គំនិតបែបនេះ ជារឿយៗ គេឲ្យឈ្មោះថា «ចំណូលមូលដ្ឋានជាសាកល» ត្រូវគេអនុវត្តខ្លះៗដែរ នៅកន្លែងដទៃទៀត ដែលមិនមានបញ្ហាដូចប្រទេសឥណ្ឌា។
ភាពក្រីក្ររបស់ឥណ្ឌាមានកម្រិត ៧០ភាគរយ នៅពេលដែលប្រទេសនេះបានឯករាជ្យដំបូងនៅឆ្នាំ១៩៤៧ ហើយនៅឆ្នាំ២០១២ អត្រានៃភាពក្រីក្រថយចុះមកនៅត្រឹម ២២ភាគរយ។ ២២ភាគរយចំពោះប្រទេសឥណ្ឌា ដែលមានប្រជាជន ១ពាន់ ៣រយលាននាក់ មានន័យថា ប្រជាជនជិត៣០០លាននាក់កំពុងរស់នៅក្នុងភាពក្រីក្រ។
របាយការណ៍អង្កេតសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ឥណ្ឌា ចេញផ្សាយកាលពីពេលថ្មីៗ ផ្ដល់អនុសាសន៍ថា ការចែកលុយសុទ្ធអាចជាវិធីរហ័សបំផុតនៃការកាត់បន្ថយភាពក្រីក្រ។
របាយការណ៍នេះ លើកជាសំណើឲ្យរដ្ឋាភិបាលឥណ្ឌាចែកលុយសុទ្ធឲ្យពលរដ្ឋដែលរស់នៅក្នុងភាពក្រីក្រ ក្នុងម្នាក់ៗ ៧.៦២០រូពី (ស្មើនឹង ១១៣ដុល្លារអាមេរិក) ក្នុងមួយឆ្នាំ។
អ្នកសេដ្ឋកិច្ចឥណ្ឌាថ្លែងបែបប្រយ័ត្នប្រយែងថា គេមិនអាចអនុវត្តកម្មវិធីចែកលុយសុទ្ធនេះដល់ពលរដ្ឋគ្រប់រូបបានទេ ព្រោះប្រជាជនឥណ្ឌាមានចំនួនច្រើនណាស់។
អ្នកសេដ្ឋកិច្ចឲ្យអនុសាសន៍ថា ដំបូងគេគួរអនុវត្តកម្មវិធីចែកលុយសុទ្ធដើម្បីលុបបំបាត់ភាពក្រីក្រនេះ ប្រជាពលរដ្ឋក្រីក្របំផុត ១០ភាគរយសិន បន្ទាប់មក ពង្រីកដល់ ៤០ភាគរយ៕
ប្រភព៖ CNBC