នាយកប្រតិបត្តិHuawei-Meng Wanzhou

ក្រោយជាប់ឃុំឃាំងក្នុងផ្ទះនៅប្រទេសកាណាដាជាង៣ឆ្នាំ នាយកប្រតិបត្តិ Huawei បានរួចផុតពីក្ដីក្ដាំនិងវិលទៅប្រទេសចិនវិញ


លោកស្រី ម៉េង នាយកប្រតិបត្តិក្រុមហ៊ុន Huawei បានត្រលប់មកដល់ប្រទេសចិនវិញ កាលពីថ្ងៃសៅរ៍ ទី ២៥ ខែកញ្ញានេះ បន្ទាប់ពីជាប់ឃុំក្នុងផ្ទះនៅប្រទេសកាដាណាជាង ៣ឆ្នាំមកនេះ។ ការដោះលែងនេះធ្វើឡើង បន្ទាប់ពីមានការដោះស្រាយជាមួយរដ្ឋាភិបាលអាមេរិក ក្នុងការបញ្ចប់ករណីក្លែងបន្លំ ប្រឆាំងនឹងលោកស្រី។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិជាច្រើន នៅថ្ងៃនេះ។
លោកស្រី ម៉េង នាយកប្រតិបត្តិក្រុមហ៊ុន Huawei បានត្រលប់មកដល់ប្រទេសចិនវិញ កាលពីថ្ងៃសៅរ៍ ទី ២៥ ខែកញ្ញានេះ (រូបភាព៖ ស៊ិនហួរ)
ដោយ

លោកស្រី ម៉េ​ង វ៉ា​ន​ចូ​វ ដែល​ជា​កូនស្រី​បង្កើត​របស់​ស្ថាបនិក​ក្រុមហ៊ុន​បច្ចេកវិទ្យា Huawei ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ត្រលប់​ទៅ​ផ្ទះ បន្ទាប់​ពី​បញ្ចប់​ការ​កាត់ក្តី​កាលពី​ថ្ងៃ​សុក្រ ទី ២៤ កន្លង​ទៅ​នេះ ដោយ​មានការ​លុប​ចោល​នូវ បត្យាប័ន​សវនាការ​របស់​លោកស្រី នៅ​អា​មេ​រិ​ក ពោល​គឺ​ត្រូវ​បញ្ជូន​អ្នកទោស ទៅ​កាន់​ប្រទេស​ដើម​វិញ​។

បញ្ហា​នេះ គឺ​ប្រភព​កណ្តាល​នៃ​ភាព​មិន​ចុះសម្រុង​គ្នា​រវាង រដ្ឋាភិបាល​ចិន និង​រដ្ឋាភិបាល​អា​មេ​រិ​ក ដោយ​មន្ត្រី​ចិន បាន​ផ្តល់​សញ្ញា​ថា ករណី​នេះ​ចាំបាច់​ត្រូវ​តែ​ទម្លាក់​ចោល ដើម្បី​បញ្ចប់​ភាព​ជាប់​គាំង​ផ្នែក​ការទូត​។

បើ​តាម​សារព័ត៌មាន Nikkei Asia បាន​លើក​ឡើង​ថា សារព័ត៌មាន​របស់​ប្រទេស​ចិន ផ្សាយ​អំពី​ការ​វិល​ត្រលប់​នៃ​លោកស្រី ម៉េ​ង មក​កាន់​ប្រទេស​ចិន តែ​ពុំ​បាន​ផ្សាយ​អំពី ការ​ដោះស្រាយ​ជនជាតិ​កា​ណា​ដា ២​រូប ជា​ការ​ដោះ​ដូរ​នោះ​ទេ ដោយ​នាយក​រដ្ឋមន្ត្រី​ជា​អ្នក​ទទួល​ពួក​គេ​ដោយ​ផ្ទាល់ និង​អះអាង​ថា ពួក​គេ​ត្រូវ​បាន​ដោះ​លែង ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង ក្រោយ​ការ​ដោះ​លែង​លោកស្រី ម៉េ​ង​។

សារព័ត៌មាន​ចិន CCTV បាន​ឲ្យ​ដឹង​ដែរ​ថា ជើងហោះហើរ​របស់​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Huawei មួយ​នេះ បាន​ហោះ​តាម​គន្លង​ប៉ូ​ល​ខាងជើង ដើម្បី​ជៀស​ចេញពី​ដែនអាកាស​របស់​សហរដ្ឋអាមេរិក ហើយ​នៅ​ពេល​មក​ដល់​ប្រទេស​ចិន លោកស្រី ម៉េ​ង និយាយ​ទាំង​ទឹកភ្នែក​ថា បើសិនជា​គ្មាន​មាតុភូមិ​ដ៏​រឹង​ម៉ាំ​នេះ​ទេ លោកស្រី​ប្រហែលជា​គ្មាន​សេរីភាព​ដូច​ពេល​នេះ​ទេ​។

រម្លឹក​បន្តិច​ថា លោកស្រី ម៉េ​ង ត្រូវ​បាន​ចាប់ខ្លួន កាលពី​ខែធ្នូ ឆ្នាំ ២០១៨ ក្នុង​ប្រទេស​កា​ណា​ដា បន្ទាប់​ពី​រដ្ឋាភិបាល​អា​មេ​រិ​ក ចេញ​ប្រកាស​ចាប់ខ្លួន ដោយ​អះអាង​ថា លោកស្រី ព្យាយាម​លាក់បាំង​នូវ បណ្តាញ​ក្រុមហ៊ុន Huawei ដែល​លក់​ឧបករណ៍​ទៅ​កាន់​ប្រទេស​អឺ​រ៉​ង់ បំពាន​ការ​ដាក់​ទណ្ឌកម្ម​របស់​អា​មេ​រិ​ក​។

អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បាន​លើក​ឡើង​ថា ការ​ចោទប្រកាន់​ទៅ​លើ លោកស្រី ម៉េ​ង គឺជា​រឿងប្រឌិត ដើម្បី​ដាក់​សម្ពាធ​ទៅ​លើ វិស័យ​ឧស្សាហកម្ម​បច្ចេកវិទ្យា​ទំនើប​របស់​ប្រទេស​ចិន ហើយ​សកម្មភាព​របស់​អា​មេ​រិ​ក និង​កា​ណា​ដា គឺជា​ការ​ឃុំខ្លួន​ទៅ​តាម​អំពើ​ចិត្ត​របស់​ពួក​គេ​។

គួរ​ជម្រាប​ថា ក្រុមហ៊ុន Huawei ក៏​បាន​ចេញ​សេចក្តី​ប្រកាស​ដែរ​ថា នឹង​រង់ចាំ​លោកស្រី ម៉េ​ង ត្រលប់​មក​ផ្ទះ និង​ជួបជុំ​គ្រួសារ​ដោយ​សុវត្ថិភាព ហើយ​ក្រុមហ៊ុន​នឹង​បន្ត​ការពារ​ខ្លួន​ប្រឆាំង​នឹង​ការ​ចោទប្រកាន់​របស់ អា​មេ​រិ​ក​៕

អត្ថបទ​៖ វណ្ណ វុ​ឌ្ឍ​វិវឌ្ឍន៍ 

None



អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីកម្ពុជាអនុញ្ញាតឲ្យពលរដ្ឋឈប់សម្រាក និងដើរកម្សាន្ដតាមរមណីយដ្ឋាននានាបាននៅថ្ងៃភ្ជុំបិណ្ឌ៣ថ្ងៃ ប៉ុន្ដែត្រូវគោរពវិធានសុខាភិបាល

បើទោះបីជារាជរដ្ឋាភិបាលកម្ពុជាបានផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌក៏ដោយ ប៉ុន្ដែ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន នៅត…

សម្តេច តេជោ ហ៊ុន សែន៖ ក្នុងនាមជាប្រធានអាស៊ានឆ្នាំក្រោយនេះ កម្ពុជានឹងព្យាយាមដោះស្រាយបញ្ហាប្រឈមរួមក្នុងតំបន់

បើមិនមានអ្វីប្រែប្រួលទេ នៅឆ្នាំ២០២២ខាងមុខនេះ កម្ពុជានឹងធ្វើជាប្រធានអាស៊ានជាថ្មីម្ដងទៀត ដែលនេះគឺជាលើកទី៣ហើយ ដែលកម្ពុជាបានធ្វើជាប្រធានអាស៊…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ