សាច់បង្កក

តើការអនុវត្តវិធានការទប់ស្កាត់ការនាំចូលបំណែកសាច់បង្កកលើកទី២ មានប្រសិទ្ធភាពយ៉ាងណា?


វិធានការហាមឃាត់មិនឱ្យនាំចូលបំណែកសាច់បង្កកបណ្តោះអាសន្នលើកទី២ នឹងផុតសុពលភាពនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។ វិធានការនេះ ត្រូវបានរំពឹងថា នឹងរួមចំណែកជួយលើកកម្ពស់វិស័យចិញ្ចឹមសត្វនៅកម្ពុជា បន្ទាប់ពីវិស័យនេះ បានរងផលប៉ះពាល់ដោយសារការនាំចូលសាច់បង្កកខុសច្បាប់ពីបរទេស ដែលធ្វើឱ្យអ្នកចិញ្ចឹមសត្វក្នុងស្រុកមួយចំនួនមានការខាតបង់ថវិការហូតបោះបង់ការចិញ្ចឹម។ តើការអនុវត្តវិធានការទប់ស្កាត់ការនាំចូលបំណែកសាច់បង្កកលើកទី២ មានប្រសិទ្ធភាពយ៉ាងណា?
សាច់បង្កក
ដោយ

លោក ហួត រ៉ាដេត ស្ថាបនិកក្រុមហ៊ុនសាច់ជ្រូកជាតិ កត់សម្គាល់ឃើញថា ក្រោយរាជរដ្ឋាភិបាលបន្តអនុវត្តការហាមឃាត់ការនាំចូលបំណែកសាច់បង្កកប្រភេទគ្រឿងក្នុង លើកទី២ ស្ថានភាពតម្លៃសាច់ជ្រូកនៅលើទីផ្សារហាក់មានភាពល្អប្រសើរជាងមុន។ ទន្ទឹមនេះលោកចង់ឱ្យមានការរឹតបន្តឹងបន្តទៀត ព្រោះបច្ចុប្បន្នការផ្គត់ផ្គង់សាច់ជ្រូកនៅលើទីផ្សារមានច្រើនជាងមុន ហើយពុំចាំបាច់មានការនាំចូលក៏បានដែរ។ បើតាមលោក ហួត រ៉ាដេត នៅពេលមានការរឹតបន្តឹងលើការនាំចូលបំណែកសាច់បង្កកនឹងធ្វើឱ្យកសិករមានទឹកចិត្តក្នុងការចិញ្ចឹមសត្វឡើងវិញ ស្របពេលថ្លៃដើមផលិតមានភាពប្រសើរជាងមុន ហើយវានឹងជួយលើកកម្ពស់ជីវភាពរបស់កសិករផងដែរ។ តែយ៉ាងណា អ្នកជំនាញរូបនេះ លើកឡើងថា នៅក្នុងស្ថានភាពនេះ ក្រុមហ៊ុនធំៗពុំគួរពង្រីកការចិញ្ចឹមបន្ថែមទៀតនោះទេ ព្រោះអាចនឹងលើសតម្រូវការ ដែលអាចនឹងធ្វើឱ្យតម្លៃជ្រូកមានការធ្លាក់ចុះ។

​ដោយឡែកលោក ស៊្រុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា កត់សម្គាល់ឃើញថា ការអនុវត្តបម្រាមលើវិធានការទប់ស្កាត់ការនាំចូលបំណែកសាច់បង្កកលើកទី២នេះ មានប្រសិទ្ធភាពតិចជាងការអនុវត្តវិធានការបម្រាមលើកទី១។ តែយ៉ាងណា ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា រូបនេះ លើកឡើងថា ប្រសិនបើមិនមានការប្រែប្រួលទេ អាជ្ញាធរនឹងបន្តអនុវត្តលើការរឹតបន្តឹងក្នុងការនាំចូលបំណែកសាច់បង្កកបន្តទៀត ដើម្បីជួយដល់កសិករជាអ្នកចិញ្ចឹមសត្វ ខណៈបច្ចុប្បន្នការចិញ្ចឹមសត្វ និងការផ្គត់ផ្គង់ក្នុងស្រុកមានស្ថានភាពប្រសើរជាងមុន។

​សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងបំណែកសាច់បង្កកនេះ រាជរដ្ឋាភិបាលកម្ពុជា បានហាមឃាត់មិនឱ្យមានការនាំចូលបណ្តោះអាសន្នលើកទី២ រយៈពេល៦ខែ ដែលមានសុពលភាពចាប់ពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១២ ខែមិនា ឆ្នាំ២០២៥៕

អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ




អត្ថបទបន្ទាប់


អ្នកដាំម្នាស់កំពុងត្រូវប៉ាន់ ដោយអាចទទួលបានប្រាក់ចំណេញរាប់ពាន់ដុល្លារក្នុង១ហិកតា

កសិករជាច្រើនគ្រួសារស្ថិតក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានប្ដូរពីការដាំដំណាំផ្សេងៗមកដាំម្នាស់ ដែលមានទីផ្សារល្អ ខណៈនៅប៉ុន្មា…

តើអ៊ុយក្រែន អាចរើរួចពីសំណាញ់កិច្ចព្រមព្រៀងធនធានរ៉ែតម្លៃ៥០០ពាន់លានដុល្លាររបស់លោក ដូណាល់ ត្រាំ បានដែរឫទេ?

លោក វ៉្លូឌីមៀ ហ្សេឡិនស្គី ប្រធានាធិតីអ៊ុយក្រែន នៅពេលនេះ កំពុងស្ថិតនៅក្នុងស្ថានភាពចុះទឹកជួបក្រពើឡើងលើគោកជួបខ្លា ក្រោយលោក ដូណាល់ ត្រាំ បាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ