នុង “ពិធីប្រគល់សោរផ្ទះជូនអតិថិជន ជាលើកទី2 ចំនួន 200គ្រួសារ ក្នុងគម្រោង ហ្គោលឌិន អាវិននូ” កាលពីថ្ងៃអាទិត្យ ទី26 ខែមិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ