សម្តេច ហ៊ុន សែន​ ដកតំណែង​អភិបាល​ខេត្ត​ព្រះសីហនុ

អភិបាលខេត្ត ព្រះសីហនុលោក យន្ដ មីន នឹងត្រូវបាន​បញ្ចប់តំណែង តាមការស្នើសុំ


នៅទីបំផុត អភិបាលខេត្តព្រះសីហនុ លោក យន្ដ មីន ត្រូវបានសម្តេច ហ៊ុន សែន សម្រេចអនុញ្ញាតបញ្ចប់តំណែងហើយ បន្ទាប់ពី លោក យន្ដ មីនបានស្នើសុំសម្ដេច ហ៊ុន សែនលាលែងតំណែងនេះ ដោយខ្លួន។ ហើយអភិបាលខេត្តព្រះសីហនុថ្មី នឹងត្រូវយកលោក គួច ចំរើន បច្ចុប្បន្ន ជាអភិបាលខេត្តកំពង់ចាម មកជំនួសវិញ។ នេះបើតាមការបញ្ជាក់ពីសម្ដេច ហ៊ុន សែន នៅលើហ្វេសប៊ុកផ្លូវការរបស់សម្ដេច នៅប៉ុន្មាននាទីមុននេះ។
អភិបាលខេត្ត ព្រះសីហនុលោក យន្ដ មីន នឹងត្រូវបញ្ចប់តំណែង តាមការស្នើសុំ
ដោយ

ដោយមាន​បញ្ហា​ឧបទ្ទវហេតុ​ដ៏រន្ធត់​ ការរលំ​អគារ​បាក់សង្កត់មនុស្ស​ស្លាប់​ និងរបួស​រាប់សិប​នាក់​នៅ​ក្នុងក្រុងព្រះសីហនុនេះ មានមតិមហាជន​ជាច្រើន​នៅតាម​បណ្ដាញសង្គម​ហ្វេសប៊ុក ក៏បាន​រិះគន់​ការគ្រប់គ្រង​របស់​លោក យន្ដ មីន​យ៉ាងចាស់ដៃផងដែរ និងស្នើ​ដល់រាជរដ្ឋាភិបាល​ឲ្យ​ដកដំណែង​អភិបាល​ខេត្ត​រូបនេះ។

នៅរសៀល ថ្ងៃទី ២៤នេះ សម្ដេច ហ៊ុន សែន បាន​បញ្ជាក់លើ​ទំព័រ​ហ្វេសបរបស់​ខ្លួនថា លោក យន្ដ មីណ​បាន​ទទួលស្គាល់កំហុស​របស់ខ្លួន​ ដែលបាន​បណ្ដាល​ឲ្យមាន​រឿងឈឺចាប់​នៅក្នុង​ដែន​គ្រប់គ្រង​របស់ខ្លួន ហើយបាន​ស្នើ​សម្ដេច លាលែង​ពីតំណែង​ជាអភិបាលខេត្ត​ព្រះសីហនុ។ 

សម្តេច​បាន​លើកឡើងយ៉ាងដូច្នេះ «ក្នុងពេលបំពេញ​ការងារនៅខេត្តព្រះ​សីហនុ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ​​បាន​​ទទួល​ស្គាល់កំហុស​លើ​ការគ្រប់គ្រង​ក្នុងដែន​សមត្ថកិច្ច​របស់ខ្លួន ដែលបណ្តាលអោយមាន​រឿងឈឺ​ចាប់កើត​ឡើង។ គាត់បាន​ស្នើមកខ្ញុំ​ដើម្បីលាលែង​ចេញពី​អភិបាលខេត្ត​ព្រះសីហនុ។ ខ្ញុំបានយល់ព្រម​អោយគាត់លាលែង​និង បានពិភាក្សា​ជាមួយ សម្តេច ស ខេង យក​ឯកឧត្តម គួច ចំរើន ពីអភិបាល​ខេត្តកំពង់ចាម មកធ្វើជា​អភិបាល​​ខេត្តព្រះសីហនុ​វិញ។»

 ទោះយ៉ាងណា សម្តេច បញ្ជាក់ថា លោក យន្ដ មីន​នៅតែបន្ត​យុទ្ធនាការ​រុករក និងសង្គ្រោះ​ជន​រងគ្រោះ​តទៅទៀត រហូតដល់​ចប់កិច្ចការ​ និងអភិបាល​ខេត្ត​ថ្មី​ចូល​កាន់តំណែង។ 

បើតាម​ការ បញ្ជាក់ ពីសម្ដេច ហ៊ុន សែន មិនមែន​តែមាន​ការបញ្ចប់​តំណែង​អភិបាលខេត្ត​ព្រះសីហនុ នោះទេ សម្តេច​ក៏បាន​សម្រេច​​ចិត្តដក ឯកឧត្តម ញឹម វណ្ណដា ចេញ​ពីតំណែង​ជាទេសរដ្ឋមន្ត្រី និងជា​អនុប្រធានទី១នៃគណៈកម្មា​ធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ​ដោយមូលហេតុ​ខ្វះការ​ទទួល​ខុសត្រូវ និងភូតភរ៕

None



អត្ថបទបន្ទាប់


ចំនួនអ្នកស្លាប់ដោយសារអគារបាក់សង្កត់ កើនឡើង ដល់ ២៥ នាក់ ក្នុងនោះ អ្នកមកពីខេត្តកំពតមានច្រើនជាងគេ

គិតមកទល់នឹងព្រឹកម៉ោង ១១ ថ្ងៃ២៤នេះ ចំនួនអ្នកស្លាប់ ដោយសារតែឧបទ្ទវហេតុបាក់អគារនៅខេត្ដព្រះសីហនុ បានកើនឡើងដល់ចំនួន ២៥នាក់ ហើយ និងអ្នក​រប…

ក្រសួង​ពាណិជ្ជកម្ម​​ថា គ្មាន​ក្រុមហ៊ុន​ចិន​ណា​ប្រើ​ទឹក​ដី​កម្ពុជា​គេច​ពន្ធ​ទៅ​អាមេរិក​នោះ​ទេ

ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បាន​បដិសេធ​ការ​លើក​ឡើង​របស់​មន្រ្តី​នាំពាក្យ​ស្ថានទូត​អាមេរិក ដែល​បាន​អះអាង​ថា ក្រសួង​សន្តិសុខ​ជាតិ​អាមេរិក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ