ករណីឆ្លងកូវីដ១៩នៅចិន

លេចធ្លាយរបាយការណ៍សុខាភិបាលចិន៖ ត្រឹម២០ថ្ងៃនៃខែធ្នូ ពលរដ្ឋចិន២៥០លាននាក់ឆ្លងកូវីដ១៩


ពលរដ្ឋចិនប្រមាណ ២៥០លាននាក់ទូទាំងប្រទេសទំនងជាបានឆ្លងជំងឺផ្លូវដង្ហើមកូវីដ១៩ នៅត្រឹមរយៈពេល២០ថ្ងៃនៃខែធ្នូឆ្នាំ២០២២។ នេះបើយោងតាមរបាយការណ៍សុខាភិបាលចិនមួយ ដែលបានបែកធ្លាយ និងត្រូវបានសារព័ត៌មានអន្តរជាតិធំៗជាច្រើនយកមកចុះផ្សាយជាបន្តបន្ទាប់កាលពីចុងសប្តាហ៍មុននេះ។
ត្រឹម២០ថ្ងៃនៃខែធ្នូពលរដ្ឋចិន២៥០លាននាក់ឆ្លងកូវីដ១៩!
ដោយ

ទោះបីនេះជាទិន្នន័យពិត ឬមិនពិតពីរដ្ឋាភិបាលចិនក៏ដោយ តែគេអាចសម្គាល់បានថា ករណីឆ្លងកូវីដ១៩នៅចិន ចាប់ផ្តើមរាលដាលឡើងវិញខ្លាំង ខ្លាំងយកតែមែនទែនពិសេសនៅពេលដែលរដ្ឋអំណាចក្រុងប៉េកាំងលុបចោល គោលនយោបាយសូន្យកូវីដ ក្រោយមានការតវ៉ាប្រឆាំងពីសំណាក់ពលរដ្ឋ។

ប្រសិនបើទិន្នន័យនេះពិតប្រាកដ ចំនួនអ្នកឆ្លងនៅចិនត្រឹម២០ថ្ងៃនៃខែនេះ គឺស្មើនឹងប្រហែល ១៨% នៃចំនួនប្រជាជនចិនសរុប ១ពាន់៤រយលាននាក់ទៅហើយ ហើយវាក៏អាចក្លាយជាករណីឆ្លងខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្ររីករាលរបស់កូវីដ១៩ក្នុងពិភពលោកផងដែរ។

បើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg ដោយអះអាងថា បានប្រភពពីមន្ត្រីដែលជិតស្និទ្ធ ទិន្នន័យដដែលនេះត្រូវបានគេយកមកបង្ហាញក្នុងអង្គប្រជុំនៃគណៈកម្មការសុខាភិបាលចិន កាលពីថ្ងៃពុធសប្តាហ៍មុន។ ប៉ុន្មានថ្ងៃក្រោយទៀត ទិន្នន័យអ្នកឆ្លងដដែល បានបែកធ្លាយព្រងព្រាតចេញតាមប្រព័ន្ធបណ្តាញសង្គមចិន។ ប៉ុន្តែភាពសុក្រិតពិតប្រាកដកំរិតណានៃទិន្នន័យនេះ មិនទាន់ត្រូវបានគេបញ្ជាក់ឡើយ ខណៈគណៈកម្មការសុខាភិបាលចិន មិនបានឆ្លើយតបចំពោះការសុំធ្វើអត្ថាធិប្បាយពីអ្នកសារព័ត៌មាននោះឡើយ។

ទោះយ៉ាងណា បើគេធៀបចំនួនឆ្លងដែលបានសរសេរលើឯកសារដែលបែកធ្លាយ គឺមានភាពខុសគ្នាខ្លាំងណាស់ នឹងករណីឆ្លងដែលរដ្ឋាភិបាលចិនបានប្រកាសជាផ្លូវការប្រចាំថ្ងៃ។ ទោះយ៉ាងសារព័ត៌មានរ៉យទ័របានចុះផ្សាយថា គណៈកម្មការសុខាភិបាលជាតិចិននឹងឈប់បញ្ចេញទិន្នន័យឆ្លងប្រចាំថ្ងៃតទៀតហើយ ចាប់ពីថ្ងៃអាទិត្យទី២៥ធ្នូតទៅ។

សូមជម្រាបថា ទោះទិន្នន័យលើក្រដាស និងស្ថានការណ៍ជាក់ស្តែងអាចដូចគ្នា ឬខុសគ្នាយ៉ាងណា ប៉ុន្តែមន្ទីរពេទ្យក្នុងប្រទេសចិនកំពុងប្រឈមមុខនឹងការខ្វះខាតបុគ្គលិកសុខាភិបាលយ៉ាងធ្ងន់ធ្ងរ រួមជាមួយនឹងកង្វះខាតគ្រែ និងថ្នាំពេទ្យ នៅពេលដែលការឆ្លងកើនខ្លាំងទៅៗ ដែលបង្ហាញពីភាពតានតឹងកាន់តែខ្លាំងឡើងលើប្រព័ន្ធថែទាំសុខាភិបាលរបស់ចិន។ រដ្ឋាភិបាលក្រុងប៉េកាំង ក៏ទើបយល់ព្រមទទួលយកថ្នាំវ៉ាក់សាំងកូវីដ១៩ជាលើកដំបូងពីក្រៅប្រទេសផងដែរ ពោលគឺទទួលយកពីប្រទេសអាល្លឺម៉ង់ ប៉ុន្ដែ វ៉ាក់សាំងទាំងនោះ អនុញ្ញាតឲ្យចាក់តែសម្រាប់ពលរដ្ឋអាល្លឺម៉ង់ ដែលរស់នៅក្នុងប្រទេសចិនតែប៉ុណ្ណោះ៕




អត្ថបទបន្ទាប់


សភាអាមេរិកអនុម័តកញ្ចប់ថវិកាចំណាយប្រចាំឆ្នាំដ៏មហាសាល ១,៧ ទ្រីលានដុល្លារ ដោយផ្តោតសំខាន់លើវិស័យយោធា

ព័ត៌មាន
សភាតំណាងរាស្រ្តសហរដ្ឋអាមេរិកបានបោះឆ្នោតកាលពីថ្ងៃសុក្រ ទី២៣ ខែធ្នូ ដើម្បីអនុម័តចេញច្បាប់សម្រាប់កញ្ចប់ថវិកាចំណាយដ៏ធំសម្បើមមិនធ្លាប់មានក្នុងទ…

ឥណ្ឌូនេស៊ី ដាក់គោលដៅនាំចេញឧស្ម័នធម្មជាតិទៅកាន់វៀតណាមនៅឆ្នាំ២០២៦

ព័ត៌មាន
ប្រទេសឥណ្ឌូនេស៊ី ដែលមានសេដ្ឋកិច្ចធំជាងគេបំផុតនៅអាស៊ាន បានដាក់គោលដៅនឹងនាំចេញឧស្ម័នធម្មជាតិទៅកាន់ប្រទេសវៀតណាមនៅឆ្នាំ២០២៦ខាងមុខ ពីប្លុកឈ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ