វ៉ាក់សាំងកូវីដ-១៩

មហាសេដ្ឋីម្ចាស់ក្រុមហ៊ុន Foxconn មានផែនការធ្វើសប្បុរសធម៌ នាំចូលវ៉ាក់សាំង ៥លានដូសសម្រាប់ពលរដ្ឋតៃវ៉ាន់


មហាសេដ្ឋីប្រាក់ពាន់លានដុល្លារ លោក Tery Gou ជាម្ចាស់ក្រុមហ៊ុន Foxconn ដែលជាអ្នកផលិត ផ្គត់ផ្គង់ផលិតផលសម្រាប់ក្រុមហ៊ុន Appleនោះ បានប្រកាសពីផែនការធ្វើសប្បុរសធម៌របស់ខ្លួន ដោយនឹងដាក់ស្នើនាំចូលវ៉ាក់សាំងផលិតដោយក្រុមហ៊ុនអាល្លឺម៉ង់ BioNTech ចំនួន ៥លានដូស ដើម្បីចាក់ជូនពលរដ្ឋនៅក្នុងកោះតៃវ៉ាន់។ នេះបើយោងតាមការរាយការណ៍ដោយភ្នាក់ងារព័ត៌មាន Reuters។
មហាសេដ្ឋីម្ចាស់ក្រុមហ៊ុន Foxconn មានផែនការធ្វើសប្បុរសធម៌ នាំចូលវ៉ាក់សាំង ៥លានដូសសម្រាប់ពលរដ្ឋតៃវ៉ាន់ (រូបភាព៖caixin.com)
ដោយ

បន្ទាប់ពី​មានការគ្រប់គ្រងកូវីដ១៩​បានអស់រយៈពេលជាច្រើនខែមក ឥឡូវនេះ កោះតៃវ៉ាន់​កំពុង​ផ្ទុះការរាលដាល​កាន់តែខ្លាំង​ដែលជាករណីឆ្លងចូលក្នុងសហគម​ន៍​ទ្រង់ទ្រាយធំ​តែម្ដង នៅចំពេលដែល កោះតៃវ៉ាន់នេះ មានប្រជាជន​ដែលបាន​ចាក់វ៉ាក់សាំងរួច​តែ​ប្រហែល​១%ប៉ុណ្ណោះ នៃចំនួន​ប្រជាជនសរុប។ យ៉ាងណាក៏ដោយ កោះតៃវ៉ាន់ក៏មានការកម្ម៉ង់​ទិញវ៉ាក់សាំង​​៣០លានដូស ពីក្រុមហ៊ុន​អង់គ្លេស AstraZeneca, Moderna និងក្រុមហ៊ុន​ក្នុងស្រុក​ចំនួន​២ផ្សេងទៀតផងដែរ។​ 

តាមប្រភពពី Reuters បានឲ្យដឹងទៀតថា កោះតៃវ៉ាន់​​​ក៏បាន​ស្ដីបន្ទោស​ចំពោះទីក្រុងប៉េកាំង ដែល​​មិនបា​នយល់ព្រម​ឲ្យមានកិច្ចព្រមព្រៀង​ទិញ​វ៉ាក់សាំង BioNTech ពីក្រុមហ៊ុនអាល្លឺម៉ង់នៅក្នុងឆ្នាំនេះ។ ដោយសារតែ​ប្រឈមមុខ​​នឹង​​សម្ពាធ​​ពីបក្សប្រឆាំង កោះតៃវ៉ាន់​បាន​និយាយថា​ ខ្លួននឹង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ក្នុងស្រុក​អាចដាក់ពាក្យស្នើសុំ ​ដើម្បីនាំចូលវ៉ាក់សាំង​កូវីដ-១៩ សម្រាប់​ចាក់ជូន​ប្រជាជន​ផងដែរ។

លោក Terry Gou ម្ចាស់​ក្រុមហ៊ុន Foxconn បាននិយាយ​នៅក្នុង​សេចក្ដីថ្លែងការ​ណ៍​ថា ផែនការមូលនិធិ​​របស់លោក​​នឹង​ដាក់ស្នើ​សុំ​នាំចូលវ៉ាក់សាំង​កូវីដ-១៩ BioNTech ពីអាល្លឺម៉ង់ ៥លានដូស​ សម្រាប់​តៃវ៉ាន់ក្នុងពេលខាងមុខនេះ ហើយការ​នាំចូលវ៉ាក់សាំងនេះ គឺមិនមានការឆ្លង​កាត់ឈ្មួញកណ្ដាលនោះទេ។ បើតាម​លោក Gou គម្រោងនេះ កំពុង​ដំណើរការ​ហើយ។

អាជ្ញាធរកោះតៃវ៉ាន់ ស្វាយគមន៍​ចំពោះ​​​សប្បុរសធម៌ ដែល​​ចូលរួម​ក្នុងការ​ទិញវ៉ាក់សាំងសម្រាប់ប្រជាជន ប៉ុន្ដែ វាអាស្រ័យលើ​រដ្ឋាភិបាលកណ្ដាលត្រូវ​​ចុះហត្ថលេខា​លើ​កិច្ចសន្យា និង​ការចែកចាយវ៉ាក់សាំងទាំងនោះ។​

សូមបញ្ជាក់ថា តៃវ៉ាន់គិតត្រឹម​ថ្ងៃអាទិត្យ​ចុងសប្ដាហ៍មុននេះ មាន​អ្នកឆ្លងសរុប​កើនដល់​ជាង ​៧ពាន់រយនាក់ហើយ និងមានអ្នកស្លាប់​ចំនួន​៩៩នាក់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមស្រូបទាញបានការវិនិយោគផ្ទាល់ពីបរទេស ១៤ពាន់លានដុល្លារ ត្រឹម៥ខែឆ្នាំ២០២១

ព័ត៌មាន
តួលេខដែលបង្ហាញដោយក្រសួងផែនការ និង វិនិយោគវៀណាម បានបង្ហាញថា នៅ៥ខែដំបូងនៅឆ្នាំ២០២១នេះ វៀតណាមបានស្រួបទាញការវិនិយោគផ្ទាល់ពីក្រៅប្រទេស១៤ព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ