ប្រទេសជប៉ុន

ទីក្រុងហ៊ីរ៉ូស៊ីម៉ាប្រារព្ធខួបលើកទី៧៨ឆ្នាំ ក្រោយរងគ្រោះដោយគ្រាប់បែកនុយក្លេអ៊ែរ និងអំពាវនាវឱ្យ ពិភពលោក «គ្មាននុយក្លេអ៊ែរ»


ប្រទេសជប៉ុនកាលពីថ្ងៃអាទិត្យ ទី៦ ខែសីហា បានប្រារព្ធខួបលើកទី៧៨ឆ្នាំ ចំពោះសោកនាដកម្មប្រវត្តិសាស្ត្រមនុស្សជាតិ ដែលបានក្លាយប្រទេសដំបូងគេបង្អស់ត្រូវបានរងគ្រោះដោយយសារគ្រាប់បែកបរមាណូ ត្រូវបានទម្លាក់ដោយសហរដ្ឋអាមេរិកនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា និងណាហ្កាសាគី។ ក្នុងនោះ អភិបាលក្រុងហ៊ីរ៉ូស៊ីម៉ាបានអំពាវនាវឱ្យមានការលុបបំបាត់អាវុធនុយក្លេអ៊ែរ និងចាត់ទុកគំនិតរបស់មេដឹកនាំនៃក្រុមប្រទេសG7 ដែលថា ទុកនុយក្លេអែរ ដើម្បីទប់ស្កាត់នុយក្លេអ៊ែរគឺជា «ភាពល្ងង់ខ្លៅ»។
ជប៉ុនប្រារព្ធខួបលើកទី៧៨ឆ្នាំចំពោះទីក្រុងហ៊ីរ៉ូស៊ីម៉ានិងណាហ្កាសាគីរងគ្រោះដោយអាវុធប្រល័យលោក!

តាមរយៈការចុះផ្សាយសារព័ត៌មានធំៗ នៅក្នុងស្តូបឧទ្យានអនុស្សាវរីយ៍​សន្តិភាពហ៊ីរ៉ូស៊ីម៉ា​កាលពីថ្ងៃអាទិត្យនោះ មានតំណាងមកពីប្រទេសចំនួន ១១១ បានចូលរួមនៅពិធី​ប្រារព្ធខួប​លើកទី​៧៨ឆ្នាំនេះ។ មិនខុសពីឆ្នាំ២០២២ទេ ប្រទេសរុស្ស៊ី និងបេឡារុស្សមិនត្រូវបានអញ្ជើញឱ្យមកចូលរួមទេ ដោយសារធ្វើសង្គ្រាមនៅអ៊ុយក្រែន។

ព្រឹត្តិការណ៍នេះកើតឡើងដើម្បីនឹករលឹកទៅ​ដល់ជនរថគ្រោះដែលជាប្រជាជនជប៉ុនរាប់សែននាក់ ដែលបានបាត់បង់ជីវិតត្រឹមតែមួយពព្រិចភ្នែក ដោយសារគ្រាប់បែនបរមាណូរបស់អាមេរិក និងចំពេល​ដែល​រុស្ស៊ីកំពុងព្រមានដោយលើកសេណារីយ៉ូប្រើប្រាស់នុយក្លេអ៊ែរនៅក្នុងសង្គ្រាមអ៊ុយក្រែន។

នៅថ្ងៃទី៦ ខែកក្កដា វេលាម៉ោង៨៖១៥នាទី ជាពេលដែលគ្រាប់បែកត្រូវបានទម្លាក់កាលពី៧៨ឆ្នាំមុន ហើយក្នុងឱកាសប្រារព្ធខួបលើកទី៧៨ នៃព្រឹត្តិការណ៍សោកនាកម្មនេះ ក៏មានមនុស្សប្រមាណ​៥ម៉ឺននាក់បានចូលរួមដោយភាពស្មឹងស្មាត និងស្ងប់ស្ងាត់ ដើម្បីរំលឹកចំពោះអ្នកដែលរងគ្រោះ។

អភិបាលក្រុងហ៊ីរ៉ូស៊ីម៉ា លោក Kazumi Matsui បាននិយាយនៅក្នុងពិធីនេះថា «មេដឹកនាំនៅជុំវិញពិភពលោកត្រូវតែ​ប្រឈមមុខនឹងការពិតដែលថា ការគំរាមកំហែងនុយក្លេអ៊ែរ​ឥឡូវនេះ​កំពុងបន្លឺឡើង​សម្រាប់អ្នកបង្កើតគោលនយោបាយមួយចំនួន ដោយពួកគេគិតថា មានតែប្រើទ្រឹស្តីនុយក្លេអ៊ែ​ទប់ស្គាត់នុយក្លេអ៊ែរទេ ទើបអាចបញ្ជៀសសង្គ្រាមនុយក្លេអ៊ែរបាន។ គំនិតនេះលោកកាហ្ស៊ូមីថា«ជាគំនិតឆោតល្ងង់»។

ទោះយ៉ាងណា​ នាយករដ្ឋមន្ត្រីជប៉ុនថា ផ្លូវទៅកាន់ពិភពលោក​ដែលគ្មានអាវុធនុយក្លេអ៊ែរ គឺកាន់តែមិនអាចទៅរួច ដោយសារបច្ចុប្បន្ននេះរុស្ស៊ីកំពុងប្រើវាដើម្បីគំរាមកំហែងអ៊ុយក្រែន។​ ប៉ុន្តែលោកថា វាមិនមែនជារឿងដែលថា មិនអាចទប់ស្កាត់បាននោះទេ ឱ្យតែពិភពលោកស្ថិត​នៅលើផ្លូវជាមួយគ្នា ដើម្បីគោលដៅគ្មាននុយក្លេអ៊ែរ។ ក្នុងនោះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ក៏បានសម្តែងការគាំទ្រដែរ។

យោងតាមមជ្ឈមណ្ឌលស្រាវជ្រាវនៃសាកលវិទ្យាល័យ Nagasaki សម្រាប់ការលុបបំបាត់អាវុធនុយក្លេអ៊ែរ (RECNA) ឱ្យដឹងថា ប្រទេសដែលមានអាវុធនុយក្លេអ៊ែរចំនួនប្រាំបួន​នៅលើពិភពលោកមានក្បាល​គ្រាប់បរមាណូ​សរុបចំនួន ១២,៥២០ គ្រាប់ គិតត្រឹមខែមិថុនា។ ទោះបីជា នោះជាការថយចុះនៃក្បាលគ្រាប់ចំនួន ២០០ គ្រាប់ ឬប្រហែល ២% ពីមួយឆ្នាំទៅមួយឆ្នាំក្តី រុស្ស៊ីមានក្បាល​គ្រាប់ចំនួនច្រើន​ជាងប្រទេស​ផ្សេង​ទៀត​ ក្នុងចំនួន ៥,៨៩០ គ្រាប់ ហើយបាននិងកំពុងគំរាមកំហែងម្តងហើយម្តងទៀត ក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ​យុទ្ធសាស្ត្រនៅអ៊ុយក្រែន។ ទន្ទឹមនឹងនេះ ប្រទេសចិនបានបង្កើនស្តុកនុយក្លេអ៊ែរ​របស់ខ្លួន​ប្រហែល​២០%បន្ថែមទៀត ដល់៤១០គ្រាប់នៅឆ្នាំមុន៕




អត្ថបទបន្ទាប់


វិនិយោគិនជប៉ុនចង់វិនិយោគលើវិស័យអាទិភាពមួយចំនួន និងចង់បង្កើតភូមិបុរាណជប៉ុននៅកម្ពុជា

ព័ត៌មាន
ក្រុមអ្នកវិនិយោគជប៉ុន បាននិងកំពុងចាប់អារម្មណ៍ចង់វិនិយោគលើវិស័យសំខាន់ៗ មួយចំនួន នៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅតំបន់អភិវឌ្ឍន៍កសិ-ទេសច…

មន្ត្រីជាន់ខ្ពស់ធនាគារកណ្ដាលអាមេរិកម្នាក់បានបង្ហើបថា អត្រាការប្រាក់គោលអាចនឹងត្រូវបន្ដដំឡើងថែមទៀត

ព័ត៌មាន
សមាជិកក្រុមប្រឹក្សានៃទេសាភិបាលធនាគារកណ្ដាលអាមេរិកម្នាក់បានលួចបង្ហើយឱ្យដឹងថា ធនាគារកណ្ដាលអាមេរិកទំនងជានឹងត្រូវធ្វើការដំឡើងអត្រាការប្រាក់គ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ