សេដ្ឋកិច្ចពិភពលោក

IMF ព្យាករសេដ្ឋកិច្ចពិភពលោកឆ្នាំក្រោយនឹងបន្តធ្លាក់ចុះបន្ថែមទៀត


មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF)បានព្យាករថា សេដ្ឋកិច្ចពិភពលោកនៅឆ្នាំនេះនឹងសម្រេចបានកំណើនត្រឹមតែ៣%ប៉ុណ្ណោះ ហើយនៅក្នុងឆ្នាំ២០២៤ ខាងមុខកំណើនសេដ្ឋកិច្ចនឹងរួមថយបន្តិចទៀតមកនៅត្រឹមតែ២,៩%។ អាម៉េរិកដែលជាមហាអំណាចលេខ១ ក៏ត្រូវបានគេព្យាករថា កំណើនសេដ្ឋកិច្ចនឹងរួមថយមួយកម្រិតទៀតផងដែរ ខណៈដែលចិនរាងរឹងមាំ ហើយអឺរ៉ុបចាប់ផ្តើមប្រសើរបន្តិច។
សេដ្ឋកិច្ចពិភពលោក
ដោយ

ការស្ទុះងើបឡើងវិញជាសកលនៃសេដ្ឋកិច្ចពិភពលោក ត្រូវបានមូលនិធិរូបិយវត្ថុអន្តរជាតិ អះអាងថា នៅតែមានភាពយឺតយ៉ាវជាមួយនឹងការកើនឡើងនៃភាពខុសគ្នាក្នុងតំបន់។ ការព្យាករដែលបានធ្វើដោយឈរលើមូលដ្ឋាននៃរបាយការណ៍របស់ប្រទេសដែលពាក់ព័ន្ធបានអះអាងថា កំណើនសកលលោកនឹងធ្លាក់ចុះពី៣,៥%នៅឆ្នាំ២០២២ មកនៅត្រឹម៣%នៅឆ្នាំ២០២៣ ហើយវានឹងបន្តធ្លាក់ចុះមួយកម្រិតទៀតដល់២,៩%នៅឆ្នាំ២០២៤ ដែលទាបជាងមធ្យមភាគប្រវត្តិសាស្រ្តចន្លោះពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៩ ដែលមានមធ្យមភាគប្រចាំថ្ងៃប្រមាណជា៣,៨%។

ប្រភពដដែលបានអះអាងថា ស្ថានភាពនៃកំណើនរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចរបស់ពិភពលោក គឺសហរដ្ឋអាម៉េ​រិកក៏ត្រូវបានគេប៉ាន់ប្រមាណពីការធ្លាក់ចុះផងដែរ ពោលគឺធ្លាក់ចុះពី២,១%នៅក្នុងឆ្នាំ២០២២ ដល់១,៥%នៅឆ្នាំ២០២៤ ខណៈដែលអឺរ៉ុបហាក់ទទួលស្ថានភាពវិជ្ជមានបន្តិចក្រោយមានការធ្លាក់ចុះខ្លាំង ពោលគឺពី៣,៣%នៅឆ្នាំ២០២២ មកនៅ០,៧%នៅឆ្នាំ២០២៣ និងឡើងដល់១,២%វិញនៅឆ្នាំ២០២៤។

ការស្ទុះងើបឡើងវិញជាសកលនៃសេដ្ឋកិច្ចពិភពលោក ត្រូវបានមូលនិធិរូបិយវត្ថុអន្តរជាតិ អះអាងថា នៅតែមានភាពយឺតយ៉ាវជាមួយនឹងការកើនឡើងនៃភាពខុសគ្នាក្នុងតំបន់។

ការព្យាករដែលបានធ្វើដោយឈរលើមូលដ្ឋាននៃរបាយការណ៍របស់ប្រទេសដែលពាក់ព័ន្ធបានអះអាងថា កំណើនសកលលោកនឹងធ្លាក់ចុះពី៣,៥%នៅឆ្នាំ២០២២ មកនៅត្រឹម៣%នៅឆ្នាំ២០២៣ ហើយវានឹងបន្តធ្លាក់ចុះមួយកម្រិតទៀតដល់២,៩%នៅឆ្នាំ២០២៤ ដែលទាបជាងមធ្យមភាគប្រវត្តិសាស្រ្តចន្លោះពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៩ ដែលមានមធ្យមភាគប្រចាំថ្ងៃប្រមាណជា៣,៨%។

ប្រភពដដែលបានអះអាងថា ស្ថានភាពនៃកំណើនរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចរបស់ពិភពលោក គឺសហរដ្ឋអាម៉េ​រិកក៏ត្រូវបានគេប៉ាន់ប្រមាណពីការធ្លាក់ចុះផងដែរ ពោលគឺធ្លាក់ចុះពី២,១%នៅក្នុងឆ្នាំ២០២២ ដល់១,៥%នៅឆ្នាំ២០២៤ ខណៈដែលអឺរ៉ុបហាក់ទទួលស្ថានភាពវិជ្ជមានបន្តិចក្រោយមានការធ្លាក់ចុះខ្លាំង ពោលគឺពី៣,៣%នៅឆ្នាំ២០២២ មកនៅ០,៧%នៅឆ្នាំ២០២៣ និងឡើងដល់១,២%វិញនៅឆ្នាំ២០២៤។

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បុរី មេគង្គ លែន ប្រកាសបើកលក់ វីឡា កូនកាត់ប្រភេទ ថ្មី ដែលមានតម្លៃក្រោម 𝟏𝟎 ម៉ឺនដុល្លារ

ព័ត៌មាន
កាន់តែអស្ចារ្យ និង ពិសេសជាងមុនសម្រាប់អតិថិជនទាំងអស់នៃបុរី មេគង្គ លែន ដែលពេលថ្មីៗ នេះ បុរី បានបើកលក់នូវ វីឡាកូនកាត់មួយប្រភេទទៀត គឺ …

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន Evergrande អាចប្រឈមនឹងការរំលាយ

ព័ត៌មាន
តុលាការក្រុងហុងកុង កាលពីថ្ងៃចន្ទនេះ បានសម្រេចទុកពេលឱ្យក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន អេវើក្រេន (Evergrande Group) រហូតដល់ថ្ងៃទី៤ ខែធ្នូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ