ក្រុមហ៊ុនរថយន្ត Hyundai Motor

សហជីពក្រុមហ៊ុនផលិតរថយន្ត Hyundai Motor បោះឆ្នោតគាំទ្រដើម្បីធ្វើកូដកម្ម ក្រោយការជជែកគ្នាជាប់គាំង

ក្រុមកម្មករនៃសហជីពក្រុមហ៊ុនផលិតរថយន្ត Hyundai Motor នៅប្រទេសកូរ៉េខាងត្បូងបានបោះឆ្នោតគាំទ្រពីលទ្ធភាព ដែលអាចឈាដល់ការធ្វើកូដកម្មជាលើកដំបូងមិនធ្លាប់មានក្នុងរយៈពេល ៤ ឆ្នាំកន្លងមកនេះ ជុំវិញការទាមទារដំឡើងប្រាក់ឈ្នួល ហើយខឹងសម្បារថា អ្នកគ្រប់គ្រងក្រុមហ៊ុននេះ កំពុងផ្តល់អាទិភាពតែលើការវិនិយោគក្រៅប្រទេសដោយមិនគិតគូរពីពួកគេ ដែលជាកម្មករនិយោជិតនៅក្នុងស្រុកនោះឡើយ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
សហជីពក្រុមហ៊ុនផលិតរថយន្ត Hyundai Motor ធ្វើកូដកម្ម
ដោយ

សហជីពនៃក្រុមហ៊ុនផលិតរថយន្ដ Hyundai Motor គឺជាសហជីពដ៏ធំបំផុតមួយនៅក្នុងប្រទេសកូរ៉េខាងត្បូង មានសមាជិកជាង៤ម៉ឺន៦ពាន់នាក់។ សហជីពនេះ បាននិយាយកាលពីសប្ដាហ៍មុននេះថា សមាជិករបស់សហជីពជាង ៨១% បានបោះឆ្នោតយល់ព្រមឱ្យធ្វើសកម្មភាពកូដកម្ម ប្រសិនបើក្រុមហ៊ុនផលិតរថយន្ត Hyundai Motor មិនព្រមទទួលយកការទាមទាររបស់ពួកគេ។

ប្រសិនបើសហជីពធ្វើកូដកម្មមែននោះ ឧស្សាហកម្មផ្សេងទៀតអាចនឹងធ្វើតាមផងដែរ ហើយវាអាចគំរាមកំហែង ក៏ដូចជាការពន្យឺតសេដ្ឋកិច្ច ដែលពឹងផ្អែកលើការផលិតរបស់ប្រទេសកូរ៉េខាងត្បូង ក្រោយពីខែមុននេះ សេដ្ឋកិច្ចរបស់ប្រទេសនេះ ក៏បានបង្ហាញពីកំណើននាំចេញក្នុងល្បឿនមួយយឺតបំផុតមិនធ្លាប់មានក្នុងរយៈពេលជាង ១ ឆ្នាំកន្លះមក។

សហជីពនេះក៏កំពុងទាមទារឱ្យក្រុមហ៊ុន Hyundai វិនិយោគនៅក្នុងប្រទេស ដើម្បីគាំទ្រដល់អាជីវកម្មថ្មីៗរួមទាំងការបង្កើតឡើងនូវប្រព័ន្ធដឹកជញ្ជូនចល័តតាមផ្លូវអាកាសក្នុងទីក្រុង (urban air mobility) យានជំនិះគ្មានអ្នកបើក ( purpose-built vehicles) និងគ្រឿងបន្លាស់រថយន្តទាក់ទងនឹងរថយន្តអគ្គិសនីជាដើម។

សមាជិកសហជីពម្នាក់នៅក្រុមហ៊ុន Hyundai Motor បានប្រាប់អ្នកសារព័ត៌មានក្នុងលក្ខខណ្ឌអនាមិកថា អតិផរណាបាននិងកំពុងកើនឡើង សូម្បីតែក្រោយពីពួកគេសម្រេចបានតាមការទាមទាររបស់ពួកគេក៏ដោយ ដូច្នេះពួកគេជាច្រើនគិតថា ប្រាក់ឈ្នួលរបស់ពួកគេត្រូវបន្តឡើងតាមអតិផរណា ដែលកំពុងតែកើនឡើងនេះ។

ការចរចារវាងសហជីពនិងថ្នាក់ដឹកនាំក្រុមហ៊ុន Hyundai ដែលបានចាប់ផ្ដើមកាលពីខែឧសភានោះបានជាប់គាំងកាលពីខែមុន។ ការទាមទាររបស់សហជីពនេះ បានកើតឡើងបន្ទាប់ពីក្រុមហ៊ុន Hyundai Motor Group ជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Hyundai Motor និងក្រុមហ៊ុនKia នោះបានប្រកាសផែនការវិនិយោគជាង ១០ ពាន់លានដុល្លារនៅក្នុងសហរដ្ឋអាមេរិកនៅឆ្នាំ២០២៥ក្នុងនោះទឹកប្រាក់ ៥.៥ ពាន់លានដុល្លារគឺសម្រាប់វិនិយោគលើក្រុមហ៊ុនអគ្គិសនី (EV) និងគ្រឿងអាគុយនៅរដ្ឋចចជា (Georgia)។

ក្រុមហ៊ុនផលិតរថយន្តនេះបាននិយាយកាលពីខែឧសភាថា ខ្លួនក៏នឹងវិនិយោគ ២១ ពាន់ពាន់លានវ៉ុនប្រហែល ១៦ ពាន់លានដុល្លាររហូតដល់ឆ្នាំ២០៣០ ដើម្បីពង្រីកអាជីវកម្មផលិតកម្មរថយន្តអគ្គិសនីរបស់ខ្លួននៅក្នុងប្រទេសកូរ៉េខាងត្បូង។ ហើយកាលពីខែមីនា ក្រុមហ៊ុន Hyundai Motor បាននិយាយថា ខ្លួនមានគោលដៅដណ្ដើមបានចំណែកទីផ្សារ ៧% នៅក្នុងទីផ្សាររថយន្ត EV ក្នុងពិភពលោកនៅឆ្នាំ២០៣០ ក្នុងគោលដៅលក់ប្រចាំឆ្នាំឱ្យបានចំនួនជិត២លានគ្រឿង។

ក្រុមអ្នកវិភាគនិយាយថា នៅពេលមេដឹកនាំថ្មីរបស់សហជីពនេះប្រកាន់ជំហរចរចាម៉ឺងម៉ាត់នោះ ឱកាសនៃក្រុមហ៊ុន Hyundai ក្នុងការប្រឈមមុខនឹងការធ្វើកូដកម្មផ្នែកខ្លះនៅឆ្នាំនេះទំនងជាអាចមានច្រើនជាងឆ្នាំមុនបង្កហានិភ័យដល់កំណើនប្រាក់ចំណូលរបស់ក្រុមហ៊ុននេះខណៈដែលកង្វះខាតបន្ទះសៀគ្វីដែលប្រើក្នុងរថយន្តត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះក្នុងប៉ុន្មានខែខាងមុខទៀតនេះ៕

អត្ថបទ៖ សុខ ជា

None

អត្ថបទបន្ទាប់

រុស្ស៊ីចោទអ៊ុយក្រែនថា បានបាញ់មីស៊ីលចូលទឹកដីខ្លួនធ្វើឱ្យមនុស្សស្លាប់ និងរបួសតែអ៊ុយក្រែនថាជាឧបទ្ទវហេតុ

អាជ្ញាធរតំបន់របស់រុស្ស៊ីបាននិយាយកាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់មនុស្ស៣នាក់ត្រូវបានស្លាប់ និងផ្ទះរាប់សិបខ្នងបានរងការខូចខាតនៅក្នុងទីក្រុង …

ប្រមុខការទូតចិនទស្សនកិច្ចតំបន់អាស៊ីគ្នេយ៍ ដើម្បីខំពង្រឹងជំហរបស់ទីក្រុងប៉េកាំងក្នុងតំបន់ ប្រជែងនឹងទីក្រុងវ៉ាស៊ិនតោន

រដ្ឋមន្ត្រីការបរទេស និងជាទីប្រឹក្សារដ្ឋចិន លោក Wang Yi បានចាប់ផ្តើមដំណើរទស្សនកិច្ចមកកាន់ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៥ ចាប់ពីថ្ងៃទី ៣ រហូតដល់…
More

Related Stories

ផ្សេងទៀត

ច្រើនទៀត

ពេញនិយមបំផុត

ច្រើនទៀត

ថ្មីៗ