ធនាគារ-ហិរញ្ញវត្ថុ

បង់​សង​ប្រាក់​កម្ចី​ធនាគារ​ស្ថាបនា មិន​គិត​ថ្លៃសេវា ជាមួយ លី ហួរ វេរលុយ


តើ លី ហួរ វេរលុយ មាន​អ្វី​ពិសេស​ជូន​អតិថិជន ? ដោយ​មាន​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ក្រុមហ៊ុន លី ហួរ វេរលុយ និង ធនាគារ ស្ថាបនា​ឥឡូវនេះ អតិថិជន​របស់ធនាគារ ស្ថាបនា ​អាច​ធ្វើការបង់​សង​ប្រាក់​កម្ចី​របស់​ខ្លួន តាមរយៈ​ភ្នាក់ងារ លី ហួរ វេរលុយ ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ។
ដោយ

ជា​ការលើកទឹកចិត្ត ក៏ដូចជា​ថ្លែងអំណរគុណ​ដល់​អតិថិជន ស្ថាប័ន​ទាំងពីរ​​បាន​ផ្តល់​ប្រូម៉ូសិន​ពិសេស គឺ ក្រុមហ៊ុន​មិន​គិតថ្លៃ​សេវា​រាល់​ការបង់​សង​ប្រាក់​កម្ចី ធនាគារ ស្ថាបនា តាមរយៈ​ភ្នាក់ងារ លី ហួរ វេរលុយ ទាំងអស់ ចាប់ពីថ្ងៃទី០១ ខែ​សីហា ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០២១ ។

អ្នកស្រី ជិន បានរាសី នាយិកា​នាយកដ្ឋាន​ផ្នែក​លក់​និង​ចែកចាយ​ស្តីទី នៃ​ក្រុមហ៊ុន លី ហួរ វេរលុយ បាន​ថ្លែង​ថា បច្ចុប្បន្ន ក្រុមហ៊ុន​បាន​និង​កំពុង​ពង្រីក​បណ្តាញ​ភ្នាក់ងារ​នៅទូទាំង​ប្រទេស​ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​អតិថិជន​ក្នុង​ការប្រើប្រាស់​សេវាកម្ម​ផ្សេងៗ ហើយ​លើស​ពី​នេះទៅទៀត ក្រុមហ៊ុន​ក៏​បាន​ដំឡើង​​ស្លាក​សញ្ញាថ្មីៗ​ជាច្រើន​នៅ​លើ​ទីផ្សារ ដែល​ធ្វើឲ្យ​អតិថិជន​ងាយស្រួល​ក្នុង​ការរក​ទីតាំង​ធ្វើ​ប្រតិបត្តិការ​ផង​ដែរ ។ 

អ្នកស្រី ជិន បានរាសី នាយិកា​នាយកដ្ឋាន​ផ្នែក​លក់​និង​ចែកចាយ​ស្តីទី នៃ​ក្រុមហ៊ុន លី ហួរ វេរលុយ ។

អ្នកស្រី ជិន បានរាសី ថ្លែង​យ៉ាងដូច្នេះថា ៖ «ពិតណាស់ លី ហួរ វេរលុយ តែងតែ​យក​ចិត្តទុកដាក់​ចំពោះ​អតិថិជន​របស់​ខ្លួន ដោយ​បាន​ផ្តល់​នូវ​សេវាកម្មល្អ សេវាកម្ម​សម្បូរបែប រួមទាំង​តម្លៃ​សេវា​សមរម្យ និង​មាន​កម្មវិធី​ពិសេសៗ​ជូន​ជានិច្ច ។ ជាក់ស្តែង ដូច ប្រូម៉ូសិន ខាង​លើ​ជាដើម ហើយ លី ហួរ វេរលុយ នឹង​ដាក់​ចេញ​នូវ​កម្មវិធី​ថ្មីៗ​ជាបន្តបន្ទាប់​ទៀត ។»

Free Free អ៊ីចឹង តើ​ចូល​ចិត្ត​ទេ ? បង់​សង​ប្រាក់​កម្ចី​ធនាគារ តាម លី ហួរ វេរលុយ ទាំង​អស់​គ្នាណា៎ ! ព័ត៌មាន​បន្ថែម សូមហៅទូរសព្ទ​ទៅ​លេខ ៖ ០៨៧ ៦០១ ១១១ ៕

បង់​សង​ប្រាក់​កម្ចី​ធនាគារ​ស្ថាបនា មិន​គិត​ថ្លៃសេវា ជាមួយ លី ហួរ វេរលុយ



អត្ថបទបន្ទាប់


តើ​ការចាក់​វ៉ាក់សាំងដូស​ទី៣ ឬ​ដូស​ជំរុញ ធ្វើ​យ៉ាងដូចម្ដេច ?

ព័ត៌មាន
នៅថ្ងៃទី១​ ខែសីហា ឆ្នាំ២០២១ នាយករដ្ឋមន្ត្រី​កម្ពុជា​ សម្ដេចតេជោ ហ៊ុន សែន បាន​ប្រកាសថា កម្ពុជា​នឹង​ចាក់​វ៉ាក់សាំង​កូវីដ-១៩ ដូសទី៣ ឬ​ហៅ…

តើសម្តេចតេជោ ហ៊ុន សែន បានពន្យល់ពីហេតុផលអ្វីខ្លះ ដែលកម្ពុជាជ្រើសយកចិនជាបង្អែកយុទ្ធសាស្ត្រផ្គត់ផ្គង់វ៉ាក់សាំងកូវីដ-១៩?

ព័ត៌មាន
តើមានហេតុផលអ្វីខ្លះ កម្ពុជាសម្រេចជ្រើសរើសចិន ជាបង្អែកយុទ្ធសាស្ត្រផ្គង់ផ្គង់វ៉ាក់សាំងកូវីដ-១៩? ជាការពិតណាស់ប្រទេសកម្ពុជា បច្ចុប្បន្នស្ថិតនៅក្នុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ