លំនៅដ្ឋានលំដាប់ខ្ពស់

ការអភិវឌ្ឍ​លំនៅដ្ឋាន​លំដាប់​ខ្ពស់ តម្លៃរាប់​សិប​ម៉ឺនដុល្លារ នៅតែ​មាន​កំណើន


នៅរយៈ​ពេល​ចុង​ក្រោយនេះ ដ្បិតថា ការអភិវឌ្ឍ​លំនៅដ្ឋាន​ដែលមាន​តម្លៃ​សមរម្យ សម្រាប់​អ្នក​ចំណូលទាប និងមធ្យម ហាក់កំពុង​មាន​ការពេញ​និយម​សាងសង់​លក់ជាច្រើន​គម្រោង​ក៏ដោយ ប៉ុន្ដែ​គម្រោង​លំនៅដ្ឋាន​លំដាប់ខ្ពស់ ដែល​មានតម្លៃ​រាប់សិប​ម៉ឺនដុល្លារ​នៅតែមាន​សន្ទុះអភិវឌ្ឍន៍​គួរឲ្យកត់​សម្គាល់ ​ខណៈដែល​តម្រូវការ​លំនៅដ្ឋាន​​នៅ​កម្ពុជា មានជា​មធ្យម​ប្រមាណ ៥ម៉ឺនខ្នង ក្នុងមួយឆ្នាំៗ នេះបើតាម​របាយការណ៍​ពីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
រូបភាព​គំរូ​នៃ​គម្រោង​លំនៅដ្ឋាន​ប្រណីត The Palms
ដោយ

របាយការណ៍​ដដែល​បានឲ្យ​ដឹងទៀត​ថា នៅឆ្នាំ២០៣០ កំណើន​លំនៅដ្ឋាន​នឹងមាន​ការកើនឡើង​ខ្ពស់ថែម​ទៀត ពោលគឺ​នឹងមាន​ប្រមាណ​ជិត​១លាន​ខ្នង ដើម្បីបំពេញ​តម្រូវការ​ជូន​ប្រជាពលរដ្ឋ​ចូលមករស់​នៅក្នុង​ទីក្រុង ដែលនឹង​អាចកើន​ឡើងដល់​ជិត៨លាននាក់។

ទន្ទឹមនឹងនេះ កន្លងមក​រាជរដ្ឋាភិបាល​ក៏បាន​លើកទឹកចិត្ត​ដល់អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន ឲ្យងាក​មកសាងសង់​លំនៅដ្ឋាន​តម្លៃ​សមរម្យ ដែលមានតម្លៃ​ប្រហាក់​ប្រហែល ៣ម៉ឺន ឬ៤ម៉ឺន ឬក្រោមនេះ សម្រាប់​បំពេញតម្រូវការ​ដល់អ្នក​ចំណូលទាប និងមធ្យម ខណៈដែល​ទីផ្សារនេះ ត្រូវបាន​អ្នកជំនាញ​ខាងអចលនទ្រព្យ​មើលឃើញ​ថា កំពុងមាន​ការប្រកួត​ប្រជែងគ្នា​គួរឲ្យកត់​សម្គាល់​ផងដែរ។ ទោះយ៉ាងនេះក្ដី គេសង្កេត​ឃើញថា ការអភិវឌ្ឍ​លំនៅដ្ឋាន​លំដាប់ខ្ពស់​ក៏នៅតែមាន​កំណើនផងដែរ ហាក់​មិនសូវ​មានការ​ថមថយ​នោះទេ ខណៈដែល​​ម្ចាស់​គម្រោងធំៗ​ជាច្រើន​នៅតែសម្លឹង​ឃើញ​ឱកាស​ទីផ្សារ​សាងសង់​លំនៅដ្ឋាន​តម្លៃរាប់​សិបម៉ឺន ឬខ្ទង់លាន​ដុល្លារ។ 

លោកស្រី Kaing Naykouy ជាគណៈគ្រប់​គ្រង​ក្រុមហ៊ុន Natha Residences ដែលបាន​សាងសង់​គម្រោង​លំនៅដ្ឋាន THE WOODS លើផ្ទៃជាង៣​ហិកតា និងមាន​តម្លៃផ្ទះ ចាប់ពី​ប្រមាណ​១០ម៉ឺនដុល្លារ រហូតដល់​ជិតកន្លះ​លានដុល្លារ បានគូស​បញ្ជាក់ថា លោកស្រី​នៅតែ​មាន​សុទិដ្ឋិយមខ្ពស់​ក្នុងការ​អភិវឌ្ឍន៍​លំនៅដ្ឋាន​លំដាប់ខ្ពស់​នេះ ដោយសារ​តែលោកស្រី ជឿជាក់​លើគុណភាព​សំណង់ និងការផ្ដល់​ជូនពិសេស​​ដូចជា​ ប្រព័ន្ធហេដ្ឋារចនា​សម្ព័ន្ធ​សម្បូរបែប សម្រាប់​អតិថិជន​ ដែលមាន​តម្រូវការ​លំនៅដ្ឋាន​​បែបស្ដង់​ដារ​រស់នៅ​ទំនើប​ស៊ីវិល័យ។ 

តាម​ប្រសាសន៍របស់​ឯកឧត្តម ឃួង ស្រេង អភិបាល​នៃគណៈអភិបាល​រាជធានីភ្នំពេញ បានសាទរ​ចំពោះការ​សាងសង់​គម្រោង​លំនៅដ្ឋាន ដែលមាន​ស្ដង់​ដារ​គុណភាព និងមាន​ហេដ្ឋារចនាសម្ព័ន្ធ​ត្រឹមត្រូវ ព្រោះវា គឺជាការរួម​ចំណែកមួយ​ក្នុងការ​អភិវឌ្ឍ​ទីក្រុង ស្របទៅ​តាម​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​របស់រាជ​រដ្ឋាភិបាល​ផងដែរ។

តាម​របាយការណ៍​ពីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យ​ដឹងថា គិតត្រឹម ឆ្នាំ២០១៧ នៅ​រាជធានី​ភ្នំពេញ មានគម្រោង​អភិវឌ្ឍន៍បុរីលំនៅដ្ឋាន​សរុប​ចំនួន ​១៨៨ ទីតាំង​ ក្នុងនោះ​៥២ ទីតាំងត្រូវ​​បាន​​​ស្នើសុំ​ធ្វើការ​សាងសង់​នៅក្នុង​ឆ្នាំ២០១៧ ខណៈដែល​អគារខ្ពស់​ចាប់ពី៥ជាន់​ឡើងទៅ​មាន​ ៩៧៩អគារ៕

None



អត្ថបទបន្ទាប់


ឧកញ៉ា ម៉ុង ឫទ្ធី បោះទុនជាង១០លានដុល្លារវិនិយោគ​ឆ្នេរ​កែវផុស​និង​​បើកឲ្យពលរដ្ឋចូលលេងដោយមិនគិតថ្លៃ

លោកឧកញ៉ា ម៉ុង ឫទ្ធី អ្នកជំនួញជើងចាស់ដ៏ល្បីឈ្មោះ បានប្រកាសថា ឆ្នេរសមុទ្ទកែវផុស ដែលវិនិយោគទឹកប្រាក់មិនតិចជាង១០លានដុល្លារសហរដ្ឋអាមេរិក និ…

ខេត្តកំពត ឈរ​លំដាប់​មុខគេ​ទទួល​ភ្ញៀវ​ទេសចរ​​ក្នុង​អំឡុងថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​​ចិន-​វៀតណាម

ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន វៀតណាមកន្លងទៅថ្មីៗនេះ មានទេសចរធ្វើដំណើរទៅកម្សាន្តនៅរមណីយដ្ឋាននានាទូទាំងប្រទេសកម្ពុជា មានចំនួន ៨៦៤,៧៧០នាក់ ក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ