រថយន្តម៉ាក Apple

Apple នឹងសហការជាមួយ Hyundai ដើម្បីផលិតរថយន្តម៉ាក Apple


បន្ទាប់ពីការសិក្សាស្រាវជ្រាវអស់ជាច្រើនឆ្នាំ ក្រុមហ៊ុនយក្សអាមេរិក Apple នឹងឈានដល់ការចុះកិច្ចព្រមព្រៀងសហការជាមួយក្រុមហ៊ុនផលិតរថយន្ត Hyundai-Kia ដើម្បីផលិតរថយន្តអគ្គិសនីម៉ាក Apple។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC ។
ឡានម៉ាក Apple នឹងលេចមុខក្នុងពេលឆាប់ៗនេះ
ដោយ

CNBC បានបន្តចុះផ្សាយថា មកដល់ពេលនេះ ទោះបីជាមិនទាន់មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងណាមួយជាផ្លូវការក៏ដោយ តែ Apple មានគម្រោងនឹងផ្តើមដំណើរការផលិតរថយន្តរបស់ខ្លួននៅរោងចក្ររបស់ Hyundai ក្នុងរដ្ឋ Georgia សហរដ្ឋអាមេរិកចាប់ពីឆ្នាំ ២០២៤តទៅ។ 

លើសពីនេះ ក្រៅពីសហការជាមួយ Hyundai ក្រុមហ៊ុនAppleក៏គ្រោងនឹងសហការជាមួយក្រុមហ៊ុនដទៃទៀតដែរ ដើម្បីឈានជើងចូលទីផ្សារផលិតរថយន្ត ឲ្យកាន់តែខ្លាំងក្លាថែមទៀត ជាពិសេសដើម្បីប្រកួតប្រជែងជាមួយរថយន្តអគ្គិសនី Tesla របស់មហាសេដ្ឋី Elon Musk។

ជាមួយគ្នានេះដែរ ក្រោយទទួលបានដំណឹងនេះ លោក Elon Musk បានប្រាប់អ្នកសារព័ត៌មានថា កន្លងមកលោកក៏ធ្លាប់បានទាក់ទងទៅលោក Tim Cook ដែលជា CEO របស់ Apple ដើម្បីពិភាក្សាលើកិច្ចសហការបង្កើតរថយន្ត Tesla ប្រើប្រាស់ Software របស់ Apple ដែរប៉ុន្តែសំណើរនេះ ត្រូវបានលោក Tim Cook បដិសេដ។ 

សូមបញ្ជាក់ថា គ្រាន់តែដំណឹងនេះត្រូវបានផ្សាយចេញទៅភ្លាម ភាគហ៊ុនរបស់ Apple បានហក់ឡើង២%ភ្លាមៗលើផ្សារហ៊ុនអាមេរិក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មានសាលារៀន៦០ទៀត នៅខេត្តចំនួន៦ មិនទាន់បើកទ្វារឲ្យសិស្សចូលរៀននៅឡើយទេ

ព័ត៌មាន
សាលារៀនប្រមាណ៦០ នៅតាមខេត្តមួយចំនួន មិនទាន់បើកដំណើរការឲ្យសិស្សចូលរៀនវិញនៅឡើយទេ តាំងពីការផ្អាកដោយសារតែបញ្ហាកូវីដ-១៩ មក។ ការមិនទាន់បើ…

អ្នកនយោបាយគាំទ្រលទ្ធិប្រជាធិបតេយ្យនៅហុងកុង នាំគ្នាលក់ផ្ទះ កាន់តែច្រើន

ព័ត៌មាន
ក្រោយពី អង់គ្លេសបានអនុញ្ញាតឲ្យប្រជាជនទីក្រុងហុងកុងអាចស្នើសុំសញ្ជាតិអង់គ្លេស និងអាចទៅរស់នៅអង់គ្លេសបាននោះ គេសង្កេតឃើញថា មានអ្នកនយោបាយការពា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ