ឧស្សាហកម្ម​រថយន្ដ

Hyundai Motor ពិចារណាលក់រោងចក្ររបស់ខ្លួននៅចិន


ក្រុមហ៊ុនយក្ស Hyundai Motor ត្រូវបានសារព័ត៌មានកូរ៉េ Yonhap រាយការណ៍ថ្មីៗថា កំពុងជជែកជាមួយនឹងរដ្ឋាភិបាលចិនដើម្បីលក់រោងចក្ររបស់ខ្លួនមួយកន្លែងនៅក្នុងទីក្រុងប៉េងកាំង។ រោងចក្រនេះ ត្រូវបានគេដឹងថា គឺជារោងចក្រទី១ ដែលក្រុមហ៊ុនរបស់កូរ៉េខាងត្បូងមួយនេះ បានសាងសង់ឡើងនៅក្នុងទីក្រុងប៉េកាំង ខណៈដែលបច្ចុប្បន្នក្រោមការចាប់ដៃគូជាមួយនឹងក្រុមហ៊ុនចិន ប៊ីអេអាយស៊ី ម៉ូទ័រ ខប (BAIC Motor Corp), Hyundai មានរោងចក្រ៣កន្លែងនៅក្នុងក្រុងប៉េកាំង។
Hyundai Motor ពិចារណាលក់រោងចក្ររបស់ខ្លួននៅចិន (រូបភាព៖straitstimes.com.sg)
ដោយ

តាមការរាយការណ៍ពី​សារព័ត៌មានចិន កាលពីពេលថ្មីៗនេះដែរ ក៏បាន​ឲ្យដឹងដែរថា ក្រុមហ៊ុន​ផលិត​យានយន្ដ​អគ្គិសនីចិន​​ឈ្មោះថា Li Auto កំពុង​តែចាប់អារម្មណ៍​ក្នុងការ​ទិញយក​រោងចក្ររបស់​ Hyundai នៅក្រុងប៉េកាំងនេះ។

កាលពីខែមេសា​ក្រុមហ៊ុន Hyundai Motor Group ធ្លាប់បាន​បង្ហាញពី​មហិច្ឆតា​របស់ខ្លួន​​នឹងបង្កើត​នូវយានយន្ដ​អគ្គិសនីថ្មីៗ​​នៅក្នុង​ប្រទេសចិន​ជារៀងរាល់ឆ្នាំ ចាប់ពីឆ្ន២០២២តទៅ ដើម្បីពង្រីកពីវិសាលភាពរបស់ខ្លួន​ក្នុងនាមជា​ក្រុមហ៊ុន​ផលិតរថយន្ដធំបំផុតក្នុងពិភពលោក។ ប៉ុន្ដែ ស្រាប់តែពេលនេះ បែរជាលេចចេញព័ត៌មានការលក់​រោងចក្រ​របស់ខ្លួនទៅវិញ។

ទាក់ទិននឹងបញ្ហានេះ ក្រុមហ៊ុន Hyundai មិនបាន​បញ្ជាក់លម្អិត​ពីបញ្ហានេះនោះទេ ទៅកាន់​សារព័ត៌មាននោះទេ។

សូមបញ្ជាក់ថា ក្រុមហ៊ុន Hyundai Motor នៅត្រីមាសទី១ឆ្នាំ២០២១នេះ មានការរាយការណ៍​ប្រាក់ចំណូល​កើនឡើង​ជាង​៨% ដែលមាន​ទឹកប្រាក់សរុប​ជាង២៤ពាន់លាន​ដុល្លារ ខណៈដែល​ប្រាក់ចំណេញ​វិញ​មានការកើនឡើង​ជាង​៩០% ប្រមាណ១ពាន់​៥រយលាន​ដុល្លារអាមេរិក។

តម្រូវការ​រថយន្ដថ្មីមានការកើនឡើងគួរឲ្យកត់សម្គាល់​នៅដើម​​ឆ្នាំនេះ  ក្នុងនោះទីផ្សារលក់រថយន្ដ​សកល​របស់​ Hyundai កើនឡើង​១១% នៅក្នុង​ត្រីមាសទី១ឆ្នាំនេះ ដោយមានការនាំចេញទៅចិនហក់ឡើង​ដល់ទៅ ៤៨% ទីផ្សារឥណ្ឌា​កើន​៤៤% និងទីផ្សារ​កូរ៉េខាងត្បូងវិញ​កើន១៧%។ ប៉ុន្ដែ​ សម្រាប់​ការនាំចេញទៅទីផ្សារ​អាមេរិក និង​រុស្ស៊ីវិញ​មានការធ្លាក់ចុះគួរឲ្យកត់សម្គាល់។ 

ឧស្សាហកម្ម​ផលិត​រថយន្ដ​ពិភពលោក​នាពេលបច្ចុប្បន្ននេះ ត្រូវបានគេមើលឃើញថា ហាក់កំពុងមានការ​ប្រឈមខ្លាំង​នៅមួយរយៈចុងក្រោយនេះ ទាក់ទង​នឹង​បញ្ហា​កង្វះខាត​បន្ទះឈីប​សម្រាប់​ការការផលិត ហើយ​ក្នុងនោះ ក្រុមហ៊ុន​ផលិត​រថយន្ដ​យក្សៗដូចជា តូយ៉ូតា រួមទាំង Hyundaiផង ក៏ប្រឈមនឹងបញ្ហានេះដូចគ្នា។ លើសពីនេះទៀត សូម្បីតែក្រុមហ៊ុន​អាមេរិក ផលិតរថយន្ដអគ្គិសនី Tesla ក៏កំពុងប្រឈមបញ្ហានេះដូចគ្នាដែរ។ ជាក់ស្ដែង ថ្មីៗនេះ ក្រុមហ៊ុន​ Tesla ក៏បាន​ប្រកាស​ស្វែងរកទិញបន្ទះឈីប និងសុខចិត្ត​បង់លុយ​ឲ្យក្រុមហ៊ុន​ផលិត​បន្ទះឈីបនេះមុនផងដែរ ឲ្យតែបាន​ផលិតផលនោះ មកប្រើប្រាស់​សម្រាប់​ការផលិតរថយន្ដរបស់ខ្លួន ខណៈបច្ចុប្បន្ន​កំពុង​ខ្វះខាតខ្លាំង។

None



អត្ថបទបន្ទាប់


មហាសេដ្ឋីម្ចាស់ក្រុមហ៊ុន Foxconn មានផែនការធ្វើសប្បុរសធម៌ នាំចូលវ៉ាក់សាំង ៥លានដូសសម្រាប់ពលរដ្ឋតៃវ៉ាន់

មហាសេដ្ឋីប្រាក់ពាន់លានដុល្លារ លោក Tery Gou ជាម្ចាស់ក្រុមហ៊ុន Foxconn ដែលជាអ្នកផលិត ផ្គត់ផ្គង់ផលិតផលសម្រាប់ក្រុមហ៊ុន Appleនោះ បានប្រកាសព…

Smart Axiata សហការជាមួយ ADA បង្កើត​នូវ​វិធីសាស្រ្ត​ធ្វើ​ទីផ្សារ​ថ្មី​លើ​ផ្លាតហ្វម REACH MEDIA និង​កម្មវិធី​ស្ដាប់​តន្រ្តី PLENG

ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា និង ADA (Analytics, Data, Advertising) ដែលជាក្រុមហ៊ុនផ្ដល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ