កិច្ចព្រមព្រៀងពាណិជ្ជកម្ម

តើការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់អាម៉េរិកជាមួយប្រទេសផ្សេងៗសម្រេចបានលទ្ធផលយ៉ាងណាហើយ?


ក្រោយចរចាគ្នាយ៉ាងស្វិតស្វាញអស់រយៈពេលជាង១០០ថ្ងៃកន្លងមកនេះ មានតែប្រទេសចំនួន៨ប៉ុណ្ណោះដែលអាចសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតនៅលើពិភពលោក។ ប្រទេសទាំងនេះរងសម្ពាធពន្ធពីអាម៉េរិកចន្លោះពី១០%ទៅ៣០% ខណៈប្រទេសដែលមិនទាន់សម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មនឹងរងអត្រាពន្ធ ដែលលោក ដូណាល់ ត្រាំ បានប្រកាសកាលពីខែមេសា កន្លងទៅ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។
កិច្ចព្រមព្រៀងពាណិជ្ជកម្ម
ដោយ

សហរដ្ឋអាម៉េរិកបានអះអាងថា គិតត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ មានប្រទេសតែ៨ប៉ុណ្ណោះរួមមានអង់គ្លេស វៀតណាម ឥណ្ឌូនេស៊ី ហ្វីលីពីន ជប៉ុន សហភាពអឺរ៉ុប កូរ៉េខាងត្បូង និងចិន ដែលអាចសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយខ្លួន។ ក្នុងចំណោមប្រទេសទាំងនេះអង់គ្លេសទទួលបានពន្ធទាបជាងគេក្នុងអត្រា១០% ខណៈចិនរងវិធានការពន្ធខ្ពស់ជាងគេរហូតដល់៣០%។ ប៉ុន្តែអត្រាពន្ធរបស់ចិននេះមានសុពលភាពត្រឹម៩០ថ្ងៃប៉ុណ្ណោះ ហើយប្រសិនបើចិនអាចឈានទៅសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាម៉េរិកទេ នោះប្រទេសនេះអាចប្រឈមនឹងអត្រាពន្ធ១៤៥%។

ដោយឡែកសម្រាប់ប្រទេសកម្ពុជា និងថៃ ដែលកំពុងពាក់មុខយក្សដាក់គ្នាក្នុងជម្លោះព្រំដែន ត្រូវបានរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាម៉េរិកលោក ហូវ័ត លូនិក (Howard Lutnick ) បង្ហើបថា សហរដ្ឋអាម៉េរិកបានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសទាំងពីរហើយ បន្ទាប់ពីប្រទេសទាំងពីរបានយល់ព្រមបទឈប់បាញ់តាមការជំរុញរបស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ។ ប៉ុន្តែ លោក មិនបានបង្ហើបថា ប្រទេសកម្ពុជា និងថៃ ដែលកំពុងរងសម្ពាធពន្ធ៣៦%ដូចគ្នា នឹងរងអត្រាពន្ធប៉ុណ្ណោះនោះទេ។ តែយ៉ាងណាកាលពីពេលថ្មីៗលោក ត្រាំ បានប្រកាសថា លោកនឹងដាក់ពន្ធចន្លោះពី២០%ទៅ១៥%លើប្រទេសភាគច្រើន ដែលមិនទាន់សម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ប្រសិនបើអាម៉េរិកបញ្ចុះពន្ធមកនៅចន្លោះពី១៥%ទៅ២០% តើវាជាអត្រាល្អប្រសើរសម្រាប់សេដ្ឋកិច្ចកម្ពុជា ឬយ៉ាងណា?

បើគ្មានការប្រែប្រួលទេសហរដ្ឋអាម៉េរិកក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ នឹងចាប់ផ្តើមអនុវត្តអត្រាពន្ធបដិការលើទំនិញនាំចូលពីប្រទេសកម្ពុជា និង…

TikTok ដាក់ឱ្យដំណើរការមុខងារទំនុកចិត្ត និងសុវត្ថិភាពថ្មីសម្រាប់អ្នកបង្កើតមាតិកា គ្រួសារ និងសហគមន៍ ដោយលោក Adam Presser ប្រធានផ្នែកប្រតិបត្តិការ និងទំនុកចិត្ត និងសុវត្ថិភាព

ថ្ងៃនេះ TikTok ប្រកាសដាក់ឱ្យដំណើរការមុខងារថ្មីៗជាច្រើនពីវិធីដែល TikTok ជំរុញភាពច្នៃប្រឌិត និងនាំសេចក្តីរីករាយដល់អ្នកប្រើប្រាស់ជុំវិញពិភ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ