ពាណិជ្ជកម្មវៀតណាម

សហរដ្ឋអាមេរិកបង្កើនការនាំចូលស្វាយពីប្រទេសវៀតណាម


បើទោះបីជាវៀតណាមទើបតែទទួលបានអាជ្ញាបណ្ណនាំចូឡស្វាយទៅអាមេរិកកាលពីឆ្នាំមុននេះក្ដី ប៉ុន្ដែប្រទេសវៀតណាមត្រូវបានគេដឹងថា គឺជាដៃគូផ្គត់ផ្គង់ផ្លែស្វាយទៅវៀតណាមធំបំផុតលំដាប់ទី១៤ របស់អាមេរិកកាលពីឆ្នាំ២០២០កន្លងទៅនេះ។ ហើយនៅឆ្នាំ២០២១នេះ ការនាំចេញស្វាយរបស់វៀតណាមទៅកាន់ទីផ្សារអាមេរិកក៏ត្រូវបានរំពឹងថានឹងបន្ដកើនឡើងកាន់តែច្រើនថែមទៀត។ នេះបើតាមការរាយការណ៍មួយដោយភ្នាក់ងារព័ត៌មានវៀតណាម។
រូបតំណាង៖ ដំណើរការរៀបចំស្វាយ សម្រាប់នាំចេញទៅក្រៅប្រទេស រូបភាព៖ Xinhua
ដោយ

ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម បាន​ឲ្យ​ដឹង​ថា អា​មេ​រិ​កបាន​នាំ​ចូល​ស្វាយ​ពី​វៀតណាម​សរុប​ជាង​២​ពាន់​តោន ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់​ជាង​៤​លាន​៦​សែន​ដុល្លារ​អា​មេ​រិ​ក កាលពី​ឆ្នាំ​មុន ហើយ​បើ​ធៀប​នឹង​បរិមាណ​នាំ​ចេញ​កាលពី​ឆ្នាំ​២០១៩ គឺ​មានការ​កើនឡើង ៦៦%​។ ជាមួយ​គ្នា​នោះ ផ្លែស្វាយ​ស្រស់​វៀតណាម​ដែល​បាន​នាំ​ចេញ​ទៅ​អា​មេ​រិ​ក​មាន​ជាង​១​ពាន់​តោន និង​ជិត​១​ពាន់​តោន​ទៀត​ជា​ស្វាយ​ក្លា​សេ​បង្កក ។ ចំនួន​នាំ​ចេញ​ស្វាយ​ស្រស់​នេះ មានការ​កើនឡើង​ជិត​៤០% បើ​ធៀប​នឹង​ឆ្នាំ​២០១៩​។

ស្វាយ​របស់​វៀតណាម​ទទួល​បាន​អាជ្ញា​បណ្ណ​នាំ​ចូល​ទៅ​អា​មេ​រិ​ក​ជា​ផ្លូវការ​កាលពី​ឆ្នាំ​២០២០ ហើយ​មាន​ក្រុមហ៊ុន​ជា​ច្រើន​បាន​នាំ​ចេញ​ស្វាយ​ទៅ​អា​មេ​រិ​ក ប៉ុន្ដែ​ការ​នាំ​ចេញ​របស់​ពួក​គេ​នៅ​តែ​មាន​តិចតួច​នៅឡើយ ព្រោះ​ការ​នាំ​ចេញ​ទៅ​អា​មេ​រិ​ក​មានការ​រឹតត្បិត​លើ​ស្ដង់ដារ​ខ្ពស់​ណាស់​។

ទោះ​យ៉ាងណា អ្នកជំនាញ​បាន​និយាយ​ថា អា​មេ​រិ​ក​នឹង​មាន​កំណើន​នាំ​ចូល​ស្វាយ​ក្នុង​ប្រទេស​របស់​ខ្លួន​៣%​បន្ថែម​ទៀត​ក្នុង​មួយ​ឆ្នាំ ចាប់ពី​ពេល​នេះ រហូត​ដល់​ឆ្នាំ​២០២៥ ដែល​វា​ជា​ការ​បើកឱកាស​សម្រាប់​អាជីវកម្ម​វៀតណាម​ពង្រីក​ចំណែក​ទីផ្សារ​របស់​ពួក​គេ​បន្ថែម​ទៀត​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រកឃើញ​អ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៧៣នាក់ ខណៈ២១នាក់មិនទាន់មានកន្លែងសម្រាកព្យាបាល

ព័ត៌មាន
ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ បានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន៧៣ករណី ដែលភាគច្រើនកើតនៅខេត្តព្រះសីហនុ…

ធនាគារ អេស ប៊ី អាយ លី ហួរ សាខា ៧​មករា បើក​ជាផ្លូវការ​ហើយ; ស្ថិតនៅ​តំបន់​ពាណិជ្ជកម្ម​ចំ​កណ្ដាល​ទីក្រុង!

ព័ត៌មាន
ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ដែល​ជា​វិនិយោគទុន​រួមគ្នា​រវាង​ក្រុមហ៊ុន លីហួរ ហ្រ្គុប និងបុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន អេស ប៊ី អាយ ហូល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ