អត្ថបទក្រុមហ៊ុន

ស្វែងយល់អំពី ជំងឺមហារីកឈាម និងវិធីព្យាបាល


ឈាម គឺជាសរីរាង្គមួយ ដែលមានតួនាទីដ៏សំខាន់មួយ នៅក្នុងរាងកាយរបស់មនុស្សម្នាក់ៗ ប៉ុន្ដែ ប្រសិនបើ ឈាមរបស់យើងមានបញ្ហាខុសប្រក្រតី វាក៏បង្កផលប៉ះពាល់ដល់សេរីរាង្គកាយផ្សេងទៀតរបស់មនុស្ស ឬអាចឈានដល់កើតជំងឺមហារីកឈាមផងដែរ។ តើជំងឺឈាមដែលកំពុងកើតមានបច្ចុប្បន្នមានប៉ុន្មានប្រភេទ មានរោគសញ្ញាអ្វីខ្លះ ហើយយើងអាចព្យាបាលបាលវាតាមវិធីណាខ្លះ? ប្រសិនបើលោកអ្នកកំពុងមានចម្ងល់ទាំងនេះ អត្ថបទមួយនេះ នឹងមានចម្លើយជូនអ្នក។
ស្វែងយល់អំពី ជំងឺមហារីកឈាម និងវិធីព្យាបាល
ដោយ

តើជំងឺមហារីកឈាមមានប៉ុន្មានប្រភេទដែលច្រើនកើតមាននៅលើមនុស្សនាពេលបច្ចុប្បន្ន?​
តាមការបញ្ជាក់របស់​លោកវេជ្ជបណ្ឌិត លីម ជឺអ៊ី អ្នកឯកទេសឈាម នៅមជ្ឍមណ្ឌលឯកទេសឈាម នៃមន្ទីរពេទ្យ ម៉ោន អេលីហ្សាប៊ែតណវីណា (Dr Lim Zi Yi, Hematologist, Centre for Clinical Haematology at Mount Elizabeth Novena Hospital) នៃប្រទេសសិង្ហបុរី បានឲ្យដឹងថា ឈាមមានតួនាទីសំខាន់នៅ​ក្នុងសព៌ាង្គកាយមនុស្ស​ ដូចជាការបញ្ចូនអុកស៊ីហ្សែន និងការការពារកុំឲ្យមានការឆ្លងជំងឺផ្សេងៗ ហើយឈាមខ្លួនឯង​ក៏មានតួនាទីទប់ឈាម (កកឈាម) កុំឲ្យហូរ​នៅពេលមានរបួសមុតចេញឈាម​ជាដើម។

ប៉ុន្ដែ កាលណា​ឈាមមានបញ្ហា ខុសប្រក្រតី វាក៏ធ្វើឲ្យយើងមានប្រឈម​នឹងជំងឺផ្សេងៗដែរ ពិសេស គឺការវិវត្ត​ទៅរក​ជំងឺមហារីកឈាម។ បើតាម​លោកវេជ្ជ លីម ជឺអ៊ី ជំងឺមហារីកឈាមត្រូវបានបែងចែក​ជា​៣ប្រភេទ គឺ ទី១ ប្រភេទ Lymphoma ដែលមានករណីការកើតឡើងច្រើនជាងគេ​។ ទី២ គឺ ប្រភេទ Leukaemia ជាប្រភេទជំងឺមហារីកគ្រាប់ឈាមស​។ និងទី៣ គឺប្រភេទ Myeloma ដែលជាប្រភេទ មហារីកឈាម ដែលបង្កផលប៉ះពាល់ដល់តម្រង់នោម និងឆ្អឹង។

តើមានរោគសញ្ញាអ្វីខ្លះ ដែលអ្នកជំងឺឈាមតែងជួបប្រទះ?

បើតាម​ការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត លីម ជឺអ៊ី មានករណីខ្លះ អ្នកជំងឺ​ឈាម​មិនមានចេញរោគសញ្ញា​អ្វី​ទាំងអស់ ដោយសារតែប្រព័ន្ធ​សរីរាង្គខួរឆ្អឹងរបស់ពួកគេនៅមានសមត្ថភាព សម្រាប់ដំណើរ​ការបង្កើតគ្រាប់ឈាម ដូច្នេះហើយ ទើបអ្នកខ្លះ​មិនមានឃើញរោគសញ្ញាខុសប្រក្រតី។ ក្នុងន័យនេះ ករណីខ្លះ ទោះបីជា​ធ្វើតេស្ដឈាម​​ក៏គេមិនអាចរកឃើញ​ភាពខុសប្រក្រតីនោះដែរ ឬបើរកឃើញក៏​មាន​តិចតួចបំផុត។ ប៉ុន្ដែ នៅពេលដំណាក់កាលបន្ទាប់ ពោលគឺ​ស្ថានភាពជំងឺកាន់តែវិវត្ត អ្នកជំងឺ​អាចនឹងមានចេញរោគសញ្ញាមួយចំនួន​ ដូចជា ស្លេកស្លាំង គ្រាប់ឈាមក្រហមធ្លាក់ចុះ នឿយហត់ និងអស់កម្លាំងជាដើម។ មួយវិញទៀត អ្នកជំងឺ អាចនឹងងាយក្នុងការឆ្លងមេរោគក្នុងឈាម ដោយសារតែ​គោលិកាឈាមក្រហម​ធ្លាក់ចុះ ហើយបើមានករណីមុតដាច់ចេញឈាម ឈាមនឹងហូរលឿន ក្រកកជាដើម។ អាការៈមួយទៀត អ្នកជំងឺអាចនឹងមានស្នាមជាំលើស្បែក ឬហូរឈាមតាម​អញ្ចាញធ្មេញ ស្រកគីឡូ ក្ដៅខ្លួន និងឡើងកូនកណ្ដុរ​ផងដែរ។

ប្រសិនបើអ្នកជំងឺ​មានចេញរោគសញ្ញាសង្ស័យ ដូចដែលបានរាប់រៀបខាងលើ លោកអ្នកគួរតែ​ស្វែងរក​ការប្រឹក្សាជាមួយនឹងគ្រូពេទ្យឯកទេស​ផ្នែកឈាម ដើម្បីធ្វើរោគវិនិច្ឆយ ក៏ដូចជាធ្វើតេស្ដឈាម​ឲ្យបាន​ច្បាស់លាស់បំផុត ព្រោះជំងឹមហារីកឈាមនេះ មានច្រើនប្រភេទ ដូច្នេះ ការធ្វើរោគវិនិច្ឆ័យ​បានត្រឹមត្រូវ​ច្បាស់លាស់ វានឹងធ្វើឲ្យការព្យាបាលកាន់តែមានប្រសិទ្ធភាព និងឆាប់ជាសះស្បើយ។

តើគេអាចព្យាបាលជំងឺមហារីកឈាមតាមវិធីណាខ្លះ?

ជាការពិតណាស់ មនុស្សម្នាក់ៗពេលដែលលឺ​ជំងឺមហារីកឈាម ច្បាស់ជាមានភាព​ភ័យខ្លាច និងតក់ស្លុត​ ប៉ុន្ដែ គេមានវិធីសាស្ត្រព្យាបាលវាបានជាសះស្បើយ​​​យ៉ាងមានប្រសិទ្ធភាពខ្ពស់បំផុត។

បើតាម​លោកវេជ្ជបណ្ឌិត លីម ជឺអ៊ី ការព្យបាលជំងឺមហារីកឈាម​អាចព្យាបាលត្រូវបានបែងចែក​ជា៣​ដំណាក់កាល។ ទី១ គឺការព្យាបាលតាមបែប Chemotherapy ឬហៅថា ការព្យាលបាល ដោយការចាក់គីមី សម្លាប់កោសិកាអាក្រក់ចោល ហើយវាជាវិធីសាស្ត្រព្យាបាល​ ដែលមានជាយូរមកហើយ ប៉ុន្ដែ នៅតែមានប្រសិទ្ធភាព ប៉ុន្ដែ វាក៏មានជាផលប៉ះពាល់ (Side Effect) ចំពោះអ្នកជំងឺដែរ។ ទី២ គឺការព្យាបាល​តាមបែប Targeted Therapies ជាវិធីសាស្ត្រ​ព្យាបាល​ ដែលធ្វើឡើងចំគោលដៅ​ទៅតាមប្រភេទជំងឺ ហើយវា​ក៏កាត់បន្ថយ​ផលប៉ះពាល់​ចំពោះអ្នកជំងឺ​ឲ្យមាន​នៅកម្រិតតិចតួចបំផុត។ ទោះយ៉ាងណា វិធីព្យាបាល Targeted Therapies ពេលខ្លះ​ក៏ត្រូវព្យាបាលទន្ទឹមគ្នា នឹងវិធីសាស្ត្រ Chemotherapy ដែរ ដោយអាស្រ័យលើស្ថានភាពអ្នកជំងឺ។ វិធីសាស្ត្រទី៣នោះ គឺការព្យាបាលតាមបែប Immunotherapy គឺជាការព្យាបាលដោយប្រើថ្នាំ ដើម្បីបង្កើនប្រព័ន្ធភាពស៊ាំនៅក្នុងរាងកាយ សម្រាប់ វាយទប់ទល់​នឹងមេរោគមហារីក។

ទោះយ៉ាងណា បើតាម​ការអះអាងរបស់​លោកវេជ្ជបណ្ឌិត លីម ជឺអ៊ី មានករណីខ្លះ ដោយសារជំងឺមហារីកឈាមមានសភាពធ្ងន់ធ្ងរខ្លាំង ដូច្នេះ វិធីសាស្ត្រព្យាបាល​​ទាំងបី​ខាងលើនេះ ក៏មិនអាចយក​ឈ្នះលើមេរោគមហារីក​ឈាមដែលកំពុង​រាលដាលខ្លាំងបានដែរ។ ដូច្នេះ គេមាន​វិធីសាស្ត្រមួយទៀត ដែលជា​វិធីសាស្ត្រព្យាបាលពេញនិយម និងមានប្រសិទ្ធភាពខ្ពស់ នោះគឺការព្យាបាល​ដោយការ​ចាក់ Stem Cell ​ឬ Bone Marrow Transplant ដែលជា​​ការផ្សាំបណ្ដុះ​កោសិកាខួរឆ្អឹងថ្មី។ ការព្យាបាលតាមវិធីសាស្ត្រនេះ គឺត្រូវបាន ​ធ្វើឡើងនៅទូទាំង​ពិភពលោក​អស់រយៈពេល ៦០ឆ្នាំមកហើយ ហើយវាមានប្រសិទ្ធភាពខ្ពស់ សម្រាប់​ការព្យាបាល​ជំងឺមហារីកឈាម​ធ្ងន់ធ្ងរ ដ្បិតថា អ្នកជំងឺដែលស្ថិត​ក្នុងដំណាក់នេះ ភាគច្រើន គឺខួរឆ្អឹង​របស់គាត់​លែងដំណើរការ ដូច្នេះ គេត្រូវតែផ្ស៊ាំខួរឆ្អឹងថ្មី ឲ្យ​ដំណើរការឡើងវិញ។ ការផ្ស៊ាំខួរឆ្អឹងនេះ គឺត្រូវការរកខួរឆ្អឹងណា ដែលត្រូវគ្នានឹងខួរឆ្អឹងរបស់អ្នកជំងឺ អាចជា​សាច់ញាតិ ឬអ្នកណាផ្សេងក៏បាន។ ទោះយ៉ាងណា និតីវិធីក្នុងការព្យាបាលតាមបែប Stem cell ឬ ការបណ្ដុះកោសិកាខួរឆ្អឹងនេះ គឺមានភាពស្មុគ្រស្មាញច្រើន ដែលទាមទារឲ្យអ្នកជំងឺ​ត្រូវសម្រាកពេទ្យ​ និងតាមដានរយៈពេល១ខែ។

យ៉ាងណាក៏ដោយ ការរីកចម្រើននៃវិស័យបច្ចេកវិទ្យានៅរយៈពេល ១០ឆ្នាំចុងក្រោយនេះ បានជំរុញឲ្យ​វិស័យសុខាភិបាល​កាន់តែមានភាពជឿនលឿន ពោលគឺ មានថ្នាំល្អៗសម្រាប់​ការព្យាបាល​ជំងឺមហារីក និងបន្ថយផលប៉ះពាល់ទៅលើអ្នកជំងឺមកនៅតិចតួចបំផុត ហើយឧបករណ៍​បរិក្ខាសម្រាប់​ការព្យាបាល​ទៀតសោត​​ក៏ទំនើបៗផងដែរ​។

លោកវេជ្ជបណ្ឌិត បានលើកឡើងថា ដើម្បីប្រាកដច្បាស់អំពីស្ថានភាពជំងឺ អ្នកជំងឺគួរតែស្វែងរក​ការប្រឹក្សាពីវេជ្ជបណ្ឌិតឯកទេស និងធ្វើការពិនិត្យ​តាមដាន​ឲ្យបានម៉ត់ចត់ មុននឹងជ្រើសរើស​យក​ការព្យាបាលតាមវិធីសាស្ត្រណាមួយ។

លោកវេជ្ជបណ្ឌិត លីម ជឺអ៊ី បន្ថែមថា ចំពោះការព្យាបាល​ជំងឺ​មហារីក​ឈាមនេះ នៅប្រទេសសិង្ហបុរី គឺមានការពេញនិយមយ៉ាងខ្លាំង ជាពិសេស​នៅ Centre for Clinical Haematology របស់លោក​ផ្ទាល់​ ក្នុងមន្ទីរពេទ្យ Mount Elizabeth Novena ការព្យាបាលជំងឺ​មហារីកឈាម ​ត្រូវបានធ្វើឡើង​យ៉ាងយកចិត្តទុកដាក់បំផុត រាប់តាំងពី​ការជួប​ប្រឹក្សាជាមួយអ្នកជំងឺលើកដំបូង រហូតដល់​ជាសះស្បើយចេញពីមន្ទីរពេទ្យ។ លើសពីនេះ ការព្យាបាល​នៅ Centre for Clinical Haematology មិន​ផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើការព្យាបាល​អ្នកជំងឺតែមួយមុខនោះទេ ប៉ុន្ដែ ក្រុមវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកា តែងតែតាមជួយ​ផ្ដល់ការប្រឹក្សា និងមើលថែ​ក្រុមគ្រួសាររបស់អ្នកជំងឺ​ ដែលមកជាមួយអ្នកជំងឺផងដែរ។

ជាអនុសាសន៍ ពីលោកវេជ្ជបណ្ឌិត លីម ជឺអ៊ី ដើម្បីសុខភាព ជៀសផុតពីជំងឺផ្សេងៗ យើងម្នាក់ៗគួរតែ​គិតគូរពីរបបអាហារទទួលទានប្រចាំថ្ងៃឲ្យបានត្រឹមត្រូវ ដូចជា​ត្រូវញាំអាហារណា ដែលល្អសម្រាប់​សុខភាព មិនផ្អែមពេក ប្រៃពេក ឬមានជាតិខ្លាញ់ច្រើន។ មួយវិញទៀត ត្រូវមានការហាត់ប្រាណជាប្រចាំ និងត្រូវតាមដាន​ ឬពិនិត្យសុខភាពឲ្យបាន​ទៀងទាត់។

ប្រសិនបើលោកអ្នកមានបំណងចង់សាកសួរព័ត៌មានបន្ថែមអំពីជំងឺឈាម សូមទំនាក់ទំនងទៅកាន់៖

https://www.facebook.com/IHHHealthcareSingaporeKH?mibextid=ZbWKwL ​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្លៃមាសនៅថៃ កើនឡើងកប់ពពក ក្រោយតម្លៃមាសលើពិភពលោកកើនឡើងបន្តិច

ព័ត៌មាន
សមាគមពាណិជ្ជករមាស (GTA) របស់ប្រទេសថៃ បានដំឡើងការព្យាកររបស់ខ្លួនថា ហាងឆេងមាសនៅលើទីផ្សារពិភពលោកនឹងហក់ឡើងដល់២,២៥០ដុល្លារអាម៉េរិក ក្នុង…

ហេតុអ្វីយន្ដហោះដឹកអ្នកដំណើរផលិតដោយចិនដំបូងគេធុន C919 មិនត្រូវបានអនុញ្ញាតឱ្យហោះហើរនៅអឺរ៉ុប?

ព័ត៌មាន
យន្ដហោះដឹកអ្នកដំណើរផលិតដោយចិនដំបូងគេធុន C919 ទើបតែបានបញ្ចប់ការហោះហើរសាកល្បង និងចុះចតក្នុងប្រទេសអាស៊ានចំនួន៥ រួមមាន វៀតណាម ឡាវ កម្ពុ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ