ថៃត្រៀមលក្ខណៈធ្វើតេស្តកូវីដ១៩

ថៃត្រៀមលក្ខណៈធ្វើតេស្តកូវីដ១៩ទ្រង់ទ្រាយធំ ខណៈការបើកប្រទេសទទួលទេសចរបរទេសខិតចូលមកដល់


ថ្ងៃទី០១ខែវិច្ឆិកា ជាថ្ងៃដែលប្រទេសថៃ នឹងបើកចំហរជើងមេឃទទួលអ្នកដំណើរទេសចរណ៍អន្តរជាតិឡើងវិញ ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក ប៉ុន្តែទាល់តែបានចាក់វ៉ាក់សាំងរួចរាល់។ ស្របពេលដែលថ្ងៃបើកប្រទេសថៃឡើងវិញ ខិតជិតមកដល់នេះ អាជ្ញាធរថៃកំពុងដុតដៃដុតជើង ត្រៀមរៀបចំ ទីតាំងយកសំណាកនិងធ្វើតេស្ត អ្នកដំណើរដែលចូលមកដល់ប្រទេសរបស់ខ្លួន នៅតាមទីតាំងសំខាន់ៗផ្សេងពីគ្នាជាច្រើន ដើម្បីបញ្ចៀសការកកស្ទះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានថៃបាងកកបុស្តិ៍។
ថៃត្រៀមធ្វើតេស្តទ្រង់ទ្រាយធំដើម្បីបើកប្រទេស
ដោយ

បើ​តាម​អាជ្ញាធរ​ទេសចរណ៍​របស់​ថៃ​បាន​ឲ្យ​ដឹង​ថា ទីតាំង​យក​សំណាក​ធ្វើតេស្ត​សម្រាប់​អ្នកដំណើរ​ធម្មតា និង រៀបចំ​នៅ​ខាងក្រៅ​អាកាសយានដ្ឋាន ដើម្បី​បែងចែក​គ្នា​ឲ្យ​ដាច់​ពី​ការ​យក​សំណាក​សម្រាប់​អ្នកដំណើរ​ធម្មតា និង ភ្ញៀវ​ទេសចរ​អន្តរជាតិ​។

ដោយឡែក សម្រាប់​កន្លែង​ធ្វើតេស្ត​របស់​ភ្ញៀវ​ទេសចរ នឹង​ត្រូវ​ទទួល​រៀបចំ និង​ចាត់ចែង​ដោយ​សមាគម​ណ្ឋា​គារ​ថៃ រួច​ភ្ញៀវ​ទេសចរ​ត្រូវ​សម្រាក​នៅ​សណ្ឋាគារ​ដែល​បាន​រៀបចំ​ឲ្យ​នោះ រយៈពេល​១​យប់ ដើម្បី​រង់ចាំ​លទ្ធផល​។

បើ​តាម​សមាគម​សណ្ឋាគារ​របស់​ថៃ យ៉ាង​ហោច​ណាស់ មាន​សណ្ឋាគារ​ប្រមាណ​៣០០​ទីតាំង​ឯណោះ ដែល​នឹង​ចូលរួម​អនុវត្ត​ផែនការ​បើក​ទទួល​ទេសចរ​ឡើង​វិញ ប៉ុន្តែ​គេ​កំពុង​រង់ចាំ​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​ថៃ យ៉ាង​យូរ​នឹង​ទទួល​បានការ​យល់ព្រម​នៅ​ត្រឹម​ចុង​ស​ប្តា​ហ៍​នេះ​។

គួរ​ជម្រាប​ថា ក្រុង​បាងកក​កំពុង​មាន មាន​តម្រូវការ​ទេសចរណ៍ និង​ជើងហោះហើរ​អន្តរជាតិ​ជា​ច្រើន​សម្រាប់​ខែ​ក្រោយ ព្រោះថា វា​ជា​ច្រក​ចេញចូល​ដ៏​សំខាន់​បំផុត​របស់​ប្រទេស​ថៃ​។ ជាក់ស្តែង រដ្ឋាភិបាល​ថៃ​បាន​និង​កំពុង​ជំរុញ​ការ​ចាក់​វ៉ាក់សាំង​កាន់តែ​ខ្លាំង​ឡើង សម្រាប់​រាជធានី​របស់​ប្រទេស​ថៃ​មួយ​នេះ​ 

គិត​ត្រឹម​ថ្ងៃ​ទី​១៨​តុលា ពលរដ្ឋ​ថៃ​ទទួល​វ៉ាក់សាំង​ទាំង​ពីរ​ដូ​ស​នៅ​ក្រុង​បាងកក​មាន​ចំនួន​ជិត ៨​លាន​នាក់​ហើយ ដែល​ស្មើនឹង​ប្រមាណ​ជិត ៧០%​នៃ​ពលរដ្ឋ​គោលដៅ​។ នេះ​បើ​តាម​ទិន្ន​ផ្លូវការ​ពី​ក្រសួងសុខាភិបាល​ថៃ​។

សូម​បញ្ជាក់​ថា ថៃ​ជា​ប្រទេស​ដំបូង​គេ​បង្អស់​នៅ​អាស៊ាន​ដែល​បាន​បើក​ប្រទេស​ទទួលយក​ទេសចរ​អន្តរជាតិ​ឡើង​វិញ​។ ប្រទេស​ថៃ​ដំបូង​ឡើយ​បាន​រៀបចំ បើក​កោះ​ភូ​កេ​ត​មុនគេ មុន​នឹង​ឈាន​ដល់​ការ​បើក​ប្រទេស​ទ្រង់ទ្រាយ​ធំ​នៅ​ខែ​ក្រោយ​នេះ​។ ដោយឡែក ប្រទេស​ផ្សេង​ទៀត​ក្នុង​តំបន់​ដូច​ជា ឥណ្ឌូ​នេ​ស៊ី វៀតណាម និង​កម្ពុជា​ផង​នោះ បាន​និង​កំពុង​ត្រៀមខ្លួន​បើកចំហរ​ជើងមេឃ​ប្រទេស​រៀង​ៗ​ខ្លួន នៅ​ត្រឹម​ចុងឆ្នាំ​២០២១​នេះ​ដូច​គ្នា​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


IMF បន្ថយការព្យាករកំណើនសេដ្ឋកិច្ចតំបន់អាស៊ី និងព្រមានពីហានិភ័យនៃខ្សែចង្វាក់ផ្គត់ផ្គង់

ព័ត៌មាន
អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ បានទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចសម្រាប់តំបន់អាស៊ីមកទាបជាងមុន និងបានទាញសញ្ញាអាសន្នដោយព្រមានថា រលកឆ្…

នាយករដ្ឋមន្ត្រីវៀតណាមសន្យា ស្ដារសេដ្ឋកិច្ចឲ្យស្ទុះងើបឡើងវិញពីវិបត្តិកូវីដ១៩

ព័ត៌មាន
លោកនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជីង បានអះអាងនៅថ្ងៃពុធសប្ដាហ៍នេះថា សេដ្ឋកិច្ចវៀតណាមនឹងស្ទុះងើបឡើងវិញ ដោយរំពឹងថា ការនាំចេញរបស់វៀតណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ