ដកប្រព័ន្ធអនុគ្រោះពន្ធ EBA

អាមេរិកថា ខ្លួនក៏មានក្ដីកង្វល់ដូចអឺរ៉ុបដែរ ជុំវិញរឿងដក EBA និងអំពាវនាវឲ្យរាជរដ្ឋាភិបាលកម្ពុជាស្ដារស្ថានការណ៍ឡើងវិញ


ក្រោយពីសភាពអឹរ៉ុប បានចេញនូវសេចក្ដីសម្រេចមួយ អំពីការបើកនីតិវិធីឆ្ពោះទៅរកការដកប្រព័ន្ធអនុគ្រោះពន្ធ អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) កាលពីថ្ងៃទី១១ កុម្ភៈ ម្សិលមិញ ស្ថានទូតអាមេរិកនៅថ្ងៃទី ១២ កុម្ភៈនេះ ក៏បានចេញនូវសេចក្ដីថ្លែងការណ៍របស់ខ្លួនមួយដែរ ដោយបានលើកឡើងថា អាមេរិកក៏មាន ក្ដីកង្វល់ដូចសហភាពអឺរ៉ុបដែរ ជុំវិញរឿងដក EBA ពីកម្ពុជានេះ ហើយអំពាវនាវឲ្យរាជរដ្ឋាភិបាលកម្ពុជា ស្ដារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ ពហុបក្សពិតប្រាកដ ដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា។
សំណុំ​រឿង​ EBA រវាង​ អឺរ៉ុប និង​ កម្ពជា។
ដោយ

គណៈកម្មការ​អឺរ៉ុប កាលពីថ្ងៃទ ទី១១ កុម្ភៈ ​បាន​និយាយ​ថា ក្នុង​នាម​ជា​សហភាព​អឺរ៉ុប ខ្លួន​បាន​បើក​ដំណើរការ​នីតិ​វិធី​ ដើម្បី​ដក​​ប្រព័ន្ធ​អនុគ្រោះពន្ធ (EBA) ដែល​បាន​ផ្តល់​ឲ្យកម្ពុជា​ ដោយសារ​ការ​ព្រួយ​បារម្ភ​ទាក់ទង​​នឹង​ការ​​រំលោភ​បំពាន​​សិទ្ធិ​មនុស្ស​ និង​សិទ្ធិ​ការងារនៅកម្ពុជា។

យ៉ាងណាមិញ នៅក្នុងសេចក្ដីថ្លែងការណ៍ របស់​ស្ថានទូតអាមេរិក​ប្រចាំកម្ពុជា បានបង្ហាញពីក្ដី​កង្វល់​របស់ខ្លួន​​ដូចទៅនឹង​អឺរ៉ុបដែរ ទាក់ទងទៅនឹង​ការរំលោភ​យ៉ាងធ្ងន់ធ្ងរ លើសេរីភាព​​ក្នុង​ការ​បញ្ចេញមតិ សិទ្ធិការងារ ដែលមាន​​ការ​ទទួល​ស្គាល់​ជា​អន្តរជាតិ និងសេរីភាព​​ទាក់ទង​​នឹង​អង្គការ​សមាគម។

ជាមួយគ្នានេះ សហរដ្ឋអាមេរិក ក៏បាន​អំពាវនាវ​ ឲ្យរាជរដ្ឋាភិបាល​កម្ពុជា ទម្លាក់​ចោល​នូវបទចោទ​ប្រកាន់​លើ លោក កឹម សុខា អតីតប្រធាន​គណៈបក្ស​សង្គ្រោះជាតិ​ ក៏ដូចជា​ការចោទប្រកាន់​​​ប្រឆាំង​នឹងអ្នក​នយោបាយ​ដទៃទៀត ដោយអាមេរិក​បាន​ចាត់ទុកថា ការចោទប្រកាន់ទាំងនេះ គឺធ្វើឡើង​តាម​ទំនើងចិត្ត។

លើសពីនេះ អាមេរិក ក៏បានអំពាវនាវ​ឲ្យ​រាជរដ្ឋាភិបាល បើកផ្លូវ​ឲ្យ​សហជីព អង្គការ​សារព័ត៌មាន​ឯករាជ្យ និងក្រុម​ដទៃទៀត នៃសង្គមស៊ីវិល អាច​ដំណើរការ ដោយគ្មាន​ការវឹតត្បិត ដែលមិនត្រឹមត្រូវ។

អ្វីដែល​គួរឲ្យចាប់អារម្មណ៍នោះ គឺខ្លឹមសារ​​ចុងក្រោយ​នៃ​សេចក្ដីថ្លែងការណ៍​របស់​ស្ថានទូតអាមេរិកប្រចាំកម្ពុជា​ បាន​អំពាវនាវឲ្យ​ ​មេដឹកនាំ​កម្ពុជា​តម្កល់​សុខុមាល​​​ភាព​របស់​ប្រទេស ឲ្យបាន​ខ្ពស់​ជាង​​​ផលប្រយោជន៍​​ផ្ទាល់ខ្លួន និងផល​ប្រយោជន៍​​​នយោបាយ។

គួរបញ្ជាក់ថា សហភាព​អឺរ៉ុប​បាន​ប្រកាស​ថា បាន​ចាប់​ផ្តើម​ដំណើរការនីតិវិធី​ឆ្ពោះទៅរក​ការដក EBA ​កាល​ពី​ថ្ងៃ​ចន្ទ​ទី១១ កុម្ភៈនេះ ហើយអឺរ៉ុប​នឹងប្រើ​រ​យៈពេល ​១៨​ខែ ដើម្បី​បញ្ចប់​ការទទួល​បាន​ការ​ធ្វើ​ពាណិជ្ជកម្ម​ដែល​មាន​ភាព​អនុគ្រោះ​ដល់​កម្ពុជា។

បើតាម​លោកស្រី Cecilia Malmström ស្នងការ​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​បានមាន​ប្រសាសន៍ថា ៖ «វាច្បាស់​ហើយថា ចំណាត់ការ​នៅថ្ងៃនេះ មិនមែន​ជាការសម្រេច​ចិត្ត​ចុងក្រោយ ហើយ​ក៏​មិនមែន​ជាទីបញ្ចប់​​នៃដំណើរ​នីតិវិធី​ដែរ។ តែនាឡិកា​កំពុងតែដើ​រ​ទៅមុខ​ជាផ្លូវ​ការ​ហើយ ហើយយើង​ត្រូវការ​ឃើញវិធាន​ការពិត​ប្រាកដ ក្នុងពេល​ឆាប់ៗ​​នេះ»។

យ៉ាងណាក៏ដោយចុះ ​​សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃទី ១២ កុម្ភៈនេះ បាន​លើកឡើង​នៅក្នុង​ទំព័រ​ហ្វេសប៊ុក​​ផ្លូវការ​របស់​ខ្លួន​ថា «កម្ពុជាមិនអាច​រំពឹង​លើជំនួយ​បរទេស​តែមួយ​មុខទេ ហើយ​កម្ពុជា ក៏មិនត្រូវ​យក​​ឯករាជ្យភាព និងអធិបតេយ្យភាព​របស់ខ្លួន​ទៅដោះ​ដូរ​ជាថ្នូរ​នឹងអ្វីមួយ​នោះដែរ។ ប៉ុន្តែយើងចង់​ធ្វើជា​មិត្តល្អ​ជាមួយ​បណ្តា​ប្រទេស​ដៃគូនានា ដែលចង់​ឃើញ​កម្ពុជា​កាន់តែ​រីក​ចម្រើន​ទៅមុខ​ពិតប្រាកដ​ដោយគ្មាន​ការជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ជាតិ»៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជា​«សោក​ស្តាយ»​ចំពោះការ​ចាប់​ផ្ដើម​​នីតិ​វិធី​​ដក​ប្រព័ន្ធ​អនុគ្រោះពន្ធ EBA បណ្តោះ​អាសន្ន

ព័ត៌មាន
ប្រទេស​កម្ពុជា​បាន​សម្ដែង​«ការ​សោកស្តាយ»​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​សហភាព​អឺរ៉ុប​ក្នុង​ការ​ចាប់​ផ្តើម​ការ​ស៊ើប​អង្កេត​ជា​ផ្លូវការ​ដក​…

បណ្ឌិត អ៊ិន ចាន់នី ៖ អេស៊ីលីដា កំពុង​ប្រែក្លាយ​ទៅ​រក​ធនាគារ ឌីជីថល​ធំជាងគេ​នៅ​កម្ពុជា

ព័ត៌មាន
ធនាគារអេស៊ីលីដា ដែលជាធនាគារក្នុងស្រុកធំជាងគេមួយនៅកម្ពុជា ធ្លាប់បានប្រកាសថា ខ្លួននឹងលែងពង្រីកប្រតិបត្តិការតាមរយៈការបើកការិយាល័យទៀតហើយ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ