ហិរញ្ញវត្ថុ

តើយើងត្រូវដោះស្រាយបំណុលដោយរបៀបណា នៅពេលជួបបញ្ហាធ្លាក់ចុះប្រាក់ចំណូល?


អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានគូសបញ្ជាក់ថា វិបត្តិសេដ្ឋកិច្ចសកល និងបញ្ហាសង្រ្គាម ដែលនៅបន្តកើតមាននៅលើសកលលោកបច្ចុប្បន្ននេះ ចង់ ឬមិនចង់វានឹងធ្វើឱ្យប៉ះពាល់ដល់អាជីវកម្ម និងប្រាក់ចំណូលរបស់ពលរដ្ឋកម្ពុជា និងធ្វើឱ្យពលរដ្ឋមួយចំនួនមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបង់ប្រាក់សងត្រឡប់ទៅកាន់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ ជាក់ស្តែងគិតមកទល់ពេលនេះអត្រាឥណទានដែលប្រឈមហានិភ័យបានកើនឡើងជាង៥%។
ហិរញ្ញវត្ថុ
ដោយ

តែយ៉ាងណា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាលើកទឹកចិត្តឱ្យអតិថិជនទាំងនោះ មកពិភាក្សាជាមួយគ្រឹះស្ថានហិរញ្ញវត្ថុដោយផ្ទាល់ ដើម្បីស្វែករកដំណោះស្រាយឱ្យបានសមស្រប និងជៀសវាងទៅរកកម្ចីឯកជនក្រៅផ្លូវការ ឬកម្ចីអនឡាញដែលមានអត្រាការប្រាក់ខ្ពស់ ដែលនឹងអាចបង្កជាហានិភ័យកាន់តែខ្លាំងដល់ពួកគេ។

លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនង និងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានគូសបញ្ជាក់ថា វិបត្តិសេដ្ឋកិច្ចសកលដែលបន្តកើតមាននាពេលបច្ចុប្បន្ននេះ ចង់ឬមិនចង់វាបានធ្វើឱ្យមានផលប៉ះពាល់ដល់ប្រាក់ចំណូល និងអាជីវកម្មរបស់ប្រជាពលរដ្ឋកម្ពុជា។ ហើយបញ្ហានេះ ចង់ ឬមិនចង់វានឹងធ្វើឱ្យប៉ះពាល់ដល់ការបង់ប្រាក់សងត្រលប់របស់ប្រជាពលរដ្ឋទៅកាន់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ។

បើតាមការអះអាងរបស់អ្នកជំនាញរូបនេះ គិតមកទល់ពេលនេះអត្រាឥណទានដែលប្រឈមហានិភ័យ ពោលគឺឥណទានដែលអតិថិជនសងយឺតលើសពីរយៈពេល៣០ថ្ងៃ មានការកើនឡើងរហូតដល់ជាង៥% ខណៈកន្លងមកអត្រាឥណទានដែលប្រឈមហានិភ័យនេះ មិនដែលមានកំណើនខ្ពស់បែបនេះនោះទេ។ តែយ៉ាងណា បើធៀបជាមួយប្រទេសក្នុងតំបន់ ចំនួននេះហាក់នៅមានកម្រិតទាបនៅឡើយ។ យ៉ាងណាមិញអ្នកជំនាញនៅក្នុងវិស័យហិរញ្ញវត្ថុរូបនេះលើកទឹកចិត្តឱ្យពលរដ្ឋ និងអតិថិជនទាំងឡាយណាដែលកំពុងជួបប្រទះនូវការធ្លាក់ចុះនៃប្រាក់ចំណូល និងមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបង់សងត្រឡប់ទៅកាន់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ត្រូវមកជជែកពិភាក្សាជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីស្វែករកដំណោះស្រាយ ដ្បិតបច្ចុប្បន្នគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា ក៏មានការរៀបចំឥណទានឡើងវិញ តាមគោលនយោបាយរបស់ធនាគារជាតិនៃកម្ពុជា ដើម្បីសម្រួលដល់ការបង់សងត្រលប់ ក៏ដូចជាបន្ថយសម្ពាធសាច់ប្រាក់របស់ប្រជាពលរដ្ឋផងដែរ។ ទន្ទឹមនឹងនេះអ្នកជំនាញរូបនេះមិនលើកទឹកចិត្តឱ្យអតិថិជនខ្ចីប្រាក់ឯកជនក្រៅផ្លូវការ ឬកម្ចីអនឡាញផ្សេងៗ ដែលមានអត្រាការប្រាក់ខ្ពស់ក្នុងការដោះស្រាយបំណុលនោះទេ ដ្បិតថាកម្ចីទាំងនោះមិនត្រឹមតែមិនអាចជួយដោះស្រាយបញ្ហាហិរញ្ញវត្ថុរបស់ពួកគេនោះទេ ថែមទាំងអាចបង្កជាបញ្ហាកាន់តែធំ និងពិបាកដោះស្រាយផងដែរ។

គួរជម្រាបថា តាមការបញ្ជាក់របស់លោក កាំង តុងងី នៅត្រីមាសទី៣ឆ្នាំ២០២៣ នេះ វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាស្ថិតក្នុងស្ថានភាពថេរ ដោយសារតម្រូវការឥណទានមិនសូវមានកំណើន ខណៈប្រាក់បញ្ញើតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុវិញ ក៏មានកំណើនតិចតួចផងដែរ ដ្បិតថា វិស័យហិរញ្ញវត្ថុមានទំនាក់ទំនងជាមួយសេដ្ឋកិច្ច ដូចនេះនៅពេលសេដ្ឋកិច្ចមានកំណើនយឺត តម្រូវការឥណទានក៏ធ្លាក់ចុះដូចគ្នាដែរ៕

None



អត្ថបទបន្ទាប់


ល្បែងស៊ីសងខុសច្បាប់ហាក់កម្រើកឡើងវិញ ខណៈអាជ្ញាធរគ្រោងស្នើឱ្យរៀបចំសេចក្តីព្រាងច្បាប់ថ្មី ដើម្បីបង្កើនទម្ងន់ផាកពិន័យ

យើងសង្កេតឃើញថា នៅមួយរយៈចុងក្រោយនេះល្បែងស៊ីសងខុសច្បាប់ដូចជាការចាក់ភ្នាល់ឆ្នោតឡូតូ ជល់មាន់តាមប្រព័ន្ធអនឡាញ និងល្បែងស៊ីសងមួយចំនួនទៀតហាក់…

តើវិស័យទេសចរណ៍នៅខេត្តសៀមរាប គួរពឹងផ្អែកតែលើអង្គរវត្ត ឬត្រូវអភិវឌ្ឍន៍តំបន់ទេសចរណ៍បន្ថែម?

នៅពេលគេនឹកឃើញដល់ខេត្តសៀមរាប គេតែងតែនឹងឃើញដល់ភាពល្បីល្បាញរបស់រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ដែលជាអច្ឆរិយសំណង់ដ៏អស្ចារ្យមួយនៅលើពិភពលោកដែលប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ