សហរដ្ឋ​អាមេរិក-​កោះតៃវ៉ាន់

សមាជិក​ព្រឹទ្ធសភា​អាមេរិក​៥០​រូប អំពាវនាវ​ឲ្យ​មានការ​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​នឹង​កោះតៃវ៉ាន់


សមាជិក​ព្រឹទ្ធ​សភាព​ចំនួន​៥០រូប មកពី​គណបក្ស​ទាំងពីរ​របស់​សហរដ្ឋ​អាមេរិក នៅ​សប្ដាហ៍​នេះ បាន​អំពាវនាវ​ឲ្យ​រដ្ឋបាល​លោក ដូណាល់ ត្រាំ ចាប់​ផ្ដើម​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​នឹង​កោះ​តៃវ៉ាន់ ដែលវា​គឺ​ជាផ្នែក​មួយ​នៃ​ការជំរុញ​របស់​សមាជិក​ព្រឹទ្ធ​សភាអាមេរិក សម្រាប់​សកម្មភាព​កាន់តែ​ខ្លាំង​ក្លា​របស់​អាមេរិក ក្នុងការប្រឆាំង​ទប់ទល់​នឹង​ប្រទេស​ចិន។ នេះបើតាមការចុះផ្សាយដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
សមាជិក​ព្រឹទ្ធសភា​អាមេរិក​៥០​រូប អំពាវនាវ​ឲ្យ​មានការ​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​នឹង​កោះតៃវ៉ាន់
ដោយ

សមាជិក​ព្រឹទ្ធ​សភាមក​ពី​គណបក្ស​សាធារណរដ្ឋ ចំនួន ៤២រូប និង​មកពី​គណបក្ស​ប្រជាធិបតេយ្យចំ​នួន ៨រូប បានផ្ញើលិខិត ទៅកាន់តំណាងពាណិជ្ជកម្ម គឺលោក រ៉ូប៊ឺត ឡាយធីហ្សឺ ដោយបានស្រង់នូវកំណត់ត្រារបស់តៃវ៉ាន់​ដែល​ថា អាមេរិក គឺ​ជាដៃគូសេដ្ឋកិច្ច​និង​សម្ព័ន្ធមិត្ត​ផ្នែក​សន្ដិសុខ​របស់​តៃវ៉ាន់ ហើយ​ក្រុម​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ទាំងនោះ ក៏បាន​លើកទឹកចិត្ត​ឲ្យ​លោក រ៉ូបឺត ចាប់ផ្ដើមដំណើរការ​ផ្លូវការ​នៃ​ការ​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​គ្រប់​ជ្រុងជ្រោយ​រវាង​អាមេរិក​និង​តៃវ៉ាន់។

តៃវ៉ាន់ បានស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងសហរដ្ឋអាមេរិក ដែលជាអ្នកគាំទ្រដ៏សំខាន់នៅលើឆាកអន្តរជាតិ ប៉ុន្ដែ ទីក្រុងវ៉ាស៊ិនតោន បានត្អូញត្អែរអំពីឧបសគ្គក្នុងការនាំចូលសាច់ជ្រូក និងសាច់គោអាមេរិក ទៅតៃវ៉ាន់។

នៅក្នុងខែសីហា តៃវ៉ាន់ បានត្រួសត្រាយផ្លូវសម្រាប់កិច្ចព្រមព្រៀង ដោយបានប្រកាសបន្ធូរបន្ថយការរឹតបន្ដឹងលើការនាំចូលសាច់គោ និងសាច់ជ្រូករបស់អាមេរិក ដែលត្រូវបានគេរំពឹងថា នឹងចូលជាធរមាននៅថ្ងៃទី ១ ខែមករា ឆ្នាំក្រោយ។

កាលពីឆ្នាំ២០១៩ ពាណិជ្ជកម្មរវាងអាមេរិក និងតៃវ៉ាន់ សម្រេចបានដល់ជាង ៨៥ពាន់លានដុល្លារ ក្នុងនោះ ការនាំចេញរបស់អាមេរិកមានតិចជាងតៃវ៉ាន់ ប្រមាណជាង ២៣ពាន់លាន។ តៃវ៉ាន់ គឺជាទីផ្សារនាំចេញធំជាងគេបំផុត ទី១៤ របស់អាមេរិក កាលពីឆ្នាំ២០១៩។

អាមេរិក ក៏ដូចជាប្រទេសភាគច្រើនដែរ គឺ​មិនមាន​ទំនាក់ទំនង​ផ្លូវការ​ជាមួយ​នឹង​កោះ​តៃវ៉ាន់​នោះទេ ដែលវា​ត្រូវ​បាន​ទាមទារ​ដោយ​ទីក្រុង​ប៉េកាំង​ថា តៃវ៉ាន់​ជា​ទឹកដី​អធិបតេយ្យ​របស់​ប្រទេស​ចិន។ ប្រទេសចិន ក៏បាន​និង​កំពុង​បង្កើន​សកម្មភាព​យោធា​របស់​ខ្លួន​កាន់តែ​ខ្លាំង​ដែរ នៅជិត​ដែន​កោះ​មួយ​នេះ ៕




អត្ថបទបន្ទាប់


កម្ពុជានាំចេញអង្ករបានជិត៤៩ម៉ឺនតោន ជាមួយចំណូលជាង ៣២៨ លានដុល្លារ នៅរយៈពេល៩ខែ ឆ្នាំ២០២០

ព័ត៌មាន
នៅរយៈពេល ៩ខែ ដំបូង ឆ្នាំ២០២០នេះ កម្ពុជាសម្រេចបានការនាំចេញអង្ករ គ្រប់ប្រភេទក្នុងចំនួនជិត ៤៩ម៉ឺនតោន ធឿបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន កើ…

ហាងកាហ្វេ Starbucks កំពុងជួបការលំបាកប្រជែងយកឈ្នះទីផ្សារ ជាមួយហាងកាហ្វេក្នុងស្រុកវៀតណាម

ព័ត៌មាន
បើទោះបីជា កាលពីឆ្នាំមុន ហាងកាហ្វេយីហោអន្តរជាតិ Starbucks បានទទួលបានកំណើនចំណូលពីរខ្ទង់ក៏ដោយ ប៉ុន្ដែ ហាងកាហ្វេយីហោរបស់អាមេរិកមួយនេះ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ