ការកើនឡើងនៃអតិផរណា គឺវាបានរផ្សារភ្ជាប់ជាមួយនឹងការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ ជំរុញឲ្យវិស័យដឹកជញ្ចួនឡើងថ្លៃ តម្លៃស្បៀងអាហារក៏មានការប្រែប្រួល ដែលជាចំណែកធំនៃតម្រូវការរបស់អ្នកប្រើប្រាស់។
ការដឹកជញ្ជូនទំនិញកំពុងត្រូវបានពន្យារពេល ដោយសារខ្សែសង្វាក់ផ្គត់ផ្គង់មានការច្របូកច្របល់ ខណៈដែលកំពង់ផែនៅជុំវិញពិភពលោកកំពុងជួបបញ្ហាកង្វះកម្លាំងពលកម្ម ដែលបណ្តាលមកពីវិធានការទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩។
អ្នកវិភាគសេដ្ឋកិច្ចរបស់អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ បាននិយាយនៅក្នុងរបាយការណ៍ថា ខណៈពេលដែលមានការកើនឡើងនៃអតិផរណា គឺវាបានរផ្សារភ្ជាប់ជាមួយនឹងការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ ជំរុញឲ្យវិស័យដឹកជញ្ចួនឡើងថ្លៃ តម្លៃស្បៀងអាហារក៏មានការប្រែប្រួល ដែលជាចំណែកធំនៃតម្រូវការរបស់អ្នកប្រើប្រាស់។ អ្នកវិភាគបានបន្ថែមថា ការក្សាអតិផរណាឱ្យនៅជាប់បានល្អ គឺជាគន្លឹះក្នុងការទប់ស្កាត់ឥទ្ធិពលនៃការកើនឡើងថ្លៃដឹកជញ្ជូនលើតម្លៃទំនិញប្រើប្រាស់។
បច្ចុប្បន្ន មានការធ្វើពាណិជ្ជកម្មទំនិញអន្តរជាតិប្រហែល៨០% ត្រូវបានដឹកជញ្ជូនតាមផ្លូវសមុទ្រ។ ការចំណាយលើការដឹកជញ្ជូនតាមកប៉ាល់សម្រាប់កុងតឺន័រទំហំ៤០ហ្វីត មានតម្លៃខ្ពស់បំផុតដល់ទៅ ជាង១ម៉ឺន១ពាន់ដុល្លារ គិតក្នុងខែកញ្ញា មុននឹងបានធ្លាក់ចុះមកនៅតម្លៃបច្ចុប្បន្នត្រឹមជាង៩ពាន់ដុលល្លារអាមេរិក។ ទោះយ៉ាងណា តម្លៃនេះ គឺនៅតែថ្លៃខ្ពស់រហូតដល់ទៅជិត៨ដង បើធៀបនឹងតម្លៃកាលពីមិនទាន់មានផ្ទុះកូវីដ១៩រាតត្បាតជាសកល ដោយកាលនោះតម្លៃដឹកញ្ជូនតាមកប៉ាល់សម្រាប់កុងតឺន័រទំហំ ៤០ហ្វីត មានតម្លៃតែប្រមាណ ១ពាន់៣រយដុល្លារអាមេរិកប៉ុណ្ណោះ។
បើតាមការព្យាករពី IMF តម្លៃដឹកជញ្ជូនតាមកប៉ាល់ឆ្លងកាត់មហាសមុទ្រនឹងត្រូវជួបបញ្ហាកើនឡើងអតិផរណាប្រហែល ១,៥ពិន្ទុភាគរយ នៅក្នុងឆ្នាំ២០២២នេះ។
គួរជម្រាបថា អតិផរណានៅក្នុងតំបន់ចាយលុយអឺរ៉ូបកំពុងកើនឡើងដល់ទៅ ៥,៨% លើសពីគោលដៅ ២% ដែលបានកំណត់ដោយធនាគារកណ្តាលអឺរ៉ុប។ យ៉ាងណាមិញ ក្រុមអ្នកបង្កើតគោលនយោបាយរបស់ធនាគារកណ្តាលអាមេរិកបានសន្យាកាលពីសប្តាហ៍មុនថា ក៏នឹងចាត់វិធានការយ៉ាងខ្លាំងក្លាបន្ថែមទៀត ដើម្បីកាត់បន្ថយអតិផរណាដែលមានបានកើនឡើងខ្ពស់ដល់ទៅ ៣ ដងនៃគោលដៅ ២%របស់ខ្លួនផងដែរ៕
អត្ថបទ វ៉ាន់ ស្រីរ័ត្ន