សមាគមផលិតដែកថែបវៀតណាម

វៀតណាម ជាប់ចំណាត់ថ្នាក់លេខ១២ ក្នុងចំណោមប្រទេសផលិតដែកថែបធំៗបំផុតទូទាំងពិភពលោក


សមាគមផលិតដែកថែបវៀតណាម (VSA) បានប្រកាសពីសមិទ្ធផលដ៏សំខាន់គួរឱ្យស្ញប់ស្ញែងមួយរបស់ខ្លួន បន្ទាប់ពីវៀតណាមទទួលបានចំណាត់ថ្នាក់លេខ១២ ក្នុងចំណោមប្រទេសផលិតដែកថែបធំៗបំផុតទូទាំងពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN News។
សមាគមផលិតដែកថែបវៀតណាម
ដោយ

សមិទ្ធផលដ៏ធំធេងនេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីកំណើនយ៉ាងឆាប់រហ័ស នៃទិន្នផលផលិតកម្មដែកថែបរបស់ប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែវាក៏ឆ្លុះបញ្ចាំងពីភាពឯករាជកាន់តែខ្លាំងឡើង និងការធ្វើពិពិធកម្មផលិតផលដែកថែបជាច្រើនប្រភេទរបស់ប្រទេសក្បែរខាងកម្ពុជានេះផងដែរ។

លោក ញៀម ស័ន ដា (Nghiem Xuan Da) ប្រធានសមាគមដែកថែបវៀតណាម (VSA) បានគូសបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៥ មក វៀតណាម បានក្លាយជាប្រទេសផលិតដែកថែបដ៏លេចធ្លោនៅក្នុងតំបន់អាស៊ាន ទាំងផ្នែកផលិតកម្ម និងការប្រើប្រាស់ផលិតផលដែកសម្រេច។ នៅក្នុងឆ្នាំ២០២៣ ការផលិតដែករបស់វៀតណាម បានឈានដល់២០លានតោនក្នុងមួយឆ្នាំ ដែលជាលទ្ធផលធ្វើឱ្យប្រទេសនេះជាប់ចំណាត់ថ្នាក់លេខ១២ ក្នុងចំណោមប្រទេសផលិតដែកថែបធំៗបំផុតទូទាំងពិភពលោក៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមប្រទេស G7 ចេញផ្សាយទិន្នន័យអតិផរណា មុនធនាគារកណ្ដាលរបស់ G7 ជួបជជែកពីស្ថានភាពសេដ្ឋកិច្ចពិភពលោកនៅអំឡុងខែមិថុនា

ព័ត៌មាន
ការចេញផ្សាយទិន្នន័យអតិផរណាពីសំណាក់ក្រុមប្រទេសឧស្សាហកម្មឈានមុខគេទាំង៧ ហៅកាត់ថា G7 ដែលមានសមាជិកសំខាន់ៗដូចជាកាណាដា បារាំង អាល្លឺម៉ង់ អ…

តើមានកត្តាអ្វីធ្វើឱ្យតម្លៃសណ្ឋាគារនៅជប៉ុន ថោកជាងនៅញូវយ៉ក និងសិង្ហបុរី ពី៣០% ទៅ៤០%?

ព័ត៌មាន
តម្លៃស្នាក់នៅតាមបណ្តាសណ្ឋាគារនៅជប៉ុន ជាពិសេសនៅទីក្រុងតូក្យូ ដែលធ្លាប់តែមានតម្លៃថ្លៃ ប៉ុន្តែពេលនេះបានធ្លាក់ចុះថោកជាងតម្លៃសណ្ឋាគារនៅក្នុងទីក្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ