តើស្ថានភាពនយោបាយនៅកូរ៉េខាងត្បូង

តើស្ថានភាពនយោបាយនៅកូរ៉េខាងត្បូងនឹងវិវត្តទៅជាយ៉ាងណា ក្រោយប្រធានាធិបតី និងប្រធានាធិបតីស្តីទីកំពុងរងក្តីក្តាំ?


ប្រធានាធិបតីស្តីទីរបស់ប្រទេសកូរ៉េខាងត្បូង ដែលមានសេដ្ឋកិច្ចធំទី៤នៅអាស៊ីកំពុងប្រឈមមុខនឹងការបោះឆ្នោតដកតំណែងក្រោមការចោទប្រកាន់របស់គណបក្សប្រឆាំង។ បច្ចុប្បន្នវិបត្តិនយោបាយនៅកូរ៉េខាងត្បូងកើនកម្តៅកាន់តែខ្លាំង ស្របពេលដែលតុលាការធម្មនុញ្ញរបស់ប្រទេសនេះ កំពុងរៀបចំដំណើរការសវនាការលើប្រធានាធិបតី យូន ស៊ូកយុល ក្រោយលោកប្រកាសដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹកដ៏ចម្រូងចម្រាស់កាលពីពេលថ្មីៗ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
តើស្ថានភាពនយោបាយនៅកូរ៉េខាងត្បូង
ដោយ

តុលាការធម្មនុញ្ញរបស់ប្រទេសកូរ៉េខាងត្បូងកំពុងរៀបចំដំណើរការក្តីក្តាំលើបទចោទប្រកាន់ប្រឆាំងលោកប្រធានាធិបតី យូន ស៊ូកយុល ក្រោយលោកប្រកាសដាក់ប្រទេសនៅក្រោមច្បាប់អាជ្ញាសឹក ស្របពេលគណបក្សប្រឆាំងកំពុងស្វះស្វែងរកការដកដំណែងប្រធានាធិបតីស្តីទី។ លោកនាយករដ្ឋមន្ត្រី ហាន់ ឌុក សូ ( Han Duck-soo ) ដែលបានឡើងកាន់តំណែងជាប្រធានាធិបតីស្តីទីទើបបានប៉ុន្មានថ្ងៃ កំពុងតស៊ូជាមួយរឿងក្តី ដែលចោទប្រកាន់ដោយគណបក្សប្រឆាំងនៅក្នុងរដ្ឋសភា។

មេដឹកនាំគណបក្សប្រឆាំងលោក លី ជេមីយុន ( Lee Jae-myung) បាននិយាយថា គណបក្សប្រជាធិបតេយ្យរបស់លោក ដែលមានមតិភាគច្រើននៅក្នុងសភា នឹងបន្តផែនការចោទប្រកាន់ប្រធានាធិបតីស្តីទីពីបទធ្វើសកម្មភាពដើម្បីបះបោរ ក្នុងគោលដៅដកលោកចេញពីដំណែង។

លោក លី បានប្រកាសក្តែងៗនៅក្នុងសុន្ទរកថាដ៏ក្ដៅគគុកមួយថា មធ្យោបាយតែមួយគត់ដើម្បីធ្វើឱ្យប្រទេសវិលត្រឡប់មករកភាពប្រក្រតីឡើងវិញ គឺចាំបាច់ត្រូវកំចាត់ចោលនូវកងកម្លាំងបះបោរទាំងអស់ និងបានអះអាងថា គណបក្សលោកកំពុងធ្វើសកម្មភាពលើសណ្តាប់ធ្នាប់សាធារណៈ ដើម្បីលុបបំបាត់អ្នកដែលបង្កហានិភ័យដល់ប្រទេស។

អ្នកវិភាគដែលបានតាមដានស្ថានការណ៍វិវត្តនយោបាយនៅក្នុងប្រទេសនេះយ៉ាងយកចិត្តទុកដាក់បានលើកឡើងថា ប្រសិនបើប្រធានាធិបតីស្តីទី ត្រូវបានព្យួរតំណែងទៀតនោះ សេដ្ឋកិច្ចកូរ៉េខាងត្បូងអាចរងផលប៉ះពាល់យ៉ាងដំណំ ខណៈលុយវន់របស់ប្រទេសនេះបានធ្លាក់ចុះទាបបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០០៩ មក។ តាមច្បាប់ នៅក្នុងករណីលោក ហាន់ ត្រូវព្យួរតំណែង នោះលោករដ្ឋមន្ត្រីហិរញ្ញវត្ថុ ច សាងម៉ុក (Choi Sang-mok) នឹងឡើងកាន់តំណែងជាប្រធានាធិបតីស្តីទី។

ប្រជាជននៅលើពិភពលោក ក៏ដូចជាអ្នកតាមដានស្ថានការណ៍នយោបាយនៅប្រទេសកូរ៉េខាងត្បូងផ្ទាល់កំពុងរង់ចាំអ៊ុតមើលថា តើជោគវាសនាលោក ហាន់ និងលោក យូន ដែលកំពុងរងការចោទប្រកាន់ពីគណបក្សប្រឆាំងនឹងទៅជាយ៉ាងណា។ សភា និងតុលាកាធម្មនុញ្ញរបស់កូរ៉េខាងត្បូងមានពេលវេលាចំនួន១៨០ថ្ងៃដើម្បីសម្រេចចិត្ត បន្ទាប់មកការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីអាចនឹងធ្វើឡើងនៅ៦០ថ្ងៃក្រោយ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


រឿងខេត្តពោធិ៍សាត់ឱ្យកសិករផ្អាកធ្វើស្រែប្រាំង! អ្នកជំនាញយល់ថា ពលរដ្ឋគួរស្តាប់អាជ្ញាធរ ដើម្បីកុំឱ្យខាតបង់ថវិកា

រដ្ឋបាលខេត្តពោធិ៍សាត់កាលពីពេលថ្មីៗបានចេញសេចក្តីប្រកាសមួយ ដោយស្នើឱ្យប្រជាកសិករផ្អាកការបង្កបង្កើនផលស្រូវប្រាំងលើកទី២ ដើម្បីទល់ស្តាត់កុំឱ្យខ្វះទ…

ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ ជំរុញថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃទីស្ដីការគណៈរដ្ឋមន្ត្រី ឱ្យខិតខំបំពេញការងារដើម្បីជាសេនាធិការជូនរាជរដ្ឋាភិបាល និងគណៈរដ្ឋមន្ត្រី កាន់តែមានគុណភាពនិងប្រសិទ្ធភាព

(រាជធានីភ្នំពេញ)៖ ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ