សឹង្ហបុរីនឹងមានមហាសេដ្ឋីច្រើនជាងអាមេរិក និងចិនក្នុងឆ្នាំ ២០៣០ ខាងមុខ

ធនាគារ HSBC ព្យាករថា សិង្ហបុរីនឹងមានមហាសេដ្ឋីច្រើនជាងសហរដ្ឋអាមេរិក និងចិនក្នុងឆ្នាំ ២០៣០


ធនាគារ HSBC បានអះអាងនៅក្នុងរបាយការណ៍មួយថា ក្នុងរយៈពេលប្រាំបីឆ្នាំខាងមុខ ចំនួនមហាសេដ្ឋីនៅក្នុងប្រទេសសិង្ហបុរីធៀបនឹងចំនួនប្រជាជនសរុប នឹងមានច្រើនជាងសហរដ្ឋអាមេរិក និងប្រទេសចិន ឬប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនផ្សេងទៀតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកទៅទៀត។
ធនាគារ HSBC ព្យាករថា សិង្ហបុរីនឹងមានមហាសេដ្ឋីច្រើនជាងសហរដ្ឋអាមេរិក និងចិនក្នុងឆ្នាំ ២០៣០
ដោយ

សិង្ហបុរី ត្រូវបានគេចាត់ទុកជាប្រទេសខ្លាសេដ្ឋកិច្ចដ៏សំខាន់មួយនៅក្នុងតំបន់ ហើយបច្ចុប្បន្នប្រទេសនេះ មានចំនួនប្រជាជនពេញវ័យមានទ្រព្យសម្បត្តិយ៉ាងហោចណាស់ ១លានដុល្លារអាមេរិកជាង ៧% នៃប្រជាជនសរុបនៅឆ្នាំ ២០២១។ ហើយបើតាមការព្យាករដោយធនាគារ HSBC ប្រទេសដីកោះ ដែលមានប្រជាជនជាង៥លាននាក់នេះ នឹងមានមហាសេដ្ឋីកើនឡើងដល់ជិត១០% នៃចំនួនប្រជាជនសរុបនៅឆ្នាំ ២០២៥ ហើយបន្ទាប់មកកើនឡើងដល់ជាង ១៣%នៅឆ្នាំ ២០៣០។ នេះបើយោងតាមការចុះផ្សាយដោយកាសែត The Strait Times។

ការសិក្សានេះបានធ្វើឡើងលើចំនួនប្រជាជនរស់នៅ ដែលរួមមានប្រជាពលរដ្ឋដែលចូលមករស់នៅ និងប្រជាពលរដ្ឋអចិន្ត្រៃយ៍នៃប្រទេសសិង្ហបុរី។

ដើម្បីវាស់ស្ទង់ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីសិង្ហបុរី ធនាគារ HSBC បាននិយាយថា ខ្លួនបានពិនិត្យទៅលើសាច់ប្រាក់របស់ក្រុមមហាសេដ្ឋីទាំងនោះដែលមាននៅក្នុងធនាគារ និងការវិនិយោគលើមូលបត្រដូចជាភាគហ៊ុន និងសញ្ញាបណ្ណផ្សេងៗ រួមទាំងការត្រួតពិនិត្យមើលការកាន់កាប់អចលនទ្រព្យផងដែរ។

ធនាគារសិង្ហបុរី HSBC បានឲ្យដឹងថា នៅតំបន់អាស៊ី សិង្ហបុរីគឺជាប្រទេសទីពីរបន្ទាប់ពីប្រទេសអូស្ត្រាលី ដែលមាន ប្រជាជនក្លាយជាមហាសេដ្ឋី ៨%ក្នុងចំណោមប្រជាជនសរុបក្នុងឆ្នាំ ២០២១ ប៉ុន្ដែ នៅឆ្នាំ២០៣០ អូស្ត្រាលីនឹងឈរនៅពីក្រោយសិង្ហបុរីវិញ ដោយនឹងមានចំនួនមហាសេដ្ឋីត្រឹមតែជាង១២%ប៉ុណ្ណោះ នៃចំនួនប្រជាជនសរុប។ បន្ទាប់ពីនោះ គឺទីក្រុងហុងកុងនឹងឈរលេខរៀងបន្ទាប់ដែលមាន មហាសេដ្ឋីជាង ១១% នៃចំនួនប្រជាជនសរុប ខណៈអាមេរិកមាន ៩% ជប៉ុនមានជាង ៧% និងចិនដីគោកមាន ជាង៤%។

របាយការណ៍របស់ធនាគារ HSBC ដែលមានចំណងជើងថា ការរះឡើងនៃទ្រព្យសម្បត្តិនៅអាស៊ី (The Rise Of Asian Wealth) បានឱ្យដឹងទៀតថា ប្រជាជនសិង្ហបុរីដែលមានទ្រព្យសម្បត្តិយ៉ាងតិច ២៥ ម៉ឺនដុល្លារ នឹងកើនឡើងដល់ ៦៧%នៅឆ្នាំ ២០៣០។

លោក Frederic Neumann ប្រធានសេដ្ឋវិទូប្រចាំតំបន់អាស៊ីរបស់ធនាគារ HSBC បានកត់សម្គាល់ថា ទ្រព្យសម្បត្តិហិរញ្ញវត្ថុនៅតំបន់អាស៊ី បានចាប់ផ្តើមលើសពីសហរដ្ឋអាមេរិកបន្ទាប់ពីឆ្នាំ ២០០៨ ក្រោយការផ្ទុះឡើងនៃវិបត្តិហិរញ្ញវត្ថុពិភពលោក ដែលជាគ្រោះមហន្តរាយសេដ្ឋកិច្ចដ៏អាក្រក់បំផុតចំពោះសហរដ្ឋអាមេរិក។

តាំងពីពេលនោះមក ទ្រព្យសម្បត្តិហិរញ្ញវត្ថុនៅតំបន់អាស៊ីទាំងមូលបានឈានដល់ ១៤០ ទ្រីលានដុល្លារក្នុងឆ្នាំ ២០២១ ដែលលើសសហរដ្ឋអាមេរិកមានត្រឹម ១២០ ទ្រីលានដុល្លារប៉ុណ្ណោះ។

ប្រធានសេដ្ឋវិទូប្រចាំតំបន់អាស៊ីរបស់ធនាគារ HSBC ចំនួនមហាសេដ្ឋីនៅអាស៊ី ដោយមិនរាប់បញ្ចូលប្រទេសជប៉ុន ត្រូវបានគេព្យាករណ៍ថានឹងកើនឡើងពីប្រហែល ៣០ លាននាក់នាពេលបច្ចុប្បន្ន ដល់ជាង ៧៦ លាននាក់នៅចុងទសវត្សរ៍នេះ៕




អត្ថបទបន្ទាប់


ចិននឹងបញ្ជូនទ័ពទៅរុស្ស៊ីដើម្បីធ្វើសមយុទ្ធ វូស្តុក (Vostok) ស្របពេលសង្គ្រាមរុស្សីនៅអ៊ុយក្រែននៅតែបន្តឥតដកដៃ

បើទោះបីជា កំពុងជាប់ដៃប្រយុទ្ធក្នុងសង្គ្រាមនៅអ៊ុយក្រែន ជាមួយនឹងការចំណាយដ៏ច្រើនលើសលុបក្ដី ប៉ុន្ដែរុស្ស៊ីនៅតែចំណាយពេលវេលា និងធនធាន ដើម្បីប…

ស្ថាប័នមួយនៃអង្គការសហប្រជាជាតិ ចូលរួមផ្ដល់ជំនួយបច្ចេកទេសអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជា

និយ័តករមូលបត្រកម្ពុជា និងផ្សារមូលបត្រកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយ មូលនិធិអភិវឌ្ឍន៍មូលធននៃអង្គការសហប្រជាជាតិ(UNCDF) ស្ដីព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ