Advertisement
ពិពិធកម្ម​វិនិយោគ​ផ្ទាល់​ពីបរទេស (FDI)?

ស្ថាប័ន​ស្រាវជ្រាវ​បរទេស៖ កម្ពុជា​ចាប់​ផ្តើម​ទទួល​ការ​ចាប់​អារម្មណ៍៍​វិនិយោគ​ពី​ប្រទេស​ផ្សេង​ទៀត ក្រៅ​ពី​ចិន


ស្ថាប័ន​ស្រាវជ្រាវ​បរទេស ដែល​មាន​ឈ្មោះ​ថា Fitch Solutions Macro Research បាន​ចេញ​របាយការណ៍​ក្នុង​សប្តាហ៍​នេះ អះអាង​ថា កម្ពុជា​ក៏​បាន​ចាប់​ផ្តើម​ទទួល​ចំណាប់​អារម្មណ៍៍​វិនិយោគ​ដោយ​ផ្ទាល់​ផង​ដែរ ពី​ប្រទេស​ផ្សេង​ទៀត​ ក្រៅពី​ប្រទេស​ចិន ដែល​ជា​អ្នក​នាំមុន​ខាង​វិនិយោគ​ដោយ​ផ្ទាល់​នោះ។
សំណង់​អគារ​ខ្ពស់ៗ​ជាច្រើន កំពុង​សាងសង់​យ៉ាង​មមាញឹក ដែល​ភាគច្រើនជា​សំណង់​វិនិយោគ​ដោយ​ចិន។
ដោយ
Advertisement

Fitch Solutions Macro Research មានការិយាល័យរបស់ខ្លួននៅប្រទេសសិង្ហបុរី អង់គ្លេស អាមេរិក អាល្លឺម៉ង់ ហុងកុង ជប៉ុន អារ៉ាប់រួម និងអាហ្វ្រិកខាងត្បូងផងដែរ។

Fitch Solutions Macro Research បាន​និយាយ​នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន​ដូច្នេះ​ថា «ទោះ​បី​ជា​ចិន​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​នៅ​តែ​ជា​ប្រភព​ចម្បង​នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​សម្រាប់​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ​របស់​កម្ពុជា​ក្នុង​រយៈពេល​ខ្លីក្ដី, យើង​ជឿជាក់​ថា ការ​ចាប់​អារម្មណ៍​កាន់​តែ​ខ្លាំង​ឡើង​ពី​សំណាក់​អ្នក​ចូលរួម​បរទេស​ផ្សេងទៀត​ អាចនាំ​ឱ្យ​មាន​ការ​ធ្វើ​ពិពិធកម្ម FDI របស់​កម្ពុជា​ក្នុង​រយៈពេល​មធ្យម។»

ជាពិសេស ប្រទេស​ជប៉ុន​បាន​ចាប់​អារម្មណ៍​ជា​យូរ​មក​ហើយ ក្នុង​ការ​វិនិយោគ​លើ​គម្រោង​នានា​ក្នុង​តំបន់​មេគង្គ តាមរយៈ​យុទ្ធសាស្ត្រ​តូក្យូ ឆ្នាំ​២០១៨ របស់​ខ្លួន សម្រាប់​កិច្ច​សហប្រតិបត្តិការ​មេគង្គ-ជប៉ុន។ នេះ​បើ​យោង​តាម​ស្ថាប័ន​ស្រាវជ្រាវ​ដដែល។

ស្ថាប័ន​ស្រាវជ្រាវ​នេះ បាន​អះអាង​ថា នា​ពេល​ថ្មីៗ​នេះ រដ្ឋាភិបាល​ជប៉ុន​បាន​ផ្តល់​ជំនួយ​ឥត​សំណង​ជាង ៥២​លាន​ដុល្លារ​ដល់​គម្រោង​អភិវឌ្ឍន៍ រួមមាន​ប្រព័ន្ធ​ធារាសាស្រ្ត​និង​ការ​ស្តារ​ប្រព័ន្ធ​​ធារា​សាស្ត្រ​ទន្លេ​សាប​ខាង​លិច។

រដ្ឋាភិបាល​ជប៉ុន​ក៏​កំពុង​សម្លឹង​មើល​ការ​សហការ​ក្នុង​ការ​ធ្វើ​ផែនការ​និង​សាងសង់​​ទីក្រុង​ឆ្លាត​វៃ នៅ​ក្នុង​ប្រទេស​កម្ពុជា ផង​ដែរ។

Fitch Solutions Macro Research បាននិយាយដូច្នេះថា«ការវិវត្តទាំងនេះចង្អុលបង្ហាញលទ្ធភាពនៃការចូលរួមកាន់តែច្រើនរបស់ហិរញ្ញប្បទានជប៉ុននិងអ្នកម៉ៅការក្នុងទីផ្សារសំណង់កម្ពុជាក្នុងរយៈពេលមធ្យម។»

អ្នក​ម៉ៅការ​ជប៉ុន​ បច្ចុប្បន្ន កំពុងតែ​​ចូលរួម​ពាក់ព័ន្ធ​នឹង​គម្រោង​ដែល​មាន​តម្លៃ ១,១៨​ពាន់​លាន​ដុល្លារ ជាប់​លំដាប់​លេខ​ពីរ បន្ទាប់​ពី​ចិន។ នេះបើ​យោង​តាម Fitch Solutions Macro Research។

Fitch Solutions Macro Research ក៏​បាន​ព្យាករ​ដែរ​ថា វិស័យ​សំណង់​នឹង​កើន​ឡើង​ក្នុង​អត្រា​ដ៏​រឹងមាំ ១៤​ភាគរយ សម្រាប់​ឆ្នាំ​២០១៩ ហើយ​ក្នុង​រយៈពេល​១០​ឆ្នាំ ការ​ព្យាករ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​កើន​ឡើង​ជា​មធ្យម​ប្រចាំ​ឆ្នាំ ១១​ភាគរយ បើ​ទោះ​បី​ជា​មាន​ការ​ផ្សព្វ​ផ្សាយ​ថ្មីៗ​ដែល​អវិជ្ជមាន​អំពី​ចិន​នៅ​កម្ពុជា ក៏​ដោយ៕

Advertisement



អត្ថបទបន្ទាប់


ទុនវិនិយោគវិស័យសំណង់ នៅតែខ្លាំង ជាមួយនឹងកំណើនជិត ៦០% នៅឆមាសទី១ ឆ្នាំ ២០១៩នេះ!

ព័ត៌មាន
ការវិនិយោគនៅក្នុងវិស័យសំណង់នៅពាក់កណ្ដាលឆ្នាំ ២០១៩នេះ មិនមានសញ្ញាថមថយចុះឡើយ។ ជាក់ស្តែងតាមរបាយការណ៍ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និ...

តោះ! ចូលរួម​លេង​កីឡា​ដោយ​សេរី ក្នុង​កម្មវិធី យូហ្គា និង សុខភាព ពីបុរី ប៉េង ហួត នា​ថ្ងៃ​ទី១១ ខែ​សីហា!

ព័ត៌មាន
ឱកាស​ពិសេស​សម្រាប់​អ្នក​ដែល​ស្រឡាញ់​សុខភាព និង​រាង​កាយ​មាំមួន! ចូលរួម​លេង​កីឡា​ដ៏​សម្បូរ​បែប​បាន​ដោយ​សេរី ក្នុង​កម្មវិធី​យូហ្គា ន...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ