ការជួយសម្រាលបន្ទុកប្រទេសកូនបំណុលលើពិភពលោក

ការរៀបចំបំណុលឡើងវិញសម្រាប់ប្រទេសក្រីក្រប្រព្រឹត្តទៅយឺត ប៉ុន្តែ IMF រំពឹងថា រកឃើញវឌ្ឍនភាពឆាប់ៗ


នាប៉ុន្មានសប្ដាហ៍ខាងមុខ តួអង្គទាំងឡាយដែលពាក់ព័ន្ធនឹងបញ្ហាបំណុលជាតិរបស់ប្រទេសនានានៅក្នុងពិភពលោក និងមកប្រជុំគ្នាជាបន្តបន្ទាប់ ដើម្បីរកវិធីពន្លឿនដំណើរការរៀបចំលក្ខខណ្ឌបំណុលឡើងវិញ សំដៅជួយសម្រាលបន្ទុករបស់ប្រទេសកូនបំណុល ដែលកំពុងជួបការលំបាកខ្លាំង។ កាលពីថ្ងៃព្រហស្បតិ៍ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបង្ហាញក្ដីរំពឹងថា កិច្ចប្រជុំទាំងនោះនឹងសម្រេចបានផ្លែផ្កាជាក់ស្ដែង ប៉ុន្តែស្ថាប័ននេះ ក៏បានទទួលស្គាល់ថា វាអាចត្រូវការពេលវេលាយូរណាស់។
IMF រំពឹងថានឹងមានវឌ្ឍនភាពជាក់ស្ដែងក្នុងការជួយសម្រាលបន្ទុកប្រទេសកូនបំណុលលើពិភពលោក

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កិច្ចពិភាក្សាតុមូលស្ដីពីបំណុល​អធិបតេយ្យ ឬបំណុលជាតិ​របស់ប្រទេសនានា​នៅក្នុងពិភពលោក នឹងផ្ដល់វឌ្ឍនភាព"ជាក់ស្តែង"ឆ្ពោះទៅរកការរៀបចំលក្ខខណ្ឌបំណុលឡើងវិញ​បានលឿនជាងមុន ដើម្បីជួយសម្រាលបន្ទុកប្រទេសដែលជំពាក់បំណុលគេច្រើនងើបមុខមិនរួច។ ការលើកឡើងនេះ គឺចំពេលដែលតួអង្គពាក់ព័ន្ធ​នានា​មានកិច្ចប្រជុំ​នៅថ្ងៃសុក្រ ទី ០៩ ខែមិថុនា ព្រមទាំងកិច្ចប្រជុំបន្តបន្ទាប់​នៅថ្ងៃទី ១៥, ទី ៣០ ខែមិថុនា និងនៅខែ​តុលា ឆ្នាំ២០២៣។

អ្នកនាំពាក្យ IMF លោកស្រី ជូលី កូហ្សាក់ (Julie Kozack) បានបញ្ជាក់ថា កិច្ចពិភាក្សាបច្ចេកទេសធ្វើនៅថ្ងៃសុក្រចុងសប្ដាហ៍នេះ រីឯសិក្ខាសាលា​ស្តីពីការប្រៀបធៀប​វិធីអនុវត្តគ្រោងប្រព្រឹត្តទៅនៅពាក់កណ្ដាលខែមិថុនា ដោយមានការចូលរួមពីប្រទេសឥណ្ឌា, បារាំង, មូលនិធិរូបិយវត្ថុអន្តរជាតិ, វិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិ, និងអាចមានប្រទេសចិនដែរ។ សូមបញ្ជាក់ថា ប្រទេសឥណ្ឌាជាប្រធានបច្ចុប្បន្ននៃក្រុមប្រទេសសេដ្ឋកិច្ចធំៗទាំង ២០, ប្រទសបារាំងជាប្រធានក្លឹបម្ចាស់បំណុលផ្លូវការ, រីឯប្រទេសចិនជាម្ចាស់បំណុលទ្វេភាគីធំជាងគេក្នុងលោក។

លោកស្រី Kozack បាននិយាយក្នុងសន្និសីទសារព័ត៌មានរបស់ IMF ថា បន្ទាប់ពីជំនួបទាំងនេះ អ្នកចូលរួមក្នុងកិច្ចពិភាក្សាតុមូលនឹងបញ្ជូនតំណាងរបស់ខ្លួនឱ្យមកប្រជុំថែមទៀតនៅចុងខែមិថុនា ហើយមូលនិធិរូបិយវត្ថុអន្តរជាតិ​មានក្ដីរំពឹងថា កិច្ចប្រជុំបែបនេះ នឹងអាចប្រព្រឹត្តទៅទៀងទាត់រាល់ ២ ខែម្តង។ យោងតាមអ្នកនាំពាក្យរូបនេះ ជំនួបបន្ទាប់របស់នាយកស្ថាប័ននឹងត្រូវធ្វើឡើងក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិនិងធនាគារពិភពលោក នៅប្រទេសម៉ារ៉ុក នាខែតុលា ឆ្នាំនេះ។

អ្នកនាំពាក្យ IMF បានទាញចំណាប់អារម្មណ៍ថា ប្រធានបទនៃកិច្ចប្រជុំតុមូលគឺផ្តោតលើដំណើរការនិងនីតិវិធីទូលំទូលាយ មិនមែនផ្ដោតលើករណីប្រទេសនីមួយៗឡើយ។ លោកស្រី Kozack បានសង្កត់ធ្ងន់ក្នុងសម្ដីផ្ទាល់ថា៖ "ដូច្នេះ ការពិភាក្សាមួយចំនួនមានលក្ខណៈបច្ចេកទេសខ្ពស់។ វាអាចចំណាយពេលច្រើន ប៉ុន្តែយើងរំពឹងថានឹងឃើញវឌ្ឍនភាពជាក់ស្តែងជាបន្តទៀតកើតឡើងជាមួយទស្សនៈដែលថានឹងមានផលប៉ះពាល់ប្រកបដោយអត្ថន័យលើការពន្លឿនដំណើរការរៀបចំលក្ខខណ្ឌបំណុលឡើងវិញ"។

ប្រទេសកូនបំណុលងើបមុខមិនរួច ដូចជា សំប៊ី និង ស្រីលង្កា ដែលបានជួបការលំបាកខ្លាំងដោយសារការពន្យារពេលរៀបចំបំណុលឡើងវិញ ព្រមទាំងម្ចាស់បំណុលក្នុងវិស័យឯកជនឯទៀតៗ ក៏ស្ថិតក្នុងចំណោមអ្នកចូលរួមក្នុងកិច្ចប្រជុំពិភាក្សានានាខាងលើដែរ៕




អត្ថបទបន្ទាប់


មានហេតុផលអ្វីខ្លះ ជំរុញឲ្យរាជរដ្ឋាភិបាល លើកលែងពន្ធលើអចលនទ្រព្យនៅក្រុងទើបបង្កើតថ្មីចំនួន៤ ?

ព័ត៌មាន
ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចលើកលែងពន្ធលើអចលនទ្រព្យក្នុងក្រុង ដែលទើបបង្កើតថ្មីចំនួន៤ រួមមានក្រុងឧដុង្គម៉ែជ័យ ក្រុងសំពៅពូន ក្រុងអរិ…

ទីផ្សារនៃការលក់ខុនដូនៅថៃបន្តថមថយ ប៉ុន្តែចលនានៃការជួល គឺកំពុងកម្រើកឡើងវិញ

ព័ត៌មាន
ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ទីផ្សារខុនដូនៅប្រទេសថៃបានជួបប្រទះនឹងការថមថយ ដោយសារតែផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ១៩។ ស្ថិតិនៃការលក់បាន ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ