IMF - ប្រទេសចិន - ឥណ្ឌា

IMFព្យាករថា ប្រទេសចិន និងឥណ្ឌា រួមចំណែកពាក់កណ្ដាលនៃកំណើនសេដ្ឋកិច្ចសកលឆ្នាំ២០២៣


ប្រទេសចិន និងឥណ្ឌា ដែលជាមហាយក្សសេដ្ឋកិច្ចនៅតំបន់អាស៊ីនោះ ត្រូវបានស្ថាប័នរូបិយវត្ថុអន្តរជាតិ ព្យាករថា នឹងរួមចំណែកប្រមាណជាងពាក់កណ្ដាលនៃកំណើនសេដ្ឋកិច្ចសកលលោកនៅឆ្នាំនេះ។ នៅក្នុងរបាយការណ៍របស់ស្ថាប័ន IMF ក៏បានគូសបញ្ជាក់ផងដែរ អំពីភាពរឹងមាំនៃតំបន់អាស៊ីប៉ាស៊ីហ្វិក នៅចំពេលដែលមានភាពច្បាស់លាស់កំពុងកើតមានឡើងនៅក្នុងសេដ្ឋកិច្ចរបស់អាមេរិក។ នេះបើតាមសេចក្ដីរាយការណ៍ដោយសារព័ត៌មានជប៉ុន Nikkei។
IMFព្យាករថា ប្រទេសចិន និងឥណ្ឌា រួមចំណែកពាក់កណ្ដាលនៃកំណើនសេដ្ឋកិច្ចសកលឆ្នាំ២០២៣
ដោយ

តាមការព្យាកររបស់ IMF កាលពីខែមេសា បានបង្ហាញថា ផលិតផលក្នុងស្រុកសរុបពិតប្រាកដរបស់តំបន់អាស៊ីប៉ាស៊ីហ្វិក នឹងកើនឡើង ៤,៦% នៅក្នុងឆ្នាំ២០២៣ ដែលអត្រានេះ គឺបានបង្កើនអត្រាព្យាករ ០,៣% បន្ថែមទៀតពីអ្វីដែលបានព្យាករកាលពីខែតុលាកន្លងទៅ។ ដោយឡែក សម្រាប់កំណើនសេដ្ឋកិច្ចពិភពលោកវិញ ត្រូវបាន IMF ព្យាករថា នឹងមានក្នុងអត្រា ២,៨%នៅឆ្នាំ២០២៣។
ជាមួយគ្នានេះ ប្រទេសចិនដែលជាសេដ្ឋកិច្ចធំជាងគេបំផុតទី២ ក្នុងពិភពលោកនោះ នឹងរួមចំណែកដល់ទៅប្រមាណ ៣៥% នៃកំណើនសកលឆ្នាំនេះ ខណៈដែលឥណ្ឌាវិញ នឹងរួមចំណែកដល់ ១៥,៤%។ នេះបើតាមការព្យាកររបស់ IMF ដែលបានបង្កើនអត្រាព្យាករនេះ ដល់ទៅជាង ៥០% ធៀបនឹងអ្វីដែលបានព្យាករកាលពីមុន។
តំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូលត្រូវបានព្យាករថានឹងជំរុញប្រហែល ៧០% នៃកំណើនសេដ្ឋកិច្ចអន្តរជាតិពិភពលោក ព្រមទាំងកំពុងបង្កើនវត្តមានរបស់ខ្លួនកាន់តែខ្លាំងដែរ នៅពេលដែលកំណើនសេដ្ឋកិច្ចរបស់លោកខាងលិចធ្លាក់ចុះ។ នេះបើតាមការអះអាងរបស់ លោក Krishna Srinivasan ប្រធាននាយកដ្ឋានអាស៊ី និងប៉ាស៊ីហ្វិករបស់ IMF ដោយលោកថែមទាំងបានបញ្ជាក់ទៀតថា វាគឺជាការរួមចំណែកកាន់តែធំ ដែលគេមិនធ្លាប់បានឃើញក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។




អត្ថបទបន្ទាប់


កម្ពុជាចំណាយ ៥០ម៉ឺនដុល្លារលើសេវាអ៊ីនធឺណែតសាធារណៈឥតគិតថ្លៃ សម្រាប់អ្នកចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម

គណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ (CAMSOC) បានចំណាយថវិកាប្រមាណ ៥០ម៉ឺនដុល្លារ ដើម្បីបំពាក់សេវាអ៊ីនធើណេតសាធារណៈ (P…

កម្ពុជាកំពុងជំរុញស្រូបទាញទេសចរជនជាតិជប៉ុនកាន់តែច្រើន ខណៈនៅឆ្នាំនេះ រំពឹងទទួលបាន ៧ម៉ឺននាក់

ប្រទេសជប៉ុន ស្ថិតនៅក្នុងចំណោមទីផ្សារគោលដៅទេសចរណ៍ដ៏សំខាន់សម្រាប់កម្ពុជា ខណៈដែលនៅឆ្នាំ២០២៣នេះ ក្រសួងទេសចរណ៍ រំពឹងថា កម្ពុជានឹងទទួលបានទេ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ