អត្ថបទក្រុមហ៊ុន

ក្រុមជ័យលាភីបីក្រុមបានឈ្នះរង្វាន់ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី HEINEKEN SUSTAINATHON របស់ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា


ក្រុមជ័យលាភីចំនួនបីក្រុមបានធ្វើបទបង្ហាញគំនិតច្នៃប្រឌិតចុង ក្រោយរបស់ខ្លួនអំពីរបៀបពិសាក្នុងកម្រិតសមល្មម និងលើកកម្ពស់ការពិសាដោយការទទួលខុសត្រូវក្នុងអំឡុងកម្មវិធី ប្រកួតប្រជែង HEINEKEN SUSTAINATHON លើកដំបូងរបស់ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា នាថ្ងៃទី ១០ ឧសភា ឆ្នាំ២០២៣ថ្មីៗនេះ។
ក្រុមជ័យលាភីបីក្រុមបានឈ្នះរង្វាន់ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី HEINEKEN SUSTAINATHON របស់ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា
ដោយ

ដោយ​បើក​​​ដំណើរ​​ការ​ក្រោម​​កិច្ចសហការ​​រវាង​ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា និង​ក្រុមហ៊ុន Startup Factory Cambodia កម្មវិធី HEINEKEN SUSTAINATHON គឺជា​ការប្រកួតប្រជែង​ដែល​ផ្តោត​លើនិរន្តរភាព ដែល​មានការ​ចូលរួម​ពី​បេក្ខជនបេក្ខនារី​ដែលមានអាយុយ៉ាងតិច ១៨​ ឆ្នាំ​​ក្នុង​បេសកកម្ម​​បង្កើត​អនាគត​ប្រកប​ដោយ ​ចីរភាព​សម្រាប់​ប្រទេស​កម្ពុជា។

ក្រុម​ចំនួន២០ បាន​ប្រកួត​ប្រជែង​នៅក្នុង​ជុំ​ដំបូង​នៃ​កម្មវិធី SUSTAINATHON របស់​ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ដែល​ធ្វើឡើង​ក្រោមប្រធាន​បទ «ការ​​ពិសា​ដោយ​​ការ​​ទទួល​​ខុស​​ត្រូវ»។ ជា​​ផ្នែកមួយ​នៃការ​ប្រកួតប្រជែងនេះ ក្រុម​ចូលរួម​ប្រកួត​ប្រជែងទាំង​ ២០ ​ក្រុមនេះ (មាន​​អ្នក​ចូលរួម​សរុប ៧៨ ​នាក់) មាន​រយៈ​ពេល ៤៨​ ម៉ោង​ដើម្បី​ធ្វើ​​ កិច្ចការ​​​មួយ​ក្នុងគោល​បំណង​បង្កើត​​ដំណោះស្រាយ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិតដើម្បី​ជួយជំរុញ​ឱ្យ​មាន​ការ​ពិសាប្រកប ដោយ​ការ​ទទួល​ខុសត្រូវ។ ក្រុម​ចំនួន​បីត្រូវ​បាន​ជ្រើសរើស​ជា​ជ័យលាភីដំបូង និង​បន្ត​ឡើង​ទៅ​កាន់​​ដំណាក់​កាល​ហ្វឹក​ ​ហាត់​​​​​រយៈ​ពេល ៣ខែ។ ក្នុង​អំឡុង​ពេល​បី​ខែ​នេះ ក្រុមហ៊ុន Startup Factory Cambodia និង​​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បាន​សហការ​គ្នា​បណ្តុះ​បណ្តាល​ក្រុម​ទាំង​បីនេះ​ដោយ​ផ្តល់​ជូន​ពួកគេ​នូវ​ជំនាញ​គ្រប់​គ្រង​គម្រោង ​និង​កិច្ច​សហការ​ ​ដើម្បី​ស្វែង​រក​​ដំណោះស្រាយ​ក្នុងនាមជា​​ក្រុមមួយ។​

ក្នុង​អំឡុង​ពេល​វគ្គផ្តាច់ព្រ័ត្ត​កាលថ្មីៗនេះ គណៈកម្មាការ​ដែល​រួមមាន​លោក Loic de Laubrière នាយកផ្នែកទីផ្សារ​ និង​កញ្ញា Michelle Lim ប្រធានផ្នែកទំនាក់ទំនង​មកពីក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា និងលោកស្រី​ Jitka Markova នាយក​ក្រុមហ៊ុន Startup Factory បាន​ប្រគល់​រង្វាន់​ជូន​​ក្រុមជ័យ លាភី​ដែល​មាន​ដូច​ជា៖

● ក្រុម Der4Beer ទទួលបានពានរង្វាន់ «គំនិត​​អាច​​អនុវត្ត​​បាន​​ដោយ​ជោគ​ជ័យ​បំផុត (Most Feasible Idea)»

● ក្រុម CarHero ទទួល​បាន​ពានរង្វាន់ «គំនិត​អាច​ផ្លាស់ប្តូរ​បានយ៉ាងឆាប់រហ័ស​​បំផុត (Best Scalable Idea)»

● ក្រុម ModiCup ទទួលបានពានរង្វាន់ «គំនិត​​​មានភាពច្នៃ​ប្រឌិត​ខ្ពស់​បំផុត (Most Innovative Idea)»

លោកស្រី Jitka Markova នាយិកាក្រុមហ៊ុន StartUp Factory Cambodia បានមានប្រសាសន៍ថា៖ «យើង​ពិត​ជា​រំភើបណាស់​ដែល​បានឃើញ​គំនិត​ល្អៗបែបនេះ និង​​បាន​បណ្តុះ​បណ្តាល​ក្រុម​​មាន​ទេពកោសល្យ​និងមាន ការ​ប្រឹង​ប្រែង​ទាំង​នេះ​នៅ​ក្នុង​ការ​ប្រកួត​​ដំបូង​​​មិន​ធ្លាប់​មាន​នៅ​​កម្ពុជាដែល​ផ្តោត​លើ​ការ​ច្នៃប្រឌិត​ប្រកប​ដោយ​និរន្តរភាព»។

លោក Loic de Laubrière នាយកផ្នែកទីផ្សារ​នៃ​ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បាន​បន្ថែម​ថា៖ «ការ​ប្រកួត​ ប្រជែង​នេះ​បង្ហាញ​ពី​​គោលបំណងរបស់​​​ក្រុមហ៊ុន​​យើង​ ដោយរួមគ្នាជាធ្លុងមួយឆ្គោះទៅរកភាពរីករាយដើម្បីធ្វើអោយ ពិភពលោកកាន់តែប្រសើរ។កម្មវិធីនេះ​ជា​វេទិកាមួយ​ដែល​ដើរ​តួយ៉ាង​សំខាន់​ក្នុង​ការជំរុញទៅដល់​​ប្រជាជន​កម្ពុជា​ជំនាន់ក្រោយ​ឱ្យ​បង្កើត​ភាព​ច្នៃប្រឌិត និរន្តរភាព និង​ការ​ទទួល​ខុស​ត្រូវ​ទៅកាន់​កម្រិត​បន្ទាប់​។ ខ្ញុំ​សូម​ថ្លែង​អំណរគុណ​យ៉ាង ​ជ្រាល​ជ្រៅ​ចំពោះ​បេក្ខជន​ទាំង​អស់​សម្រាប់​ការ​បង្ហាញ​​គំនិតល្អៗ​របស់​អ្នកទាំងអស់គ្នា ក៏​ដូច​ជា​ការ​លើក​ទឹកចិត្តដ​ល់ពួក​ យើង​តាម​រយៈ​ការ​​តាំងចិត្ត ភាព​អត់​ធ្មត់ និង​គំនិត​ច្នៃប្រឌិត​របស់​អ្នក​ទាំង​អស់​គ្នា»។

ការ​ប្តេជ្ញា​ចិត្ត​រយៈ​ពេល​វែងក្រោម​កម្មវិធី “ធ្វើ​ឱ្យ​ពិភពលោក​កាន់តែ​ប្រសើរ (Brew A Better World)” របស់​ក្រុមហ៊ុនហ៊ិននីគែន គូស​បញ្ជាក់​ពី​អាទិភាព​របស់​ក្រុមហ៊ុន​ក្នុង​ការ​រួម​ចំណែក​ជា​វិជ្ជមាន​លើ​​ទិដ្ឋភាព​សំខាន់ៗចំនួន ​បី៖ បរិស្ថាន និរន្តរភាពសង្គម និងការពិសា​​ដោយ​ការ​ទទួល​ខុស​ត្រូវ។ ក្រុមហ៊ុនហ៊ិននីគែនបានកំពុង​បន្តគាំទ្រដល់​កិច្ច ខិតខំ​ប្រឹងប្រែង​នានា​ទូទាំងសកលដើម្បី​លើក​កម្ពស់ការ​ពិសា​​ប្រកបដោយការ​ទទួល​​ខុស​ត្រូវ​​រាប់​ចាប់​ពី​ការ​ផ្តល់​លទ្ធភាព​​​ឱ្យ​អ្នកប្រើប្រាស់​នូវ​​​ជម្រើស​ស្រាបៀរ​ដែលមានជាតិអាល់កុលកម្រិតទាបនិងស្រាបៀរដែលគ្មានជាតិអាល់កុល។

បន្ថែមពីនោះយើងក៏មានយុទ្ធនាការផ្សព្វផ្សាយអំពីការពិសាប្រកបដោយការទទួលខុសត្រូវទៅដល់អ្នកប្រើប្រាស់ជាង ១​ ពាន់​លាន​នាក់​ជា​រៀងរាល់​ឆ្នាំផងដែរដើម្បី​ជួយ​អ្នក​ប្រើប្រាស់ទាំងអស់​អាចបង្កើត​ជម្រើស​​ប្រកប​ដោយ​ការ​ទទួល​ខុស​

ត្រូវ។

សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី HEINEKEN SUSTAINATHON សូម​តាម​ដានទំព័រ​បណ្តាញសង្គម ​(សម្រាប់តែអ្នកដែលមានអាយុចាប់ពី ១៨ ឆ្នាំ​ឡើងទៅតែប៉ុណ្ណោះ) របស់​ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ដែល​ជា​ផ្នែក មួយ​​នៃ​យុទ្ធនាការ “ធ្វើឱ្យ​ប្រទេសកម្ពុជា​កាន់តែ​ប្រសើរ” របស់​ក្រុមហ៊ុន៖

● ទំព័រ​ហ្វេសប៊ុក​របស់​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា៖

https://www.facebook.com/HEINEKENCambodia/

● ទំព័រ​ LinkedIn របស់​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា៖

https://www.linkedin.com/company/heinekencambodia/




អត្ថបទបន្ទាប់


ក្រុមប្រទេស G7 ប្តេជ្ញាធានាស្ថិរភាពហិរញ្ញវត្ថុ បន្ទាប់ពីការបរាជ័យរបស់ធនាគារធំៗនៅអាមេរិក

ព័ត៌មាន
ថ្នាក់ដឹកនាំហិរញ្ញវត្ថុនៃក្រុមប្រទេសជឿនលឿនទាំង ៧ (G7) បានប្តេជ្ញាចិត្តកាលពីថ្ងៃសៅរ៍ថា ពួកគេនឹងចាត់វិធានការសមស្របដើម្បីធានាស្ថិរភាពហិរញ្ញវ…

ក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិចតៃវ៉ាន់រើផលិតកម្មចេញពីចិនឆ្ពោះទៅប្រទេសវៀតណាមកាន់តែច្រើន

ព័ត៌មាន
បណ្ដុំក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិករបស់តៃវ៉ាន់កំពុងតែកើនឡើងទាំងនៅក្នុង និងនៅជុំវិញរដ្ឋធានីហាណូយរបស់ប្រទេសវៀតណាម។ ក្នុងប៉ុន្មានខែថ្មីៗ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ