IMF បន្ទាបការព្យាករសេដ្ឋកិច្ចតំបន់អាស៊ី

IMF បន្ទាបការព្យាករសេដ្ឋកិច្ចតំបន់អាស៊ី ក្រោយមើលឃើញពីការថយចុះកំណើនសេដ្ឋកិច្ចមហាយក្សចិន


មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅថ្ងៃទី ២៨ ខែតុលា បានកាត់បន្ថយការព្យាករសេដ្ឋកិច្ចរបស់តំបន់អាស៊ីទាំងមូល ខណៈដែលការរឹតបន្តឹងរូបិយវត្ថុសកល ការកើនឡើងអតិផរណាដែលបណ្ដាលមកពីសង្គ្រាមនៅអ៊ុយក្រែន និងការធ្លាក់ចុះសេដ្ឋកិច្ចយ៉ាងខ្លាំងរបស់ប្រទេសចិនបានធ្វើឱ្យប៉ះពាល់ដល់ការរំពឹងទុកនៃការងើបឡើងវិញនៃសេដ្ឋកិច្ចឡើងក្នុងតំបន់នេះ។
IMF បន្ទាបការព្យាករសេដ្ឋកិច្ចតំបន់អាស៊ី ក្រោយមើលឃើញពីការថយចុះកំណើនសេដ្ឋកិច្ចមហាយក្សចិន

ទោះបីថា អតិផរណានៅក្នុងតំបន់អាស៊ីនៅតែបន្ដស្ថិតក្នុងកម្រិតគ្រប់គ្រងបាន​ធៀបទៅ​នឹងតំបន់ផ្សេងទៀត​ក្ដី ប៉ុន្ដែ ធនាគារកណ្តាលភាគច្រើនត្រូវតែបន្តដំឡើងអត្រាការប្រាក់ ដើម្បីធានាបាន​ពី​ការមិន​បន្ត​កើន​ឡើង​នូវ​​​អតិផរណា​​ថែម​ទៀត​​។ នេះ​បើតាម​ការ​ចេញ​ផ្សាយ​របស់​ទី​ភ្នាក់​ងាររ៉យទ័រ​នៅថ្ងៃ​នេះ​។

លោក គ្រីស្នា ស្រ៊ីនីវ៉ាសាន (Krishna Srinivasan)​ ប្រធាននាយកដ្ឋានអាស៊ី និងប៉ាស៊ីហ្វិករបស់​មូល​និធិ​ IMF បាននិយាយថា ការស្ទុះងើបឡើងវិញនូវ​សេដ្ឋកិច្ចដ៏រឹងមាំរបស់​អាស៊ីនៅដើមឆ្នាំនេះ​​កំពុងបាត់បង់សម្ទុះ ដោយ​សារ​​កំណើន​នៅ​ត្រីមាសទី២​នៅ​ឆ្នាំ​នេះ​បាន​ធ្លាក់​ចុះ​ជាង​ការរំពឹង​ទុក​ទៅ​ទៀត​។ ការរឹតបន្តឹងបន្ថែមទៀត​នៃគោលនយោបាយរូបិយវត្ថុ​ គឺ​ត្រូវតែ​ធ្វើ​​ដើម្បី​ធានា​ថា ​អតិផរណានឹង​ត្រឡប់ទៅ​រកសភាព​ដើម​វិញ និង​ការរំពឹងទុកថា​នឹង​មិន​មាន​ការ​កើន​ឡើង​​អតិផរណា​ថែម​ទៀត​។​

មូលនិធិ IMF បានកាត់បន្ថយ​ការព្យាករពី​កំណើនរបស់តំបន់អាស៊ី​មកនៅ​ត្រឹម​ ៤% នៅឆ្នាំនេះ ​និង​ ៤,៣% សម្រាប់​ឆ្នាំក្រោយ​ ខណៈដែល​កាលពីឆ្នាំ២០២១តំបន់នេះធ្លាប់សម្រេចបានកំណើន​ដល់ទៅ ៦,៥%។

របាយការណ៍នេះ​បានបង្ហាញដែរថា នៅគ្រាដែលកំពុង​​កំពុង​​រង​ឥទ្ធិពលនៃជំងឺរាតត្បាតកូវីដហើយនោះ​ តំបន់អាស៊ី​ក៏ត្រូវប្រឈម​មុខនឹងបញ្ហាថ្មីទៀត ទាក់ទងនឹង​ការរឹតបន្តឹងហិរញ្ញវត្ថុសកល និងការរំពឹង​ទុក​​ពី​ការ​ធ្លាក់ចុះ​តម្រូវការខាងក្រៅ។​

មូលនិធិរូបិយវត្ថុអន្តរជាតិបាននិយាយថា ក្នុងចំណោមបញ្ហាប្រឈមធំៗ​បំផុត​របស់តំបន់អាស៊ីនោះគឺការធ្លាក់ចុះសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងទូលំទូលាយរបស់ប្រទេសចិនតែំ្ដង សារ​តែ​វិធាន​ការ​បិទ​ខ្ទប់​យ៉ាងតឹងរ៉ឹងដើម្បី​ទប់​ស្កាត់​ជំងឺ​កូវីដ​១៩​ និងវិបត្តិ​អចលនទទ្រព្យ​​កាន់តែអាក្រក់ទៅៗរបស់ប្រទេសនេះ។​​

របាយការណ៍នេះកត់សម្គាល់ឃើញថា ជាមួយការកើនឡើងនៃចំនួនអ្នកអភិវឌ្ឍអចលនទ្រព្យដែលមិន​ទាន់​សង​បំណុលរបស់ខ្លួននៅក្នុង​ប្រទេសចិន​​កាលពីឆ្នាំមុន​នោះ​ ដូច្នេះ​ហើយ​លទ្ធភាពទទួលបានហិរញ្ញប្បទានទីផ្សាររបស់វិស័យនេះ ​​​មានបញ្ហាប្រឈមកាន់តែខ្លាំងឡើង​។ របាយ​ការណ៍​នេះ​បាន​បន្ថែម​ថា ហានិភ័យ​ចំពោះ​​ប្រព័ន្ធ​ធនាគារជា​មួយ​​​វិស័យ​អចលន​ទ្រព្យ​នេះ​​កំពុង​តែ​កើន​ឡើង​​ដោយ​​សារ​តែ​មាន​​ការ​ប៉ះពាល់​ច្រើន។

មូលនិធិ IMF រំពឹងថា កំណើនសេដ្ឋកិច្ចរបស់ចិន​នឹងថយចុះមកត្រឹម ៣,២% នៅឆ្នាំនេះ ខណៈកាលពីមេសា ស្ថាប័ននេះធ្លាប់ព្យាករថា នឹងមានកំណើន​៤,៤% ។​ ​​ទោះ​យ៉ាង​ណា​មូល​និធិ IMF បាន​និយាយ​ថា សេដ្ឋកិច្ចរបស់​ចិន​ត្រូវគេមើលឃើញ​ថា នឹងកើនឡើង ៤,៤% ឡើងវិញ​នៅឆ្នាំក្រោយ និង ៤,៥% នៅឆ្នាំ​២០២៤៕




អត្ថបទបន្ទាប់


វិបត្តិថាមពលនៅអឺរ៉ុបបានធ្វើឱ្យតម្លៃឈើអុសឡើងថ្លៃ ខណៈដែលមានការព្រួយបារម្ភពីអំពើចោរកម្មលួចអុសកើនឡើង

ព័ត៌មាន
ខណៈដែលអឺរ៉ុបកំពុងតែជួបវិបត្តិថាមពលចំពេលរដូវរងារខិតជិតមកដល់នៅក្នុងពេលខាងមុខនេះដូច្នេះហើយគេបានឃើញពលរដ្ឋអឺរ៉ុបមួយចំនួនបែកគំនិតទៅកាប…

អ្នកជំនាញ លើកទឹកចិត្តឲ្យអ្នកចិញ្ចឹមត្រចៀកកាំទៅចុះបញ្ជី ដើម្បីត្រៀមជំរុញការនាំចេញសំបុកត្រចៀកកាំទៅក្រៅប្រទេស

ព័ត៌មាន
ក្រោយពីមើលឃើញឱកាសឈានទៅរកការនាំចេញសំបុកត្រចៀកកាំ អ្នកជំនាញនៅក្នុងវិស័យឧស្សាហកម្ម លើកទឹកចិត្តដល់អ្នកអភិរក្សផ្ទះត្រចៀកកាំ គួរទៅចុះបញ្ជីក្នុង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ