ឧក្រិដ្ឋ​កម្មស្កេម

តើឧក្រិដ្ឋ.កម្មស្កេម.អនឡាញនៅក្នុងតំបន់អាស៊ានមានការវិវត្តខ្លួនយ៉ាងណា?


ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ ឬ Online Scam កំពុងក្លាយជាប្រភពចំណូលនៃសេដ្ឋកិច្ចប្រផេះ និងខ្មៅដ៏ធំសម្បើមក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណៈប្រទេសនានាក្នុងតំបន់ រួមទាំងកម្ពុជាផងបានខិតខំប្រឹងប្រែងយ៉ាងស្វិតស្វាញក្នុងការបង្ក្រាប និងលុបបំបាត់បទល្មើសឆ្លងដែននេះ។ ទោះជាយ៉ាងណា ការគំរាមកំហែងនៃឧក្រិដ្ឋកម្មនេះនៅតែបន្តញាំញីយ៉ាងធ្ងន់ធ្ងរ។ ពាក់ព័ន្ធនឹងបញ្ហានេះ សារព័ត៌មាន ABS និង CBN បានរាយការណ៍ថា បទល្មើសនេះនៅតែបន្តកើតមាន ដោយសារតែភាពស្មុគស្មាញ នៃប្រព័ន្ធសមត្ថកិច្ច និងល្បិចកលកាន់តែប្រែប្រួលឆ្លាតវៃរបស់ក្រុមឧក្រិដ្ឋជន។
ឧក្រិដ្ឋ​កម្មស្កេម
ដោយ

អស់រយៈពេលជាច្រើនឆ្នាំមកហើយ ឧក្រិដ្ឋកម្មស្កេមអនឡាញក្នុងតំបន់ដោយរួមទាំងកម្ពុជាផង ត្រូវបានគេផ្សារភ្ជាប់ទៅនឹងបញ្ហាចន្លោះប្រហោងនៃសមត្ថកិច្ច ភ្នាក់ងារប្រឆាំងការជួញដូរមនុស្ស និងអាជ្ញាធរព្រំដែន។ ប៉ុន្តែនៅពេលនេះ រដ្ឋាភិបាលក្នុងតំបន់បានបង្ហាញឆន្ទៈ និងការប្តេជ្ញាចិត្តផ្នែកនយោបាយយ៉ាងម៉ឺងម៉ាត់ក្នុងការលុបបំបាត់ការគំរាមកំហែងនេះ ទោះជាក្រុមឧក្រិដ្ឋជននៅតែបន្តរកវិធីសាស្ត្របំភាន់ និងប្រឈមមុខតតាំងក៏ដោយ។
តាមសេចក្តីរាយការណ៍ ក្រុមឧក្រិដ្ឋជនកំពុងព្យាយាមប្រើប្រាស់ប្រព័ន្ធធនាគារអន្តរជាតិ រូបិយប័ណ្ណឌីជីថល បណ្តាញទូរគមនាគមន៍ទំនើបៗ និងបណ្តាញជួញដូរ ដែលស្ថិតក្រោមការការពាររបស់ក្រុមប្រដាប់អាវុធ ឬក្រុមដែលមានឥទ្ធិពលនយោបាយ។ មកដល់ពេលនេះ រដ្ឋាភិបាលនានាក្នុងតំបន់អាស៊ាន បាននិងកំពុងយករឿងនេះធ្វើជាអាទិភាពសន្តិសុខជាតិ ដោយសកម្មភាពបង្ក្រាបក្តៅៗត្រូវបានបង្ហាញជាបន្តបន្ទាប់នៅថៃ កម្ពុជា មីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ីជាដើម។
អង្គការសហប្រជាជាតិ បានអះអាងថា ឧក្រិដ្ឋកម្មស្កេមអនឡាញ ដែលមានមូលដ្ឋានធំនៅអាស៊ីអាគ្នេយ៍នេះមានទំហំទឹកប្រាក់ដ៏មហាសាល ដោយបង្កើតចំណូលខ្មៅចន្លោះពី៨៨ពាន់លានដុល្លារដល់១១៤ពាន់លានដុល្លារឯណោះ។ តួលេខដ៏ច្រើនលើសលប់នេះបានធ្វើឱ្យក្រុមឧក្រិដ្ឋជនមានលទ្ធភាពហិរញ្ញវត្ថុខ្ពស់ ក្នុងការបង្កើន និងអភិវឌ្ឍសមត្ថភាពបច្ចេកវិទ្យារបស់ពួកគេ ដើម្បីបន្សាំខ្លួនទៅនឹងវិធានការបង្ក្រាបរបស់អាជ្ញាធរ។ បច្ចុប្បន្នក្រុមឧក្រិដ្ឋជនបានឈានទៅប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត រូបិយប័ណ្ណគ្រីបតូ និងបច្ចេកវិទ្យាក្លែងបន្លំរូបភាព និងសំឡេង ដើម្បីបោកប្រាស់ជនរងគ្រោះកាន់តែស៊ីជម្រៅ និងស្មុគស្មាញជាងមុន៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើមានកត្តាអ្វីធ្វើឱ្យអន្តរាគមន៍ជាប្រវត្តិសាស្ត្ររបស់អាម៉េរិក នៅតែមិនអាចបញ្ឈប់ការធ្លាក់ចុះ នៃតម្លៃប្រាក់យ៉េនរបស់ជប៉ុន?

ពេល​នេះ​ប្រាក់យ៉េន កំពុងធ្លាក់ថ្លៃជាថ្មីម្តងទៀត ហើយលើកនេះ សូម្បីតែមាន​អន្តរាគមន៍​រួម​គ្នាជាប្រវត្តិសាស្ត្រ​រវាង​សហរដ្ឋអាម៉េរិក និងជប៉ុន ក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ