Toyota ផ្អាកផលិតរថយន្តម៉ូឌែល «Lexus» និង «Land Cruiser»

Toyota ផ្អាកផលិតរថយន្តម៉ូឌែល «Lexus» និង «Land Cruiser» ក្នុងតំបន់អាស៊ានក្រោយកូវីដ-១៩រាលដាលខ្លាំង


ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីល្បាញនៅក្នុងពិភពលោករបស់ជប៉ុនគឺក្រុមហ៊ុន Toyota បានប្រកាសថា ក្រុមហ៊ុននឹងផ្អាកការផលិតរថយន្តរបស់ខ្លួនចំនួនពីរម៉ូឌែល នៅក្នុងរោងចក្ររបស់ Toyota ដែលមានទីតាំងក្នុងប្រទេសតំបន់អាស៊ានមួយរយៈសិន ដោយសារតែបច្ចុប្បន្ននៅប្រទេសទាំងអស់នោះ កំពុងរីករាលដាលឆ្លងជំងឺកូវីដ១៩ខ្លាំងពេក ដែលវាបានបង្កការលំបាក និង បានប៉ះពាល់ដល់ខ្សែសង្វាក់ផលិតកម្មរថយន្តយ៉ាងខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានជប៉ុន Nikkei។
Toyota ដែលគ្រោងនឹងផ្អាកការផលិតនោះរួមមាន ម៉ូឌែល «Lexus» និង «Land Cruiser»
ដោយ

បើ​តាម​ការ​ឲ្យ​ដឹង​ពី​ក្រុមហ៊ុន រថយន្ត​ទាំង​ពីរ​ម៉ូ​ឌែ​ល​របស់ Toyota ដែល​គ្រោង​នឹង​ផ្អាក​ការ​ផលិត​នោះ​រួម​មាន ម៉ូ​ឌែ​ល «Lexus» និង «Land Cruiser» ដោយ​ក្នុង​នោះ​ម៉ូ​ឌែ​ល «Lexus» នឹង​ចាប់ផ្តើម​ផ្អាក​ការ​ផលិត​ចាប់ពី​ថ្ងៃ​ទី​៣ ខែសីហា ខណៈ​ម៉ូ​ឌែ​ល «Land Cruiser» ផ្អាក​ចាប់ពី​ថ្ងៃ​ទី​៥ ខែសីហា​តទៅ​។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ដំណើរការ​ផ្អាក​ផលិត​រថយន្ត​ទាំង​ពីរ​ម៉ូ​ឌែ​ល​ខាងលើ​នេះ នឹង​កាត់​បន្ថយ​ផលិតកម្ម​រថយន្ត​ក្នុង​ចំនួន​ជាង ៥.០០០ ពាន់​គ្រឿង​។ ជាក់ស្តែង ក្រោយ​ប្រទេស​ថៃ​បាន​ធ្លាក់​ក្នុង​រលក​ឆ្លង​កូ​វី​ដ​១៩ គួប​ផ្សំ​នឹង​វិធានការ​បិទ​ខ្ទប់​ផង រោងចក្រ​របស់ Toyota ក្នុង​ប្រទេស​នេះ​ចំនួន​៣​កន្លែង ត្រូវ​បាន​ផ្អាក​ដោយសារ​មិន​មាន​វត្ថុធាតុដើម​គ្រប់គ្រាន់​ដើម្បី​ផលិត​។

មិន​ត្រឹមតែ​ផលិតកម្ម​នៅ​ក្នុង​ប្រទេស​អាស៊ាន​នោះ​ទេ​ដែល​រង​ផល​ប៉ះពាល់ សូ​ម្បី​តែ​ផលិតកម្ម​នៅ​ក្នុង​ប្រទេស​ជប៉ុន​ក៏​ត្រូវ​ផ្អាក​ដំណើរការ​ជា​រឿយ​ៗ​ផង​ដែរ ដោយហេតុ​ថា រោងចក្រ​ផលិត​គ្រឿង​បង្គុំ​របស់ Toyota នៅ​វៀតណាម​ត្រូវ​បិទទ្វារ​មួយ​រយៈ ក្រោយ​មានការ​ផ្ទុះ​ឆ្លង​រាលដាល​កូ​វី​ដ​១៩ ក្នុង​ចំណោម​កម្មករ និង​ក្នុង​តំបន់​រោងចក្រ​នៃ​ប្រទេស​មួយ​នេះ​។

គួរ​ជម្រាប​ថា ប្រការ​នេះ​នឹង​បន្ថែម​សម្ពាធ​លើ​ក្រុមហ៊ុន Toyota បន្ថែម​ទៀត ដោយសារ​តែ​កន្លង​មក ខ្លួន​បាន​កាត់​បន្ថយ​ផលិតកម្ម​រថយន្ត​អស់​មួយ​ភាគ​ធំ​ទៅ​ហើយ ដោយសារ​តែ​បញ្ហា​ខ្វះខាត​បន្ទះ​ឈី​ប​។

សូម​បញ្ជាក់​ថា ក្រុមហ៊ុន Toyota មិន​រំពឹង​ថា ផលិតកម្ម​រថយន្ត​របស់​ខ្លួន​ក្នុង​ប្រទេស​អាស៊ាន​ទាំងនេះ នឹង​វិល​មក​រក​សភាព​ដើម​ក្នុង​ពេល​ឆាប់​ៗ​វិញ​នោះ​ទេ ដោយសារ​តែ​ខ្លួន​បាន​មើលឃើញ​ពី​សន្ទុះ​ឆ្លង​កូ​វី​ដ​១៩​ដ៏​ខ្លាំងក្លា​នៅ​ក្នុង​ប្រទេស​ថៃ បូក​រួម​នឹង​ការ​កម្រើក​ឡើង​វិញ​នៃ​ករណី​ឆ្លង​ក្នុង​ប្រទេស​វៀតណាម និង​បណ្តា​ប្រទេស​ផ្សេង​ៗ​ទៀត​នៃ​តំបន់​អាស៊ាន ដែល​មាន​ទីតាំង​រោងចក្រ​របស់​ខ្លួន​។

ប្រទេស​ថៃ​នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​២៨ ខែកក្កដា​ម្សិលមិញ បាន​បន្ត​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ប្រមាណ​ជាង ១​ម៉ឺន​៦​ពាន់​នាក​បន្ថែម​ទៀត ស្រប​ពេល​ដែល​វៀតណាម​រក​ឃើញ​ជិត ៣​ពាន់​ករណី​បន្ថែម​ទៀត​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


IMF ព្យាករសេដ្ឋកិច្ចក្រុមប្រទេសអ្នកមានកាន់តែខ្ពស់ តែទម្លាក់ការព្យាករសេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឍន៍ទាបជាងមុន

ព័ត៌មាន
អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ថ្មីៗនេះ បានកែប្រែការព្យាកររបស់ខ្លួនចំពោះកំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ២០២១ មកនៅក្នុងអត្រាកំណើន៦% ដ…

អាជ្ញាធរជាតិអប្បរាសម្រេចបិទការចូលទស្សនារមណីយដ្ឋានអង្គរ និងផ្អាកការលក់សំបុត្រ

ព័ត៌មាន
អាជ្ញាធរជាតិអប្បរាបានសម្រេចបិទការចូលមកទស្សនា និងផ្អាកការលក់សំបុត្រចូលទស្សនៅក្នុងតំបន់រមណីយដ្ឋានអង្គររយៈពេល១៤ថ្ងៃ ជាបណ្ដោះអាសន្ន ពោលគឺចាប់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ