Advertisement
បច្ចេកវិទ្យា​ 5G

បច្ចេកវិទ្យា 5G ទំនើបចុងក្រោយបំផុតរបស់ Huawei ធ្វើឲ្យពិភពលោកកំពុងជ្រួលច្របល់ ជាពិសេស អាមេរិក


ក្រុមហ៊ុន Huawei បានបង្ហាញនូវ បច្ចេកវិទ្យា 5G ទំនើបចុងក្រោយបំផុត របស់ខ្លួន នៅលើទីផ្សារសកលលោក ដែលបានធ្វើឲ្យ ពិភពលោក ជ្រួលច្របល់និងបច្ចេកវិទ្យាថ្មីនេះ ជាពិសេសគឺ អាមេរិក ដោយចោទប្រកាន់លើ ការបំពានសុវត្ថិភាពបច្ចេកវិទ្យា និងបានហាមឃាត់មិនឲ្យនាំចូល បណ្តាញបច្ចេកវិទ្យា 5G របស់ Huawei ចូលអាមេរិកឡើយ។ នេះបើយោងតាមសារព័ត៌មានអន្តរជាតិធំៗជាច្រើន ចេញផ្សាយនៅថ្ងៃនេះ។
បច្ចេកវិទ្យា5G ទំនើបចុងក្រោយបំផុតរបស់ Huawei ធ្វើឲ្យពិភពលោកកំពុងជ្រួលច្របល់ ជាពិសេសអាមេរិក (http://www.ejinsight.com)
ដោយ
Advertisement

ស្ថាបនិក​ក្រុមហ៊ុន Huawei លោក រ៉េន សេងហ្វៃ (Ren Zhengfei) បានលើក​ឡើងថា បើទោះបីជា អាមេរិក កំពុងតែ​ជំរុញ​ឲ្យប្រទេស​ដទៃ ឈប់​ប្រើប្រាស់​បណ្តាញ​បច្ចេកវិទ្យា​របស់ក្រុមហ៊ុន Huawei ក៏ដោយ ក៏គ្មាន​ផ្លូវណា ដែល​អាមេរិក អាចហាម​ឃាត់​ក្រុមហ៊ុន Huawei បាន​ឡើយ ពីព្រោះ ពិភពលោក មិនបោះបង់​ចោល ក្រុមហ៊ុន Huawei ដោយសារតែ​ក្រុមហ៊ុន មាន​បច្ចេកវិទ្យា​ឈានមុខ​គេនោះទេ ហើយបញ្ហា​នេះ នឹងត្រូវបាន​ដោះស្រាយ។

កាលពីសប្តាហ៍មុន លោក ម៉ៃ ផុមផែ (Mike Pompeo) រដ្ឋមន្រ្តី​ការបរទេស​អាមេរិក បានព្រមាន ប្រទេស​ដែលជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក ឲ្យប្រឆាំង​នឹង បច្ចេកវិទ្យា Huawei ដែលជា​លទ្ធផល ប្រទេស​អូស្រ្តាលី ប្រទេស​ញូវ​ហ្សេលែន និងអាមេរិក​ បាន​ប្រកាស​ហាមឃាត់ ក្រុមហ៊ុន Huawei មិនឲ្យ​ផ្គត់ផ្គង់​សម្ភារ សម្រាប់​បច្ចេក​វិទ្យា 5G នៅក្នុង​ប្រទេស​របស់ខ្លួន ខណៈដែរ ប្រទេស​កាណាដា កំពុងតែ​ត្រួតពិនិត្យ​លើ សុវត្ថិភាព​បច្ចេកវិទ្យា​នេះ។

យ៉ាងណាមិញ ចក្រភព​អង់គ្លេស បាននិង​កំពុង​ត្រួតពិនិត្យ​លើបច្ចេកវិទ្យា​នេះ នឹងរង់ចាំ​សេចក្តីសម្រេច ក្នុងខែ​មីនា ឬខែមេសា ខាង​មុខនេះ ថាតើពួកគេ​អាចប្រើប្រាស់​បច្ចេកវិទ្យា​នេះ បានដែរ​ឬទេ?

លោក រ៉េន សេងហ្វៃ បាន​បញ្ជាក់ថា ក្រុមហ៊ុន Huawei នឹង​មិនដក​ការវិនិយោគ​ចេញពី ចក្រភព​អង់គ្លេសនោះទេ ព្រោះលោក ជឿជាក់​លើការសម្រេច​របស់ ចក្រភព​អង់គ្លេស ហើយក្រុមហ៊ុន Huawei មានតែ​ផ្ទេរ​ការវិនិយោគ​ពី អាមេរិក ទៅ​ចក្រភព​អង់គ្លេស​វិញ ព្រោះ អាមេរិក មិនមានភាព​ជឿជាក់​លើ Huawei ទេ។

លោកបញ្ជាក់​យ៉ាងច្បាស់ថា អាមេរិក មិនមែន​តំណាងឲ្យ​ពិភពលោក​ទាំងមូល​នោះទេ​ បើទោះបីជា​អាមេរិក ប្រមូល​គ្នីគ្នាបិទទីផ្សារ​តំបន់ភាគ​ខាងលិច  ក្រុមហ៊ុន​ Huawei នៅតែមាន​ទីផ្សារ​តំបន់ភាគ​ខាងកើត បើបិទ​ទីផ្សារ​ខាងជើង ក៏នៅតែ​មានភាគ​ខាងត្បូង។

សហរដ្ឋ​អាមេរិក សម្តែងការ​មិនពេញ​ចិត្តជា​ខ្លាំង​ចំពោះ​រឿងនេះ ក្រោយពេល​ដែល ក្រុមហ៊ុន Huawei បានប្រកាស​លក់ ស្មាតហ្វូន​របស់ខ្លួន ដែលបំពាក់​ដោយ​បច្ចេកវិទ្យា 5G និងអាច​បត់បែន​បាន ក្នុងតម្លៃ​ប្រមាណ ២.៦០០​ដុល្លារ​អាមេរិក នៅលើ​ទីផ្សារ​ប្រទេស​អេស្ប៉ាញ។

គួរជម្រាបដែរថា ក្រុមហ៊ុន Huawei ដែល​ក្រុមហ៊ុន​ទូរស័ព្ទ​ធំជាងគេ​លំដាប់ទី ២ លើសកលលោក កំពុង​ដំណើរការ​អាជីវកម្ម​របស់ខ្លួន​ នៅក្នុង​ប្រទេស​ចំនួន ១៧០ប្រទេស​ជុំវិញ​សកលលោក ដោយ​ប្រតិបត្តិការ និងការគ្រប់គ្រង​របស់​ក្រុមហ៊ុន គឺស្រប​ទៅតាម​ច្បាប់ និងបទ​បញ្ញត្តិរបស់​ប្រទេស​នីមួយៗ៕

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាម រំពឹងប្រយោជន៍យ៉ាងសន្ធឹក ពីការរៀបចំជំនួបកំពូលរវាង លោក ត្រាំ និង គីម

ព័ត៌មាន
ដូចទៅនឹងការគ្រោងទុក ជំនួបកំពូលជាប្រវត្តិសាស្ត្រលើកទី២ រវាងមេដឹកនាំអាមេរិក លោក ដូណាល់ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន...

ស្ថាប័នជាតិ ២ ប្រមូលចំណូលពន្ធបាន ១ឆ្នាំ ជិត ៥ពាន់លានដុល្លារអាមេរិក

ព័ត៌មាន
ស្ថាប័នប្រមូលចំណូលជូនជាតិកម្ពុជា ពីរ គឺអគ្គនាយកដ្ឋានគយ និង រដ្ឋាករ និង អគ្គនាយកដ្ឋានពន្ធដារ បាននិងកំពុងដើរតួនាទីដ៏សំខាន់ក្នុងការកៀរគ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ