វិស័យ​ឌីជីថល​

​កម្ពុជា ដាក់គោលដៅអភិវឌ្ឍអ្នកជំនាញឌីជីថល​ឱ្យបាន១០ម៉ឺននាក់នៅមួយទសវត្សរ៍ខាងមុខ​


កម្ពុជា កំពុងអនុវត្តផែនការយុទ្ធសាស្ត្រសំខាន់ៗ ដើម្បីជំរុញបរិវត្តកម្មឌីជីថល ដោយមានឯកសារគោលនយោបាយ និងគម្រោងធំៗជាច្រើន​។ បើតាមរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កម្ពុជា មានគោលបំណងអភិវឌ្ឍអ្នកជំនាញឌីជីថលយ៉ាងហោចណាស់ចំនួន១០ម៉ឺននាក់ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ ខណៈនៅក្នុងផែនការនេះ ក៏ត្រូវបំពាក់ជំនាញចាំបាច់ដល់មន្ត្រីរាជការផងដែរ។ ទន្ទឹមនេះ អ្នកតាម​ដានសង្គមលើកឡើងថា ដើម្បីឱ្យផែនការនេះមានប្រសិទ្ធភាពបានលុះត្រាតែរដ្ឋាភិបាលមានការប្ដេជ្ញាចិត្តខ្ពស់លើការគាំទ្រ និងមានការចូលរួមច្បាស់លាស់ពីអ្នកពាក់ព័ន្ធនានា​។
វិស័យ​ឌីជីថល​
ដោយ

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថលកម្ពុជា បានគូសបញ្ជាក់ថា ផែនទីបង្ហាញផ្លូវជំនាញឌីជីថលរបស់កម្ពុជាមានគោលបំណងអភិវឌ្ឍអ្នកជំនាញឌីជីថលយ៉ាងហោចណាស់ចំនួន១០ម៉ឺននាក់ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ។ ទោះជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍអ្នកជំនាញឌីជីថលតែមួយមុខមិនគ្រប់គ្រាន់នោះទេ។

ថ្នាក់ដឹកនាំរូបនេះបានសង្កត់ធ្ងន់ថា ជំនាញដ៏សំខាន់មួយនេះ ក៏ត្រូវបណ្តុះបណ្តាលដល់មន្ត្រីរាជការ គ្រូបង្រៀន សហគ្រិន និងប្រជាពលរដ្ឋសាមញ្ញផងដែរ ដើម្បីឈានទៅសម្រេចគោលដៅសេដ្ឋកិច្ចឌីជីថល។ ឯកឧត្តម ជា វ៉ាន់ដេត មានជំជឿយ៉ាងមុតមាំថា ការវិនិយោគលើមនុស្ស គឺមានសារៈសំខាន់ដូចគ្នានឹងការវិនិយោគលើបច្ចេកវិទ្យាដែរ ពីព្រោះមនុស្សគឺជាកម្លាំងចលករនៅពីក្រោយការផ្លាស់ប្តូរឌីជីថលដ៏ជោគជ័យ។

ដោយឡែកលោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវយល់ឃើញថា ការកំណត់ជំនាញឌីជីថលឱ្យបានច្បាស់លាស់នឹងបង្កភាពងាយស្រួលដល់ការវាយតម្លៃលើប្រសិទ្ធភាពគោលនយោបាយរយៈពេលមធ្យម និងវែង។ បើតាមអ្នកជំនាញរូបនេះ ការតាមដានលើការអនុវត្តជាប្រចាំក៏នឹងរួមចំណែកដល់ការវាស់ស្ទង់ដើម្បីមានការកែទម្រង់ផែនការផងដែរ។ សម្រាប់លោក សេក សុជាតិ ដើម្បីឱ្យផែនការនេះឱ្យមានប្រសិទ្ធភាពបានលុះត្រាតែរដ្ឋាភិបាលមានការប្ដេជ្ញាចិត្តខ្ពស់លើការគាំទ្រ និងមានការចូលរួមច្បាស់លាស់ពីអ្នកពាក់ព័ន្ធនានា។

បើតាមឯកឧត្តម ជា វ៉ាន់ដេត កម្ពុជាកំពុងអភិវឌ្ឍឧទ្យានឌីជីថលទំហំ១០០ហិកតា ដើម្បីប្រែក្លាយកម្ពុជាឱ្យក្លាយជាមជ្ឈមណ្ឌលឌីជីថលនៅក្នុងតំបន់។ គំនិតផ្តួចផ្តើមនេះ ត្រូវបានរំពឹងថា នឹងគាំទ្រដល់ក្រុមហ៊ុនបច្ចេកវិទ្យាថ្មីៗ នវានុវត្តន៍ ការអប់រំឌីជីថល ការស្រាវជ្រាវ និងការវិនិយោគ៕

អត្ថបទ៖ បូ ដូឡា,រូបភាព តែន ចិន




អត្ថបទបន្ទាប់


តើកម្ពុជា អាចទាញផលប្រយោជន៍អ្វីខ្លះពីវេទិកាហិរញ្ញវត្ថុ Black Swan Summit ដែលខ្លួនធ្វើជាម្ចាស់ផ្ទះជាលើកដំបង?

មន្ត្រីរដ្ឋាភិបាលរដ្ឋាភិបាល អ្នកបង្កើតគោលនយោបាយ ធនាគារកណ្តាល វិនិយោគិន និងអ្នកជំនាញបច្ចេកវិទ្យាមកបណ្តាប្រទេសជាច្រើនលើពិភពលោកបានមកជុំគ្នានៅ…

ក្រុមហ៊ុន ភិនិច អាហ្គ្រោ ចាប់ដៃគ្នាជាមួយស្ថាប័នកាណាដា ដើម្បីពង្រីកទីផ្សារកសិផលខ្មែរ និងជំរុញបច្ចេកវិទ្យាកសិកម្មនៅកម្ពុជា

ក្រុមហ៊ុន ភិនិច អាហ្គ្រោ ឯ.ក (PINEX AGRO) នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយមជ្ឈមណ្ឌលស្រាវជ្រាវក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ