វិស័យពាណិជ្ជកម្ម

តើការបរិភោគទុរេនដែលផ្ទុកសារធាតុគីមីអាចបង្កផលប៉ះពាល់ដល់សុខភាពយ៉ាងណាខ្លះ?


ទុរេនជាផ្លែឈើម្យ៉ាង ត្រូវបានគេឱ្យរហស្សនាមថា ជាស្តេចផ្លែឈើ ដោយសារវាមានរសជាតិផ្អែមឆ្ងាញ់ប្លែកតាមបែបធម្មជាតិ ហើយមានតម្លៃថ្លៃជាងផ្លែឈើដទៃ។ ដោយសារទុរេនមានតម្រូវខ្ពស់បានជំរុញឱ្យអ្នកដាំទុរេននៅតាមបណ្តាប្រទេសមួយចំនួនប្រើប្រាស់សារធាតុគីមី ដើម្បីជំរុញឱ្យឆាប់ផ្លែ ឆាប់ទុំ និងអាចរក្សាទុកបានយូរជាដើម ដោយមិនខ្វល់ពីសុខភាពរបស់អ្នកបរិភោគ។ ជាក់ស្តែងកាលពីពេលកន្លងទៅថ្មីៗ អាជ្ញាធរគយចិន បានរកឃើញសារធាតុម្យ៉ាង ដែលអាចបង្កជាជំងឺមហារីកលើផ្លែទុរេនរបស់វៀតណាម និងថៃ។
តើការបរិភោគទុរេនដែលផ្ទុកសារធាតុគីមី
ដោយ

តើការបរិភោគទុរេនដែលផ្ទុកសារធាតុគីមីអាចបង្កផលប៉ះពាល់ដល់សុខភាពមនុស្សយ៉ាងណាដែរ?

ការរកឃើញសារធាតុគីមី ដែលអាចបង្កជាជំងឺមហារីកនៅលើផ្លែទុរេនរបស់ថៃ និងវៀតណាម បានជំរុញឱ្យប្រទេសចិន ដាក់បទប្បញ្ញត្តិរឹតបន្តឹងការនាំចូលដ៏តឹងរ៉ឹង ដែលធ្វើឱ្យប៉ះពាល់ដល់ការនាំចេញទុរេនរបស់ប្រទេសទាំងពីរនេះយ៉ាងខ្លាំង ដោយធ្វើឱ្យបរិមាណទុរេនចាល់នៅក្នុងទីផ្សារទាំងពីរ។ កត្តានេះបានជំរុញឱ្យផ្លែទុរេនមួយចំនួនត្រូវបានឈ្មួញខិលខូចមួយចំនួនសហការគ្នានាំចូលដោយខុសច្បាប់មកលក់នៅលើទីផ្សារកម្ពុជា ដែលធ្វើឱ្យមានការប្រតិកម្មយ៉ាងខ្លាំងពីមហាជន រហូតអាជ្ញាធរកម្ពុជា ដាក់ចេញវិធានការរឹតបន្តឹង និងទប់ស្កាត់ការហូរទុរេនទាំងនោះ។

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnamnet សមាសធាតុសារធាតុគីមី ដែលចិនរកឃើញនៅក្នុងផ្លែទុរេនរបស់ថៃ និងវៀតណាម មានឈ្មោះថា ខាស៊ីណូហ្សែន (Carcinogen) , ខាតមីម្យ៉ូម (Cadmium) និង អ៊ូរ៉ាមីន អូ (Auramine O) ឬ Basic Yellow 2 ដោយសមាសភាពគីមីទាំងនេះអាចបង្កឲ្យអ្នកទទួលទានទុរេនអាចងាយរងហានិភ័យនៃការកើតជំងឺមហារីក។

ជាក់ស្តែងឯកសារសា្រវជ្រាវពិសោធន៍បានបង្ហាញថា សមាសធាតុ ខាស៊ីណូហ្សែន (Carcinogen) វាអាចនឹងប្រតិកម្មជាមួយនឹងសមាសធាតុ ដែលមានស្រាប់នៅក្នុងផ្លែទុរេនពីធម្មជាតិដូចជា កាបូនអ៊ីដ្រាត សមាសធាតុសរសៃ ពពួកប្រូតេអ៊ីន វីតាមីនបេ វីតាមមីនសេ និង សមាសធាតុរ៉ែសំខាន់ៗមួយចំនួន ដែលអាចបង្កឲ្យមានបម្រែបម្រួលប្រូតេអ៊ីន និងបង្កឱ្យកើតជាជំងឺកាចសាហាវផ្សេងៗ។

ដោយឡែកសារធាតុ អ៊ូរ៉ាមីន អូ (Auramine O) ឬ Basic Yellow 2, ខាតមីម្យ៉ូម (Cadmium) គឺជាសមាសធាតុគីមីដែលគេជ្រលក់ទុរេនឲ្យរក្សាភាពស្រស់បានយូរ ប៉ុន្តែធាតុពិតវាអាចជ្រាបចូលតាមសំបកទៅក្នុងសាច់ទុរេន។ សារធាតុនេះអាចបង្កគ្រោះថ្នាក់ណាស់ដល់មនុស្ស និងសត្វភ្លាមៗ និងអាចធ្វើឱ្យមនុស្សងាយកើតជំងឺមហារីកនៅពេលក្រោយ ប្រសិនបើមនុស្សបរិភោគផ្លែឈើ ដែលគេប្រើសារធាតុនេះលើសកម្រិតកំណត់។ សារធាតុ អ៊ូរ៉ាមីន អូ ឬ Basic Yellow 2 នេះ ត្រូវបានអង្គការសុខភាពពិភពលោកចាត់ទុកជាសារធាតុគ្រោះថ្នាក់បំផុតមួយ ដែលអាចបង្កឱ្យមានជំងឺមហារីក។

ពាក់ព័ន្ធនឹងសារធាតុនេះដែរ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ទីស្ដីការគណៈរដ្ឋមន្ត្រី បានជំរុញឱ្យក្រសួងពាណិជ្ជកម្ម របស់ប្រទេសកម្ពុជា ពង្រឹងសមត្ថភាពមន្ទីរពិសោធន៍លើការវិភាគរកសាធាតុគីមី Basic Yellow 2 ឬ អ៊ូរ៉ាមីន អូ (Auramine O) និង ខាតមីម្យ៉ូម Cadmium លើផ្លែទុរេននាំចូលពីប្រទេសថៃ និងវៀតណាម។ ​ការដាក់ចេញវិធាននេះធ្វើឡើងក្រោយអាជ្ញាធរចិន រកឃើញសារធាតុគីមីទាំងអស់នេះ នៅក្នុងផ្លែទុរេន ដែលនាំចូលពីប្រទេសថៃ និង វៀតណាម៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ក្រុមធុរជនជំរុញឱ្យរដ្ឋាភិបាលថៃ ខិតខំការពារស្ថិរភាពនយោបាយ ដើម្បីផ្តល់ទំនុកចិត្តដល់វិនិយោគិន

ស្ថានភាពនយោបាយនៅថៃ នៅពេលនេះ ហាក់ស្ងប់ស្ងាត់ ខណៈលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា បន្តកាច់ចង្កូតនាវានយោបាយ និងសេដ្ឋកិច្ចរបស់ប្រទេសដោយមានជំនួ…

តើការនាំចេញផលិតផលក្នុងវិស័យកាត់ដេររបស់កម្ពុជា មានការប្រែប្រួលយ៉ាងណានៅ៤ខែឆ្នាំនេះ?

ទោះបីជាស្ថានភាពសេដ្ឋកិច្ចពិភពលោកកំពុងស្ថិតក្នុងភាពមិនទាន់ប្រាកដប្រជាយ៉ាងណាក្តី ប៉ុន្តែការនាំចេញផលិតផលនៅក្នុងវិស័យឧស្សាហកម្មកាត់ដេររបស់កម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ