ប្រទេសវៀតណាម

៣ខែដើមឆ្នាំនេះ វៀតណាមបាននាំអង្ករចេញជិត ២ លានតោន ភាគច្រើនជាអង្ករផលិតនៅតំបន់ដីសណ្ដទន្លេមេគង្គ


ប្រទេសវៀតណាមអាចសម្រេចបានការនាំចេញអង្កររហូតជិត ២ លានតោន ក្នុងអំឡុងត្រីមាសទី ១ នៃឆ្នាំ ២០២៣។ អង្ករវៀតណាមបានមើលឃើញជោគជ័យមួយចំនួន ក្នុងការធ្វើឱ្យប្រសើរឡើងនូវគុណភាពនិងតម្រូវការ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ទីផ្សារអង្ករវៀតណាមទំនងជានឹងបន្តមានស្ថានភាពប្រសើរឡើងថែមទៀតនៅត្រីមាសទីពីរនៃឆ្នាំ២០២៣នេះ ដោយសារតម្រូវការបានកើនឡើងនៅក្នុងទីផ្សារសំខាន់ៗ។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន វៀតណាម ញូស៍ (Vietnam News)។
វៀតណាមបាននាំអង្ករចេញជិត ២ លានតោន នៃឆ្នាំ ២០២៣
ដោយ

ប្រទេសវៀតណាមអាចសម្រេចបានការនាំចេញអង្កររហូតដល់ទៅចំនួន ១,៧ លានតោន ដែលមានតម្លៃសរុបជាង ៩០០ លានដុល្លារអាមេរិក ក្នុងអំឡុងត្រីមាសទី ១ នៃឆ្នាំ ២០២៣។ បើនិយាយអំពីបរិមាណ អង្ករនាំចេញរបស់វៀតណាមបានកើនឡើង ១៩ ភាគរយ ហើយបើនិយាយអំពីតម្លៃវិញ គេឃើញវាកើនឡើងប្រមាណជា ៣០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។

ជាមួយនឹងតួលេខនេះ ប្រភពពីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម ក៏បានវាយតម្លៃប្រកបដោយវិជ្ជមានថា អង្ករវៀតណាមបានមើលឃើញជោគជ័យមួយចំនួន ក្នុងការធ្វើឱ្យប្រសើរឡើងនូវគុណភាពនិងតម្រូវការ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

លោក ឡេ ថាញ់ ជុង ( Lê Thanh Tùng) អនុប្រធាននាយកដ្ឋានដាំដុះរុក្ខជាតិនៃក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម បាននិយាយថា ទិន្នផលស្រូវនៅឆ្នាំនេះ សម្រាប់តំបន់ដីសណ្ដទន្លេមេគង្គតែមួយ ត្រូវបានព្យាករណ៍ថានឹងសម្រេចបានរហូតដល់ទៅ ២៤ លានតោន។ នៅក្នុងនោះ អង្ករចំនួន ១១ លានតោននឹងត្រូវទុកសម្រាប់ចិញ្ចឹមប្រជាពលរដ្ឋនៅដែនដីសណ្តទន្លេមេគង្គនិងនៅទីក្រុងហូជីមិញ រីឯបរិមាណនៅសល់ ១៣ លានតោនទៀត គឺទុកសម្រាប់ការនាំចេញ ។

សមាគមស្បៀងអាហារវៀតណាមបាននិយាយថា ទីផ្សារអង្ករវៀតណាមទំនងជានឹងបន្តមានស្ថានភាពប្រសើរឡើងថែមទៀតនៅត្រីមាសទីពីរនៃឆ្នាំ២០២៣នេះ ដោយសារតម្រូវការបានកើនឡើងនៅក្នុងទីផ្សារសំខាន់ៗ ដែលរួមមានប្រទេសហ្វីលីពីន ចិន និងអាហ្វ្រិក។

លោក ឃ្វៀន ង៉ុក ណាម ( Nguyễn Ngọc Nam) ប្រធានសមាគមស្បៀងអាហារវៀតណាម បាននិយាយថា អង្ករវៀតណាមបាននិងកំពុងទទួលបានតម្លៃល្អនៅលើទីផ្សារអន្តរជាតិ បើទោះបីជាមានការព្យាករពីភាពអាប់អួរសម្រាប់សេដ្ឋកិច្ចពិភពលោក ស្របពេលដែលប្រទេសនានាសម្លឹងមើលការរកស្បៀងមកត្រៀមបម្រុងទុកសម្រាប់ស្ថានភាពមិនច្បាស់លាស់នាពេលខាងមុខ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើអាមេរិកកំពុងតែឈឺក្បាលប៉ុនណានៅពេលដែល OPEC+ កាត់បន្ថយផលិតកម្មប្រេងដ៏គួរឲ្យភ្ញាក់ផ្អើល?

ព័ត៌មាន
ការប្រកាសកាត់បន្ថយផលិតកម្មប្រេងដ៏គួរឱ្យភ្ញាក់ផ្អើលនៅសប្តាហ៍មុនដោយសមាគមប្រទេសនាំប្រេងចេញនិងសម្ព័ន្ធមិត្ត ដែលគេហៅថាអូប៉ិចបូក (OPEC+) កំពុងធ្…

ក្រុមហ៊ុន Cambodia Securities Plcនិងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ China Cinda's រួមគ្នាបង្កើតតគម្រោងវិនិយោគ

ព័ត៌មាន
ក្រោមការធ្វើជាសាក្សីរបស់ ផ្សារមូលបត្រកម្ពុជានៅថ្ងៃនេះ Cambodia Securities Plcបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាផ្លូវការជាមួយក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ