ចំណូលពន្ធដារ

មេពន្ធដារអះអាងថា បញ្ហាកូវីដ-១៩ កំពុងទាញទម្លាក់ចំណូលពន្ធដារ


មន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានពន្ធដារ បានអះអាងថា ចំណូលពន្ធដារចាប់ផ្តើមរងផលប៉ះពាល់ដោយសារឥទ្ធិពលនៃជំងឺ កូវីដ ១៩ ខណៈដែលនៅឆ្នាំនេះ ចំណូលពន្ធដារទំនងជាមិនអាចសម្រេចបានគ្រប់ផែនការ ឬលើសផែនការដូចរាល់ឆ្នាំនោះឡើយ។ ជាក់ស្ដែង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្មីៗនេះ រំពឹងថាអគ្គនាយកដ្ឋានពន្ធដារធ្វើយ៉ាងណាប្រមូលចំណូលពន្ធដារឆ្នាំ២០២០ បានប្រមាណ៨៥ភាគរយនៃផែនការ គឺភាពជោគជ័យមួយទៅហើយសម្រាប់រាជរដ្ឋាភិបាល ខណៈការរំពឹងទុកកាលពីមុនថា ថាអាចប្រមូលបានត្រឹមតែ៦៥ភាគរយប៉ុណ្ណោះ។
ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ (រូបភាព៖ ហ្វេសប៊ុកអគ្គនាយកដ្ឋាន​ពន្ធដារ)
ដោយ

ឯកឧត្តម គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជាអគ្គនាយក​នៃអគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ឲ្យដឹងថា ការរីករាលដាល​នៃជំងឺ​កូវីដ-១៩ បានធ្វើឲ្យ​ប៉ះពាល់​ខ្លាំង​ដល់សេដ្ឋកិច្ច​ពិភពលោក រួមទាំង​សេដ្ឋកិច្ច​កម្ពុជា​ក៏រងផល​ប៉ះពាល់​ខ្លាំង​ក្លាដែរ ដែលបញ្ហានេះបាន ធ្វើឲ្យ​ការប្រមូល​ចំណូល​ពន្ធដារ​នៅក្នុង​ឆ្នាំ២០២០នេះ មានការ​ថមថយ​ទៅតាម​នោះផងដែរ ប៉ុន្តែយ៉ាងណា​អគ្គនាយកដ្ឋានពន្ធដារ​នៅតែសង្ឃឹម​ជឿជាក់ថា នឹងអាច​ប្រមូល​ចំណូល​ពន្ធដារ​បានលើស​កម្រិត​នៃការរំពឹងទុក​របស់​ក្រសួង​សេដ្ឋកិច្ច​ដែលថា ចំណូល​ពន្ធដារ​ប្រមូល​បាន​ជុំវិញ ៨៥ភាគរយ។

ឯកឧត្តម គង់ វិបុល ការប្រមូល​ចំណូលពន្ធដារ​នៅក្នុង​ឆ្នាំ២០២០ នេះ មិនប្រាកដថា នឹងលើស​ផែនការ​ដូចឆ្នាំមុនៗ​ទៀតនោះ​បានឡើយ ខណៈការ​រីករាលដាល​នៃជំងឺ​កូវីដ-១៩ នៅតែ​ជាវិបតិ្ត​មួយដ៏ធំ​ធេង ដែលបាន​រាំងដល់​ដំណើរការ​នៃសេដ្ឋកិច្ច​សកល។

ទោះជាបែបនេះក្ដី ឯកឧត្តម គង់ វិបុល បានគូសបញ្ជាក់ថា សម្រាប់​រយៈពេលជិត​៩ខែ មកនេះ តាមការបូកសរុប​ត្រួសៗមក​ឃើញថា ការប្រមូលចំណូលពន្ធដារ បាន​សម្រេច​ដល់ ៧៧ ទៅ៧៨ ភាគរយ​នៃផែន។ ដូច្នេះ តាមការ​រំពឹង​ទុក​របស់​ឯកឧត្តម សម្រាប់​ឆ្នាំ២០២០នេះ ការប្រមូលចំណូល​ពន្ធដារ អាចមាន​ដល់ប្រមាណ ៨៥ ទៅ៩០% នៃផែនការ​ប្រចាំឆ្នាំ។

ជាផែនការបន្ត​ដើម្បី​ទប់លំនឹង​សេដ្ឋកិច្ច ក៏ដូចជា​ផែនការ​ប្រមូល​ចំណូល​ពន្ធដារ​រាជរដ្ឋាភិបាល​តាមរយៈ​អគ្គនាយកដ្ឋាន​ពន្ធដារ​ដែលជា​សេនាធិការ​របស់​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ​បានដាក់ចេញ​នូវវិធានការ​មួយចំនួន​ផងដែរ នាពេល​កន្លង​មក ដើម្បី​ប៉ះប៉ូវ​ដូចជា​វិស័យ​ទេសចរណ៍ វិស័យ​ធនាគារ និងហិរញ្ញវត្ថុ និងវិស័យ​អលនទ្រព្យ​ជាដើម ហើយការ​ដាក់ចេញ​នូវ​វិធានការ​នេះ បានធ្វើឲ្យ​ចំណូល​ពន្ធដារ​មាន​ការថមថយ។

ទោះយ៉ាងណា ក្នុងកាលៈទេសៈ​នេះ វិស័យ​មួយចំនួន​ផ្សេងទៀត​ដូចជា​ពុំទាន់​មានការ​ថមថយ​ចំពោះ​ការប្រមូល​ពន្ធដារ​ទេ ដូចជា​វិស័យ​ទូរគមនាគមន៍ វិស័យ​ផលិត​គ្រឿងភេសជ្ជៈ និងចំណី​អាហារ និងមួយផ្នែក​ទៀត​អគ្គនាយក​ដ្ឋាន​ពន្ធដារ​កំពុង​បានរឹត​បន្តឹង​ចំពោះ​គ្រឿងស្រវឹង និងថ្នាំជក់។

ឯកឧត្តម គង់ វិបុល បញ្ជាក់ថា វិធានការ​ដែលត្រូវ​បន្ត​ពង្រឹង​ គឺការគ្រប់គ្រង​ការលក់​ផលិតផល​តាម​អនឡាញ និងកំពុង​ពិនិត្យ​ពិចារណា​រៀបចំ​រចនាសម្ព័ន្ធ​លើអាករ​ពិសេស​ចំពោះ​ទំនិញ​ទំនើប​មួយចំនួន​ដូចជាបារី និង​ស្រាបៀរជាដើម និងព្រម​ទាំងកំពុង​រៀបចំ​វិធានការ​គ្រប់គ្រង​ការផលិត​ស្រាបៀរ​ក្នុងស្រុក​ឲ្យមាន​តម្លាភាព​នៃការបង់ពន្ធ​ស្មើៗ​គ្នា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការសិក្សា​មួយ​បង្ហាញ​​ពី"លំនៅដ្ឋានពេល​អនាគត"ដែល​ប្រជាជន​ចង់បាន។ តើ​ជាលំនៅដ្ឋាន​ដូចម្ដេច?​

ព័ត៌មាន
ប្រជាពលរដ្ឋរស់នៅ​រាជ​ធានី​ភ្នំពេញ​ជាង​ពាក់​កណ្ដាល ចំណាយ​ពេល​ភាគ​ច្រើន​នៅ​ក្នុង​បន្ទប់​គេង​ក្នុង​គេហដ្ឋាន​របស់​ខ្លួន ដោយសារតែ​កង្វះ​ទីធ្ល…

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ កម្ពុជាកំពុងរៀបចំនាំចេញសាច់គោជាលើកដំបូង ទៅកាន់ទីផ្សារចិន

ព័ត៌មាន
រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម បាន​អះអាងថា ប្រទេសកម្ពុជាកំពុងរៀបចំឲ្យមានការនាំចេញសាច់គោលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ខណៈដែលកិច្ចព្រមព្រៀងពា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ