តំបន់អឺរ៉ុប

ករណីឆ្លងផ្ទុះឡើងកាន់តែច្រើន WHO ជំរុញឱ្យអឺរ៉ុបមានវិធានកូវីដ១៩តឹងរឹងជាថ្មីម្ដងទៀត


តំបន់អឺរ៉ុបក្លាយជាចំណុចផ្ទុះការរាលដាលឆ្លងកូវីដ១៩ខ្លាំងក្លាជាថ្មីម្ដងទៀត ខណៈអង្គការសុខភាពពិភពលោក កំពុងដាក់ការព្រួយបារម្ភយ៉ាងខ្លាំងផងដែរ អំពីការរីករាលដាលនៃកូវីដ-១៩នៅតំបន់អឺរ៉ុបនេះ ដ្បិតថាទ្វីបមួយនេះកំពុងតែមានអត្រាអ្នកឆ្លងខ្ពស់ក្នុងកំណត់ត្រា។ អង្គការសុខភាពពិភពលោកក៏បានណែនាំឱ្យដាក់វិធានការរឹតបន្តឹងជាថ្មី ព្រមទាំងបិទខ្ទប់ទាំងស្រុង ឬដោយផ្នែកនៅតាមប្រទេសមួយចំនួន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន BBC។
សកម្មភាព កុបកម្មហិង្សាបានផ្ទុះឡើងនៅបណ្ដាប្រទេសអឺរ៉ុប
ដោយ

នាយក​ប្រចាំ​តំបន់​របស់​អង្គការ​សុខភាព​ពិភពលោក​នៅ​ទ្វីបអឺរ៉ុប លោក ហាន ឃ្លុង (Han Kluge)  បាន​ព្រមាន​ថា ការ​ស្លាប់មាន​ត្រឹមតែ ៥០​ម៉ឺន​នាក់​ទៀត​ដែល​ត្រូវ​កត់ត្រា​នៅ​ខែមីនា​ខាង​មុខ​នេះ លុះត្រាតែ​មាន​វិធានការ​ទប់ស្កាត់​ជា​បន្ទាន់​។ លោក​បាន​និយាយ​ថា «​យើង​ដឹង​ពី​អ្វី​ដែល​ត្រូវធ្វើ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​នេះ ដូច​ជា​ការ​ចាក់​វ៉ាក់សាំង ការ​ពាក់​ម៉ាស់ រក្សា​គម្លាត​សង្គម និង ការ​ប្រើប្រាស់​ប័ណ្ណ​កូ​វី​ដដែល​បញ្ជាក់​ពី​ការ​ចាក់​វ៉ាក់សាំង និង លទ្ធផល​តេស្ត​រក​មេរោគ​កូ​វី​ដ​១៩»​។

នាយក​ប្រចាំ​តំបន់​របស់​អង្គការ​សុខភាព​ពិភពលោក​នៅ​ទ្វីបអឺរ៉ុប បាន​បញ្ជាក់​ថា វិធានការ​ចាក់​វ៉ាក់សាំង​ជា​កាតព្វកិច្ច​គួរតែ​ត្រូវ​បាន​គេ​មើលឃើញ​ថា ជា មធ្យោបាយ​ចុង​ក្រោយ ប៉ុន្តែ​ត្រូវ​តែ​ធ្វើ​ឲ្យ​បាន​ទាន់​ពេលវេលា  ហើយ​ក៏​ត្រូវ​មានការ​ពិភាក្សា​ផ្នែក​ច្បាប់ និង សង្គម អំពី​បញ្ហា​នេះ​ផង​ដែរ ដ្បិតថា​កន្លង​មក ក៏​មាន​មនុស្ស​មួយ​ចំនួន​នៅ​មិន​ព្រម​ទទួលយក​ការ​ចាក់​វ៉ាក់សាំង​នេះ​នៅឡើយ​ទេ​។

ជាក់ស្ដែង កាលពី​ថ្ងៃ​ទី ១៩ វិច្ឆិកា ប្រទេស​អូ​ទ្រី​សបាន​ក្លាយជា​ប្រទេស​អឺរ៉ុប​ដំបូង​គេ ដែល​ប្រកាស​ថា ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ នឹង​ក្លាយជា​កាតព្វកិច្ច​ដែល​អនុលោម​តាម​ច្បាប់ ហើយ​ច្បាប់​ថ្មី​នេះ​ត្រូវ​បាន​កំណត់​ឱ្យ​ចូល​ជា​ធរមាន​នៅ​ក្នុង​ខែកុម្ភៈ​ខាង​មុខ​នេះ​។ សេចក្តី​ប្រកាស​នេះ រួម​ជាមួយនឹង​ការ​បិទ​ខ្ទប់​ប្រទេស​ជា​លើក​ទី ៤ ដែល​ធ្វើ​ឡើង​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​កើន​ឡើងជា​ថ្មី ខណៈ​អត្រា​ចាក់​វ៉ាក់សាំង​នៅ​ប្រទេស​អូ​ទ្រី​សគឺ​ស្ថិត​នៅ​កម្រិត​ទាប​នៅឡើយ​។ ក្រៅពី​នេះ ក៏​មាន​ប្រទេស​ផ្សេង​ទៀត​ដូច​ជា​សាធារណរដ្ឋ​ឆេ​ក និង​ស្លូ​វ៉ា​គី​ក៏​បាន​ប្រកាស​ពី​ការ​រឹត​បន្តឹង​ថ្មី លើ​អ្នក​ដែល​មិន​បាន​ទទួល​ថ្នាំ​បង្ការ​ផង​ដែរ​។

យ៉ាងណាមិញ អធិការបតី​អូ​ទ្រី​សលោក អេ​ឡិច​សេន​ឌ័​រ ឆែ​លែ​ន​ប៊ឺ​ក (Alexander Schallenberg) បាន​និយាយ​ថា នេះ​ជា​ការ​សម្រេចចិត្ត​ដ៏​លំបាក​មួយ​ក្នុង​ការ​ទទួលយក​នៅ​ក្នុង​សង្គម​សេរី​របស់​ប្រទេស​។ 

ជុំវិញ​វិធានការ​រឹត​បន្ដឹង​ដើម្បី​ទប់ស្កាត់​កូ​វី​ដ​១៩​នេះ ក៏​បាន​បង្ក​ឱ្យ​មាន​កុបកម្ម​ហិង្សា​បាន​ផ្ទុះ​ឡើង​នៅ​បណ្ដា​ប្រទេស​អឺរ៉ុប​មួយ​ចំនួន​ផង​ដែរ ដូច​ជា ប្រទេស​អូ​ទ្រី​ស ក្រូ​អាត ហូ​ឡង់ និង អ៊ី​តា​លី ដោយ​បាតុករ​ប្រឆាំង​យ៉ាង​ខ្លាំង​ចំពោះ​ការ​ប្រើ​បណ្ណ​បញ្ជាក់​ពី​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១៩ ដើម្បី​ចេញចូល​កន្លែង​មួយ​ចំនួន ហើយ​ក្រុម​បាតុករ​ទាំងនោះ​បាន​ដុត​ឡាន គប់​កាំជ្រួច លើក​ទង់ជាតិ និង បដា​ដែល​សរសេរ​ថា “​សេរីភាព​” ដើម្បី​បង្ហាញ​ទៅ​កាន់​អាជ្ញាធរ​ផង​ដែរ​។

សូម​បញ្ជាក់​ថា នៅ​តំបន់​អឺរ៉ុប​ទាំងមូល គិត​មក​ទល់​ពេល​នេះ មាន​ករណី​ឆ្លង​កូ​វី​ដ ១៩ សរុប​ប្រមាណ ៧០​លាន​នាក់​ហើយ ក្នុង​នោះ​ករណី​ស្លាប់មាន​ជាង ១ លាន ៦ សែន​នាក់​។ នេះ​បើ​យោង​តាម​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ រ៉​យ​ទ័​រ​។

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទីផ្សារភាគហ៊ុនអាស៊ី តម្លៃប្រេងឆៅ និងលុយអឺរ៉ូកំពុងស្ថិតក្រោមសម្ពាធកាន់តែខ្លាំង ចំពេលអឺរ៉ុបពង្រឹងការរឹតត្បិតឡើងវិញ

ព័ត៌មាន
ភាគហ៊ុននៅអាស៊ី បានចាប់ផ្ដើមចុះទន់ខ្សោយនៅពេលចាប់ផ្ដើមបើកជួញដូរនៅក្នុងថ្ងៃចន្ទដើមសប្ដាហ៍នេះ ខណៈដែលតម្លៃប្រេងឆៅ និងលុយអឺរ៉ូក៏ស្ថិតនៅក្រោមស…

វៀតណាមបានបើកកោះភូកុក ឬកោះត្រល់ ទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញ បន្ទាប់ពីផ្អាកជិត ២ ឆ្នាំ

ព័ត៌មាន
នៅទីបំផុត វៀតណាមបានសម្រេចបើកកោះភូកុក ឬកោះត្រល់ទទួលភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំងរួចឡើងវិញហើយ ដោយការបើកដំបូងនៅថ្ងៃទី ២០ វិច្ឆិ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ