អត្ថបទក្រុមហ៊ុន

ប្រេងរំអិលស្តង់ដារពិភពលោក Hyundai XTeer នាំផលចំណេញបន្ថែមដល់ដៃគូរដឹកជញ្ជូន Foodpanda


ថ្មីៗនេះក្រុមហ៊ុនយក្សហ៊ីយុនដាយអ៊ិចស្សធា Hyundai XTeer និង ក្រុមហ៊ុន Foodpanda បានសហការជាមួយគ្នាបង្កើតជាកម្មវិធីស្តីពីការថែទាំម៉ាស៊ីនម៉ូតូដោយប្រើប្រាស់ប្រេងមានគុណភាពក្នុងគោលបំណងកាត់បន្ថយចំណាយប្រចាំថ្ងៃរបស់ដៃគូរដឹកជញ្ជូនរបស់ក្រុមហ៊ុន Foodpanda ។ តាមរយៈកិច្ចសហការនេះ ដៃគូរទាំងពីរជឿជាក់ថា នឹងពង្រីកវិសាលភាពសេវាកម្មក្រុមហ៊ុនឲ្យមានភាពរីកចម្រីនប្រកបដោយចីរភាព។
1
ដោយ

ប្រេងម៉ាស៊ីន ហ៊ីយុនដានអិចស្សធា Hyundai XTeer ជាផលិតផលរបស់ Hyundai Oilbank ដែលត្រូវបាន​បង្កើតឡើងក្នុងឆ្នាំ១៩៦៤ នៅសាធារណរដ្ឋកូរ៉េដែលជាក្រុមហ៊ុនផ្គត់ផ្គង់ផ្នែកឧស្សាហកម្មធុនធ្ងន់ និងធុនស្រាលដ៏ធំមួយ​របស់ពិភពលោក។ រោងចក្រ Hyundai Oilbank គ្របដណ្តប់លើផ្ទៃដី ៣,៣ លានម៉ែត្រការ៉េ នៅក្នុងទីក្រុង ដេសាន់ Daesan និង មានសមត្ថភាពផលិតប្រេងចំនួន ១ លានតោន ក្នុងមួយឆ្នាំ ។ ក្រុមហ៊ុនដ៏ធំមួយនេះ មានវត្តមាននៅជាង ៤០ ប្រទេស ទូទាំងពិភពលោក ។ លើសពីនេះទៅទៀត គ្រប់ផលិតផលរបស់ Hyundai Oilbank មានការទទួលស្គាល់ស្តង់ដាអន្តរជាតិពីស្ថាប័នល្បីៗដូចជា API (American Petroleum Institute) របស់វិទ្យាស្ថានកំណត់ស្តង់ដា​ប្រេង​សហរដ្ឋអាមេរិច ACEA (European Automobile Manufacturers Association) របស់សហគមន៍អឺរ៉ុប JASO (Japanese Automotive Standards Organization) របស់ប្រទេសជប៉ុន និង ILSAC (International Lubricant Specification Advisory Committee) របស់ស្ថាប័នវាយតម្លៃស្តង់ដារប្រេងអន្តរជាតិ។ ក្រុមហ៊ុនយក្សមួយនេះ មានវត្តមានក្នុងព្រះរាជាណាចក្រកម្ពុជាតាំងពីឆ្នាំ ២០១៤ មកម្ល៉េះដោយផ្គត់ផ្គង់ប្រេងរំអិល​គ្រប់ប្រភេទសម្រាប់ រថយន្ត គ្រឿងចក្រ ម៉ូតូ និងម៉ូតូកង់បីផងដែរ។

យ៉ាងណាមិញ ចំពោះ​ការសហការមួយនេះ នឹងផ្តល់ជូនផលប្រយោជន៍ដល់ភ្នាក់ងារដឹកជញ្ជូន Foodpanda ទាំងអស់ក៏ដូចជាបុគ្គលិក​របស់ក្រុមហ៊ុន​Foodpanda គ្រប់ជាន់ថ្នាក់ទទួលបាននូវការផ្គត់ផ្គង់ប្រេង ដែលមានប្រភពច្បាស់លាស់ មានការផលិតតាមខ្សែ​ចង្វាក់ផលិតកម្ម​ពីរោងចក្រផ្ទាល់ ដែលបានឆ្លងកាត់​ការពិនិត្យយ៉ាងល្អិនល្អន់ពីមន្ទីរពិសោធន៍ច្រើនដំណាក់កាល រហូតមានការទទួលស្គាល់​ជាផលិតផលស្តង់ដាអន្តរជាតិ ។

ប្រេងរំអិល Hyundai XTeer ត្រូវបានប្រើប្រាស់នៅក្នុង ២២​ ម៉ឺនម៉ូតូ យានយន្ត និងគ្រឿងចក្រនៅក្នុងប្រទេសកម្ពុជា។ បងប្អូនអាចស្វែករកប្រេងរំអិល Hyundai XTeer នៅ ជាង​ ២៥០០​ យានដ្ឋាន និងដេប៉ូចែកចាយដៃគូរគ្រប់បណ្តាខេត្តក្រុង​ទូទាំងប្រទេសកម្ពុជា។




អត្ថបទបន្ទាប់


ភ្ញៀវទេសចរចិន បាត់បង់ទំនុកចិត្តលើប្រទេសថៃ ក្រោយមានការបាញ់ប្រហារ

ម្ចាស់សណ្ឋាគារ និងសហគ្រិនទេសចរណ៍ នៅទីក្រុងឈៀងម៉ៃ ភាគខាងជើងប្រទេសថៃ កំពុងអំពាវនាវឱ្យរដ្ឋាភិបាលបង្កើនការគ្រប់គ្រងកាំភ្លើង ដើម្បីធានាសុវត្ថិ…

លោក ចូកូ វីដូដូ កំពុងត្រួសត្រាយផ្លូវ ឲ្យកូនអាចចូលប្រជែងក្នុងការបោះឆ្នោតប្រធានាធិបតី

លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី ដែលនឹងផុតអណត្តិនៅដើមឆ្នាំក្រោយកំពុងតែបង្កើតវិថីនយោបាយសម្រាប់ត្រកូលរបស់លោក តាមរយៈការត្រួសត្រាយផ្ល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ