កូរ៉េខាងត្បូង

ក្រុមអ្នកបើកបរឡានដឹកទំនិញនៅកូរ៉េខាងត្បូងបានត្រឡប់ចូលធ្វើការវិញហើយ ក្រោយពីធ្វើកូដកម្មជាង១សប្ដាហ៍


ក្រោយពីបានធ្វើកូដកម្មតវ៉ាអស់រយៈពេលជាង១សប្ដាហ៍ នៅទីបំផុត ក្រុមសហជីពបើករថយន្តដឹកទំនិញនៅប្រទេសកូរ៉េខាងត្បូងបានត្រឡប់ទៅធ្វើការងារវិញហើយនៅថ្ងៃទី ១៥មិថុនានេះ បន្ទាប់ពីសហជីព និងក្រសួងដឹកជញ្ជូនបានឈានដល់កិច្ចព្រមព្រៀងមួយកាលពីយប់ថ្ងៃទី ១៤មិថុនា ដោយបានបញ្ចប់ការធ្វើកូដកម្មទូទាំងប្រទេសនេះដែលបានប៉ះពាល់សកម្មភាពកំពង់ផែ និងមជ្ឈមណ្ឌលឧស្សាហកម្មជាច្រើនរបស់កូរ៉េខាងត្បូង។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើននៅថ្ងៃនេះ។
ក្រុមសហជីពបើករថយន្តដឹកទំនិញនៅប្រទេសកូរ៉េខាងត្បូងបានត្រឡប់ទៅធ្វើការងារវិញហើយនៅថ្ងៃទី ១៥មិថុនានេះ បន្ទាប់ពីសហជីព និងក្រសួងដឹកជញ្ជូនបានឈានដល់កិច្ចព្រមព្រៀងមួយកាលពីយប់ថ្ងៃទី ១៤មិថុនា
ដោយ

នៅទីបំផុតក្រសួងដឹកជញ្ជូន និងសហជីពអ្នកបើករថយន្តដឹកជញ្ជូនទំនិញបានព្រមព្រៀងគ្នាកាលពីយប់ថ្ងៃទី ១៤មិថុនា ដើម្បីពង្រីកអត្រាដឹកទំនិញអប្បបរមារបស់ក្រុមអ្នកដឹកទំនិញ និងបន្តពិភាក្សាពីការពង្រីកការធានានៃប្រាក់ឈ្នួលអប្បបរមា សម្រាប់ការដឹកជញ្ជូនទំនិញបន្ថែមទៀត ហើយក្រសួងដឹកជញ្ជូនក៏នឹងពិនិត្យមើលការពង្រីកការឧបត្ថម្ភធនលើតម្លៃប្រេងឥន្ធនៈផងដែរ ដើម្បីធ្វើឲ្យតម្លៃប្រេងថយចុះទាបជាងមុន។

ភាគហ៊ុននៅក្នុងឧស្សាហកម្មដែលរងផលប៉ះពាល់មួយចំនួនចាប់ផ្ដើមកើនឡើងជាថ្មីនៅក្នុងការជួញដូរដំបូងនៅថ្ងៃទី ១៥មិថុនា បន្ទាប់ពីកូដកម្មរយៈពេល ៨ ថ្ងៃមកនេះ បានពន្យារពេលការដឹកជញ្ជូនទំនិញ ដោយបានធ្វើឱ្យប្រទេសកូរ៉េខាងត្បូងខាតបង់ថវិកាជាង ១ពាន់២រយលានដុល្លារ ។

លោក ប៉ាក់ ជុងហួន (Park Jung-hoon) មន្ត្រីសហជីពប្រចាំកំពង់ផែ Busan បាននិយាយថា ទីបំផុតកូដកម្មរបស់ពួកគេត្រូវបានលុបចោល និងត្រឡប់ទៅធ្វើការងារវិញនៅពេលការទាមទាររបស់ពួកគេត្រូវបានអនុម័តនៅក្នុងសភា ហើយលោក ជុងហួន បានបញ្ជាក់ថា ប្រសិនបើក្រសួងដឹកជញ្ជូនមិនបានអនុវត្តតាមកិច្ចព្រមព្រៀងនេះទេ ពួកគេនឹងធ្វើកូដកម្មជាថ្មីទៀត។

កូដកម្មនេះ គឺជាការសាកល្បងជាលើកដំបូងសម្រាប់រដ្ឋាភិបាលថ្មីរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol ហើយវាក៏បានប៉ះពាល់កាន់តែខ្លាំងឡើងដល់ខ្សែចង្វាក់ផ្គត់ផ្គង់ពិភពលោកដែលកំពុងជួបការលំបាកស្រាប់ទៅហើយនោះ ដោយសារតែវិធានការទប់ស្កាត់ជំងឺកូវីដ១៩របស់ប្រទេសចិន និងការលុកលុយរបស់រុស្ស៊ីទៅលើអ៊ុយក្រែនផងដែរ។

លោក វូ សាង ហូ (Woo Sang-ho) មេដឹកនាំបណ្ដោះអាសន្ននៃគណបក្សប្រជាធិបតេយ្យសេរីដែលជាបក្សប្រឆាំងមានសំឡេងភាគច្រើននៅក្នុងសភាកូរ៉េខាងត្បូងនោះ បានស្វាគមន៍ចំពោះកិច្ចព្រមព្រៀងនេះ ប៉ុន្តែលោកបាននិយាយថា បញ្ហានៃការធានាអត្រាការដឹកទំនិញតម្រូវឱ្យមានច្បាប់ ហើយបានអំពាវនាវឱ្យមាន "ការកែលម្អជាមូលដ្ឋាន" ដើម្បីដោះស្រាយលក្ខខណ្ឌដែលក្រុមអ្នកដឹកទំនិញកំពុងតែប្រឈមមុខក្នុងពេលបច្ចុប្បន្ននេះ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រុស្ស៊ីដាក់ឱសានវាទឱ្យទ័ពអ៊ុយក្រែនទម្លាក់អាវុធចុះនៅសមរភូមិភាគភាគខាងកើត

ព័ត៌មាន
ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃឌិន បាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា ឃ្លាំងបណ្តោះអាសន្ននឹងសាងសង់នៅតាមបណ្តោយព្រំដែនជាមួយអ៊ុយក្រែនក្នុងគ…

EU ចង់ពឹងអ៊ីស្រាអែលឲ្យជួយ ដើម្បីកាត់បន្ថយការពឹងផ្អែកទាំងស្រុងលើការនាំចូលថាមពលពីរុស្ស៊ី

ព័ត៌មាន
ពេលនេះសហភាពអឺរ៉ុបកំពុងតែសំឡឹងឃើញប្រទេសអ៊ីស្រាអែល ដើម្បីជួយប្លុកនេះ ក្នុងការកាត់បន្ថយការពឹងផ្អែកទាំងស្រុង លើការនាំចូលថាមពលពីរុស្ស៊ី ក្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ